ភ្នំពេញ៖ ការបង្ហាញវត្តមានជាថ្មីម្តងទៀត របស់តារាចម្រៀងស្រី ដែលត្រូវគេសរសើរថាមានសម្រស់ស្រស់ស្អាតពីធម្មជាតិ កញ្ញា សុខ ស្រីនាង គឺបានធ្វើឱ្យយុវវ័យភាគច្រើន ពិតជាមានការពេញចិត្តយ៉ាងខ្លាំង។

ជាពិសេសវត្តមាន របស់កញ្ញា នៅក្នុងផលិតកម្មរស្មី ហង្សមាស ដែលជាទ្រនំថ្មី ក៏រឹតតែធ្វើឱ្យសន្ទុះនៃការគាំទ្រឡើងខ្លាំង រហូតនឹកស្មានមិនដល់។

ជាក់ស្តែងបទចម្រៀងថ្មី និងជាបទចម្រៀងដំបូង របស់កញ្ញា សុខ ស្រីនាង នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានចំណងជើងថា «ហត់ទេស្រលាញ់គេម្នាក់ឯង» គ្រាន់តែចេញជា Full MV ភ្លាម គឺផ្ទុះខ្លាំងមែនទែន។ 

ដោយគិតមកដល់ថ្ងៃនេះ មានចំនួនអ្នកចូលទៅទស្សនា នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស គឺមានការកើនឡើងច្រើន ទៅដល់៤២ម៉ឺនដងឯណោះ។

ចំណុចពិសេសក្នុងបទចម្រៀងមនោសញ្ចេតនាមួយនេះ គឺបង្កប់អត្ថន័យស្នេហាយ៉ាងជ្រាលជ្រៅពីកញ្ញា សុខ ស្រីនាង ទៅកាន់បុរសជាគូស្នេហ៍ ដែលភាគច្រើនគឺពេញចិត្តយុវវ័យជាច្រើននាក់តែម្តង។

គួរឱ្យដឹងផងដែរថា បទថ្មីនេះ មានការចូលរួមសម្តែងដោយកញ្ញា សុខ ស្រីនាង ដោយផ្ទាល់ ជាមួយនឹងតួឯកប្រុសរូបសង្ហាគឺលោក យិត មាសឧស្សាហ៍ ហៅអេតវីន ដែលជាតារាសម្តែងប្រុសវ័យក្មេង និងជាតារាបង្ហាញម៉ូតដ៏ស្រស់សង្ហាម្នាក់ផងដែរ៕

ចង់ដឹងថា Full MV បទថ្មី ដែលកញ្ញា សុខ ស្រីនាង ចេញជាលើកដំបូងនេះ ពិរោះ និងមានអត្ថន័យយ៉ាងណាខ្លះនោះ មកទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖ 

រូបភាព៖ កញ្ញា សុខ ស្រីនាង នៅផលិតកម្មរស្មីហង្សមាស
រូបភាព៖ កញ្ញា សុខ ស្រីនាង ពេលថត MV បទ ហត់ទេស្រលាញ់គេម្នាក់ឯង
រូបភាព៖ កញ្ញា សុខ ស្រីនាង
រូបភាព៖ កញ្ញា សុខ ស្រីនាង
រូបភាព៖ កញ្ញា សុខ ស្រីនាង
រូបភាព៖ កញ្ញា សុខ ស្រីនាង
រូបភាព៖ កញ្ញា សុខ ស្រីនាង
រូបភាព៖ កញ្ញា សុខ ស្រីនាង
រូបភាព៖ កញ្ញា សុខ ស្រីនាង នៅលើឆាកប្រគំតន្រ្តី
រូបភាព៖ លោក យិត មាសឧស្សាហ៍ តួឯកប្រុសក្នុងបទ «ហត់ទេស្រលាញ់គេម្នាក់ឯង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង