ភ្នំពេញ៖ នាព្រឹកមិញនេះ ផលិតកម្មមហាហង្ស បានធ្វើពិធីក្រុងពាលីរឿង “មរតក ចុកឈាម” ដែលមានទីតាំងនៅផ្ទះរបស់លោក អ៊ិន សុភិន ហើយរឿងនេះផ្ទាល់លោក អ៊ិន សុភិន ជាអ្នកនិពន្ធ រួមជាមួយនឹងលោក វិច្ឆ័យ សុភី ជាជំនួយការនិពន្ធ។ 

លោក អ៊ិន សុភិន

ក្នុងនោះផងដែរ មានតួសម្តែងល្បីៗជាច្រើនរូបចូលរួមសម្តែងដូចជា៖ លោក ហង្ស សម្បើមស័ក (តួឯកប្រុស) កញ្ញា ណាក់ ស្រីណា (តួឯកស្រី) លោក ហម ឈរ៉ា អ្នកនាង សឿន ផាន់ផាភួង កញ្ញា ដានី អារីយ៉ា លោក រ៉ាផា លោក លឹម រដ្ឋា លោក យន់ រិទ្ធីយាន់ លោក ញន សុវណ្ណនីត លោក ព្រហ្ម ប្រសិទ្ឋិ អ្នកនាង ប៉េត ប៉ោង លោក ជាភារុណ DJ Smile ព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀត។

លោក ហង្ស សម្បើមស័ក (តួឯកប្រុស)
លោក អ៊ិន សុភិន និងតារាកិត្តិយស
ផលិតកម្មមហាហង្ស បានធ្វើពិធីក្រុងពាលីរឿង “មរតក ចុកឈាម”

គួរបញ្ជាក់ផងដែរ ក្នុងសាច់រឿងនេះផ្តល់សិទ្ធដោយផលិតកម្ម មហាហង្ស ហើយគ្រោង​នឹងចាប់ផ្តើមថតនៅថ្ងៃអង្គារ៍ សប្តាហ៍ក្រោយនេះ ដោយបានយកទីតាំងពីរកន្លែងគឺទី១ ថតនៅរាជធានីភ្នំពេញផ្ទាល់ និងទី២ថតនៅទីរួមស្រុកស្អាងជាដើម។ បន្ថែមផងដែរ នេះជារឿងទីបីហើយដែលផលិតកម្ម មហា ហង្ស បានសហការជាមួយ និងទូរទស្សន៍អាស៊ីអាគ្នេយ៍។ ហើយសម្រាប់ឆ្នាំនេះគឺជារឿងទី៥របស់ផលិតកម្ម មហា ហង្ស ផងដែរ ក្នុងនោះមានរឿង មន្តស្នេហ៍លេខា ដែលកំពុងល្បីខ្លាំងព្រមទាំងមានគេទទួលស្គាល់ពីសំណាក់អ្នកគាំទ្រ។

បកមករឿង មរតកចុកឈាម ក្នុងសាច់រឿងនេះ គឺចង់និយាយអំពី ការឈ្លោះគ្នាពីការ ដណ្តើមមរតកដីធ្លី និង មរតកទ្រព្យសម្បត្តិ ដែលក្រុមគ្រួសារមួយបានរៀបការរួច ប៉ុន្តែពួកគាត់មិនមានកូន ក៏សុំកូនគេមកចិញ្ចឹម ដោយសារមិនមែនជាសាច់ឈាមទើបកូនចិញ្ចឹមរូបនោះមាននិស្ស័យមិនល្អ ពេលដែលពួកគាត់យកមកចិញ្ចឹមបាន៣ខែគាត់ក៏មានកូន រហូតដល់ពេលកូន បង្កើតពួកគាត់បានធំដឹងក្តីមានចរិកល្អ ហើយកូនចិញ្ចឹមមានចរិកកោងកាចចង់បានទ្រព្យសម្បត្តិក៏ធ្វើឲ្យមានទំនាស់ដោយកូនចិញ្ចឹមមានគម្រោងការសម្លាប់មួយពូជ ដើម្បីដណ្តើមយកទ្រព្យសម្បត្តិ។                                     

ក្នុងរឿងនេះផងដែរ អ្នកនិពន្ធចង់អប់រំដល់ប្រជាជនខ្មែរចេះស្រលាញ់គ្នា កុំឲ្យឃើញ តែអ្វីដែលនៅខាងមុខ នឹងលុយកាក់ក្បត់នឹងឧត្តមគតិខ្លួនឯង រហូតដល់បងប្អូនសាច់ឈាមក្លាយជាសត្រូវនិងគ្នា កាប់ចាក់គ្នា ដោយសារតែដណ្តើមទ្រព្យសម្បត្តិគ្នា។

លោក អ៊ិន សុភិន បានមានប្រសាសន៍ថា៖ “ក្នុងរឿងនេះដែរ សរុបមាន៤៥ភាគ ហើយ​យើងគ្រោងថតរយៈពេល៤ខែ ប៉ុន្តែយើងអាចថតរយៈពេល៣ខែ និងចាក់ផ្សាយបណ្តើរ ថតបណ្តើរ។ ក្នុងរឿងនេះលោកតម្រូវស្ត្រីមេផ្ទះភាគច្រើនដើម្បីឲ្យពួកគាត់បានតាមដាន ព្រមទាំងគាត់ព្យាយាមផលិតរឿងនេះឲ្យល្បីជាងមុនដើម្បីទាក់ទាញទស្សនិកជនឲ្យបានមើលច្រើន និងគាំទ្ររឹតតែខ្លាំង” លោកបានបន្តរទៀតថា “រឿងនេះចំណាយដើមទុនអស់១០ម៉ឺនដុល្លារ ដោយសាររឿងនេះជារឿងបែបមនោសញ្ចេតនា ហើយក្នុងនោះដែរយើងបានទទួលដើមទុនពីស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍មិនជាច្រើនពេកទេ ហើយក៏មិនតិចពេកទេ គឺអាចផលិតបានដើម្បីបម្រើទស្សនិកជនទស្សនាកុំឲ្យធុញទ្រាន់នៃរឿងមួយនេះ”៕    

អ្នកស្រី ចាន់ ដារ៉ាទី និងលោក អ៊ិន សុភិន
អ្នកស្រី ចាន់ ដារ៉ាទី និងលោក អ៊ិន សុភិន
អ្នកស្រី ចាន់ ដារ៉ាទី និងលោក ហម ឈរ៉ា
កូនស្រីរបស់អ្នកនាង ភិន សុដាលីស និងលោកតា អ៊ិន សុភិន
កម្រងរូបភាពជុំគ្នារបស់តារាកិត្តិយស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]