កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមគាំទ្រវិស័យចម្រៀងKpop ប្រាកដជាស្គាល់ នូវក្រុមចម្រៀងនារីកំពូលប្រចាំប្រទេសកូរ៉េគឺក្រុម Girl’s Generation អាចនិយាយបានថា ជាក្រុមខ្លាំងបំផុត ដោយពួកគេនៅតែរឹងមាំ បើទោះបីជាឈរជើងនៅលើវិស័យនេះ ជិត១០ឆ្នាំទៅហើយ ប៉ុន្តែរលកក្រោយនៅតែមិនអាចផ្ដួលបាន។

ជាការពិតណាស់ បទចម្រៀងនីមួយៗរបស់ក្រុមចម្រៀងនេះ តាំងពីចាប់ផ្តើមបង្កើតក្រុមក្នុងឆ្នាំ២០០៧ មកទល់បច្ចុប្បន្នគឺសុទ្ធតែទទួលបានការគាំទ្រខ្លាំង មិនចាញ់គ្នានោះទេ។

ក្រុមចម្រៀង Girl‘s Generation

ដោយឡែក ការពិតមួយ ដែលសឹងតែមិនគួរឲ្យជឿ ដែលត្រូវបានទម្លាយដោយកញ្ញា Taeyeon មេក្រុមចម្រៀង Girl‘s Generation មួយនេះ ដោយនាងបានទម្លាយថា នាងស្អប់បទចម្រៀងជាច្រើនរបស់ក្រុមខ្លួន នាងថែមទាំងធ្លាប់បដិសេដមិនច្រៀងបទទាំងនោះ ថែមទៀតផង។ នាងបន្ថែមទៀតថា នាងស្អប់បទ«Gee» តាំងពីអ្នកផលិតឲ្យនាងស្តាប់វាជាលើកដំបូងមកម៉្លេះ ។

កញ្ញា Taeyeon

ខណៈTaeyeon និយាយចប់ ក៏ស្រាប់តែសមាជិកម្នាក់ទៀតនោះគឺកញ្ញា Yuri បានលើកឡើងថា Taeyeon ថែមទាំងយំទៀតផង ពីព្រោះថានាងពិតជាស្អប់បទចម្រៀងមួយនេះខ្លាំងមែនទែន។ ប៉ុន្តែមិនថាយ៉ាងណា សមាជិកក្រុមទាំងអស់ ក៏សង្កេតឃើញថា ឲ្យតែបទចម្រៀងមួយណាដែលTaeyeon ស្អប់ខ្លាំង គឺបទចម្រៀងនោះចេញមកដឹងតែល្បីខ្លាំងមែនទែន ដោយមានដូចជាបទ«Gee, Hoot ,Lion Heart» ជាដើម ហើយមកទល់ពេលនេះ បទទាំងនេះ មានអ្នកចូលទស្សនានៅលើយូធូបច្រើនលើសលប់ និងទទួលបានពានរង្វាន់រាប់ភ្លេច៕  

កញ្ញា Taeyeon
ក្រុមចម្រៀង Girl‘s Generation

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]