មានអារម្មណ៍យ៉ាងម៉េចដែរ? នៅពេលដែលបើកហ្វេសប៊ុកឡើង ឃើញតែមិត្តភក្តិភ្ជាប់ពាក្យ ឬរៀបអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់។ ចំណែកឯខ្លួនយើងវិញបានត្រឹមតែជាកំដរ ឬក៏ជាភ្ញៀវកិត្តិយសចូលរួមអបអរសាទរ ក្នុងថ្ងៃពិសេសរបស់ពួកគេតែប៉ុណ្ណោះ។

មានអ្នកខ្លះទៀតបច្ចុប្បន្នកំពុងតែមានគូស្នេហ៍នឹងគេដែរ ប៉ុន្តែស្រលាញ់គ្នាយូរឆ្នាំហើយ ខាងប្រុសនៅតែមិនទាន់និយាយដល់រឿងរៀបការទៀត ដោយបញ្ជាក់ពីបញ្ហាច្រើន។ ហើយបើគិតទៅ អាយុក៏កាន់តែច្រើនទៅៗ ហើយការទាក់ទងគ្នា ហាក់ដូចជា គ្មានពន្លឺទៅវិញ។

រូបតំណាង

តើអ្នកបានដឹងហើយឬនៅថា ប្រភេទបុរសបែបណាខ្លះ ដែលស្រ្តីមិនគួរសេពគប់?

បើមិនទាន់ដឹងទេ ថ្ងៃនេះសូមលើកយកបុរស១០ប្រភេទ ដែលស្រីៗយើងមុនឈានដល់អាយុ៣០ឆ្នាំ គួរតែចៀសវាងឱ្យឆ្ងាយ កុំយកខ្លួនទៅសេពគប់ឱ្យសោះ។

បុរសទាំង១០ប្រភេទនោះ មានផ្សេងៗគ្នាដូចខាងក្រោមនេះ៖ 

១. មនុស្សប្រុសដែលប្រាប់អ្នកថាគ្រាន់តែសេពគប់គ្នាលេងៗ៖ ប្រសិនបើបុរសម្នាក់នោះប្រាប់ថា គេគ្រាន់តែស្រលាញ់យើងលេងៗ ឬស្រលាញ់គ្នាយ៉ាងយូរ តែសរុបទៅសរុបមក មិនមែនជាសង្សារនឹងគ្នា។ បើជួបដូច្នេះ គួរតែប្រញាប់បញ្ចប់រឿងទាំងនេះព្រោះវាគ្មានប្រយោជន៍អ្វីនៅក្នុងការបន្តទៀតនោះទេ។ គួរទៅរកបុរសដែលចង់គិតពីរឿងអនាគតជាមួយយើងវិញវាល្អ ជាជាងចំណាយពេលជាមួយបុរសប្រភេទនេះ។

២. មនុស្សប្រុសដែលព្រួយបារម្ភ ពីមិត្តភក្តិច្រើនជាងព្រួយបារម្ភពីអ្នក៖ ពិតណាស់បុរសណាដែលមានការគិតថា «មិត្តសំខាន់ជាងស្រី» គឺជាមនុស្សប្រុសដែលអ្នកអាចគ្មាននៅក្នុងជីវិតក៏បានដែរ ព្រោះគេមិនដែលចាត់ទុកយើងជាមនុស្សសំខាន់ឡើយ។ គេនឹងចំណាយពេលលេងហ្គេម ឬលេងបាល់ជាមួយមិត្តភក្តិរបស់គេយ៉ាងរំភើយព្រោះគេគិតថា អ្នកមិនមែនជាជម្រើសទី១របស់គេទេ ដូច្នេះកុំឱ្យខាតបង់ពេលវេលាឥតប្រយោជន៍ប្រញាប់បែកគ្នាជាមួយគេភ្លាមទៅ។

៣. មនុស្សប្រុសដែលជំនាញតែរឿងលើគ្រែ៖ អាចកត់សម្គាល់មើលបុរសប្រភេទនេះបានត្រឹមរយៈពេល៦ខែ។ បើសិនក្នុងកំឡុងពេលនេះ គេមិនបង្ហើបពីគម្រោងរៀងការជាមួយអ្នកនោះទេ ឬសុំអ្នកតែរឿងលើគ្រែមួយមុខនោះ បញ្ជាក់ថាគេមិនបានយកអ្នកជាគូអនាគតពិតប្រាកដនោះឡើយ គេចាត់ទុកអ្នកត្រឹមតែជាស្រីកំដរ ឬត្រឹមតែជាដៃគូរួមភេទតែប៉ុណ្ណោះ។

