សៀមរាប ៖ កម្លាំងនគរបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាបុគ្គលិកបម្រើការនៅមន្ទីរពហុព្យាបាលនិងសម្ភព អង្គរសង់តេ ទៅតាម បណ្តឹងរបស់ជនរងគ្រោះដែលបានប្តឹងថាជនសង្ស័យបានឱបថើបចង់រំលោភ។

លោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ខែមិថុនានេះថាដោយយោងទៅតាមបណ្តឹងរបស់ជនរងគ្រោះ និងសុំគោលការពីថ្នាក់លើកម្លាំងនគរបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពហុព្យាបាលអង្គសង់តេ ពីបទ ប្រទូស្តកេរខ្មាស កាលពីវេលាម៉ោង១៦និង3០នាទីកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចពហុព្យាបាលអង្គរសង់តេ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ទ ស ហ អាយុ២១ឆ្នាំ មុខរបរលក់សំលៀកបំពាក់នៅហាងសួនម៉ូតទាន់សម័យ មានទីលំនៅ ស្នាក់នៅហាងសួនម៉ូតទាន់សម័យ សង្កាត់សាលាកំរើក ក្រុង-ខេត្ត សៀមរាប។

លោកអធិការរងបន្តថាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០ ជនរងគ្រោះបានមកដេកសម្រាកនៅពហុព្យាបាលអង្គរសង់តេ រហូតដល់ថ្ងៃទី១៥ ខែឆ្នាំដដែល វេលាម៉ោង០៣និង៣០នាទីយប់ ជនសង្ស័យបានចូលក្នុងបន្ទប់ជនរងគ្រោះលេខ១៦ ជាន់ទី១ ហើយនិយាយគ្នាលេងមួយសន្ទុះព្រោះឃើញនៅម្នាក់ឯង បន្ទាប់មកខ្លួនបានឡើងដេកលើប៉ៅអីដែលនៅចុងជើងជនរងគ្រោះ ហើយបានទៅបិទទ្វារបិទភ្លើងរួចឡើងទៅដេកលើគ្រែជាមួយជនរងគ្រោះយកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបលើដោយយកដៃដាក់លើពោះជនរងគ្រោះនិងយកជើងឆ្វេងគងពីលើ លុះព្រឹកឡើងជនសង្ស័យបានចេញទៅផ្ទះបាត់។ លុះដល់វេលាម៉ោង១៦ និង៥០នាទី កម្លាំងនគរបាលបានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព យកដៃស្ទាបលើមុខ ថ្ពាល់ និងក ហើយឱបលើជនរងគ្រោះពិតប្រាកដមែន មូលហេតុឃើញជនរងគ្រោះគួរឲ្យស្រលាញ់។ នៅក្នុងករណីនេះសមត្ថកិច្ចស្នើឲ្យបណ្តាញសង្គមទូទៅមេត្តាសហការប្រកបទៅដោយក្រមសីលធម៌ ជៀសវាងយកអំណាចរបស់បណ្តាញសង្គមទៅប្រើឲ្យហួសដែនកំណត់។ បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានកំពុងរៀបចំសុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាកាដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

ម្លាំងនគរបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាបុគ្គលិកបម្រើការនៅមន្ទីរពហុព្យាបាលនិងសម្ភព អង្គរសង់តេ ទៅតាម បណ្តឹងរបស់ជនរងគ្រោះដែលបានប្តឹងថាជនសង្ស័យបានឱបថើបចង់រំលោភ
ម្លាំងនគរបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាបុគ្គលិកបម្រើការនៅមន្ទីរពហុព្យាបាលនិងសម្ភព អង្គរសង់តេ ទៅតាម បណ្តឹងរបស់ជនរងគ្រោះដែលបានប្តឹងថាជនសង្ស័យបានឱបថើបចង់រំលោភ

ដកស្រង់ពីប្រភព៖ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

ទីកន្លែងកើតហេតុ
នារីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]