រូបតំណាង

៤. មនុស្សប្រុសដែលសេពគប់គ្នាមកច្រើនឆ្នាំ តែគ្មានគម្រោងរៀបការសោះ៖ ទោះបីអ្នកទាំងពីរគ្មានគម្រោងចង់រៀបការខ្លាំងណាស់ក៏ដោយ តែមកដល់ចំណុចមួយគូស្នេហ៍គ្រប់គូ ក៏ត្រូវតែដឹកដៃគ្នាចូលរោងការដោយខានមិនបាន។ ហេតុដូច្នេះត្រូវពិភាក្សាគ្នាឱ្យបានច្បាស់លាស់ថា ភាគីទាំងសងខាងត្រូវការអ្វីឱ្យពិតប្រាកដ។ ប្រសិនបើចង់កសាងគ្រួសារជាមួយគ្នា ប៉ុន្តែគ្មានភាពស្មោះត្រង់ជាមួយគ្នា តើថ្ងៃអនាគតនឹងនៅជាមួយគ្នាកើតទេ? 

រូបតំណាង

៥. មនុស្សប្រុសដែលនៅតែធ្វើខ្លួនដូចជាកូនក្មេង មិនខ្វល់ពីរឿងអនាគត៖ នារីៗយើងភាគច្រើនមានភាពរីករាយក្នុងចិត្តយ៉ាងខ្លាំង នៅពេលបានដែលបាននៅក្បែរមនុស្សប្រុសមិនចេះគិតច្រើន ចូលចិត្តធ្វើអ្វីងាយៗ សប្បាយៗ និងចេះកំប្លែងធ្វើឱ្យយើងសើចបានគ្រប់ពេលវេលា។ ប៉ុន្តែកុំភ្លេចថាជីវិតយុវវ័យមានពេលខ្លីណាស់ បើរវល់តែសប្បាយភ្លើតភ្លើនភ្លេចខ្លួន មិនគិតរៀបចំផែនការអនាគតទេច្បាស់ជាចប់មិនខាន។ ពិសេសបើប្រុសណាធ្លាប់ប្រាប់ថា «យើងរស់នៅជាមួយគ្នាក្នុងបច្ចុប្បន្ន កាលល្អជាង» ដូច្នេះត្រូវគិតគូរឱ្យបានច្បាស់ ប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់ ឬពេលបានមានកូន ទើបនឹកស្តាយក្រោយ។ 

រូបតំណាង

៦. មនុស្សប្រុសដែលឧស្សាហ៍ផ្លាស់ប្តូរការងារញឹកញាប់៖ មិនមែនជារឿងខុសទេ ដែលសង្សាររបស់អ្នកដាក់ពាក្យលាឈប់ ឬត្រូវចៅហ្វាយនាយបណ្តេញចេញពីការងារ ព្រោះពេលខ្លះដោយសារតែមានហេតុផលជាច្រើនដែលតម្រូវឱ្យត្រូវតែធ្វើដូច្នេះ។ ប៉ុន្តែគួរពិចារណាឡើងវិញថា «ហេតុអ្វីបានជាម្នាក់នេះមិនអាចធ្វើការងារនៅកន្លែងមួយឱ្យបានយូរ ហើយហេតុអ្វីបានជាម្ចាស់ក្រុមហ៊ុនគេមិនចង់រក្សាបុគ្គលម្នាក់នេះទុកឱ្យធ្វើការ?» ប្រសិនបើអ្នកគិតឱ្យច្បាស់ គួរជ្រើសរើសទៅថា តើគួរប្រើជីវិតគូជាមួយបុរសប្រភេទនេះ ឬក៏អត់?

រូបតំណាង

៧. បុរសដែលគ្មានទីលំនៅច្បាស់លាស់៖ ប្រសិនបើសម័យនៅរៀន មិនចម្លែកចិត្តទេ ដែលប្រុសភាគច្រើនរស់នៅជាមួយគ្រួសារ ឬស្នាក់នៅជាមួយបងប្អូន ឬមិត្តភក្តិជិតស្និទ្ធជាដើម។ តែបើសិនជាគេក្លាយជាមនុស្សធំ និងមានបំណងចង់បានយើងជាប្រពន្ធហើយ គេនៅតែគ្មានគម្រោងសន្សំប្រាក់ទិញផ្ទះ ឬចង់មានទីលំនៅពិតប្រាកដមួយដើម្បីសាងគ្រួសារទេនោះ អ្នកពិតជាពិបាកហើយ។ ឬបើពេលរៀបការរួចគេចង់យកអ្នកទៅរស់នៅជាមួយគ្រួសារគេនោះ អ្នកក៏ត្រូវគិតឱ្យល្អដែរ ថាតើអ្នកនឹងមានពេលវេលាផ្ទាល់ខ្លួនជាមួយស្វាមីបានច្រើនប៉ុណ្ណា? 

៨. មនុស្សប្រុសដែលចុះសម្រុងជាមួយមិត្តភក្តិ និងក្រុមគ្រួសារអ្នកបាន តែជាមួយអ្នកបែរជាប្រៀបដូចជាអ្នកដទៃទៅវិញ៖ កុំភ្លេចថាមនុស្សដែលត្រូវរៀបការគឺជាខ្លួនអ្នកម្នាក់គត់ ដូច្នេះអ្នកដទៃមិនអាចមករួមសុខទុក្ខក្នុងជីវិតគូរបស់យើងបានឡើយ។ ដូច្នេះទោះជាបុរសម្នាក់នោះ អាចសម្របតាមក្នុងសង្គមបានយ៉ាងងាយ ហើយនៅចំពោះអ្នកគេជាមនុស្សល្អ និងមានមន្តស្នេហ៍ខ្លាំង តែធាតុពិតគេជាមនុស្សមិនល្អឡើយ ឬហៅថាមនុស្សលាក់ពុត។ បែបនេះក៏បានអាចប្រាប់បានថា តើអ្នកអាចទ្រាំរស់នៅជាមនុស្សប្រភេទនេះបានយូរប៉ុណ្ណាដែរ?

រូបតំណាង

៩. មនុស្សដែលធ្លាប់មានសង្សារច្រើន ឬមានគ្រួសារហើយ៖ ភាគច្រើនមនុស្សប្រុសដែលមានសង្សារច្រើនគឺជាព្រាននារី ហើយគេមើលទៅឡូយឆាយ និងមានភាពទាក់ទាញច្រើនជាងបុរសដទៃ ឬបុរសដែលមានគ្រួសារហើយមួយចំនួនក៏ជាព្រាននារីដែរ។ ដូច្នេះបើអ្នកចង់ជ្រើសរើសបុរសប្រភេទនេះ មកធ្វើជាគូអនាគតគួរគិតឱ្យច្បាស់សិន។ បើគេជាមនុស្សល្អពិត ហេតុអីក៏ប្តូរស្នេហាពីមួយទៅមួយបានងាយៗម្ល៉េះ? ម្យ៉ាងទៀតបើគេមានស្រីស្រលាញ់ច្រើន នោះច្បាស់ណាស់ថាថ្ងៃណាមួយគេអាចប្រែចិត្តសាវា ព្រោះគិតថាគេមានជម្រើសជាច្រើននៅក្នុងដៃ។ 

រូបតំណាង

១០. មនុស្សប្រុសដែលមានគ្រប់យ៉ាង តែគេមិនមែនជាស្នេហាពិតរបស់អ្នក៖ មនុស្សស្រីជាច្រើនមានបំណងប្រាថ្នាចង់បានបុរសម្នាក់ ដែលជាអ្នកមានទ្រព្យសម្បត្តិធ្វើជាគូជីវិត ហើយបើបានជួបបុរសបែបនេះនៅពេលណា នារីៗច្បាស់ជាឆាប់ស្រវាទុកមិនខាន។ ប៉ុន្តែមានពេលខ្លះ បើអ្នកបានជួបបុរសប្រភេទនេះហើយ តែនៅក្នុងចិត្តអ្នកវិញបែរជាយល់ថាបុរសម្នាក់នេះមិនមែនជាបុរសដែលអ្នកត្រូវការពិតប្រាកដនោះទេ ឬគេមិនមែនជាបុរសស្នេហាពិតរបស់អ្នកទេ ដូច្នេះគួរតែប្រញាប់ដកខ្លួនឆ្ងាយកុំឱ្យអ្វីៗឈានដល់ដំណាក់កាល មិនអាចបកក្រោយបាន៕ 

រូបតំណាង

ប្រភព៖ sanook / dooddot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]