ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយ ពីតារាចម្រៀងប្រុស ខាន់ ជេម ជាតារាចម្រៀងម្នាក់ ដែលមាន ចេះដាក់ខ្លួន និងអោនលំទោន ជាមួយនឹង តារារៀមច្បង។

ក្នុងនោះដែរ គេសង្កេតឃើញថា លោក ខាន់ ជេម តែងតែស្រលាញ់ និងគោរព តារាចម្រៀងប្រុស លោក សាន ផានិត យ៉ាងខ្លាំង ប្រៀបបីដូចជា បងប្រុសបង្កើតយ៉ាងដូច្នេះដែរ។

កាលពីយប់មិញ លោក ខាន់ ជេម បានធ្វើការណាត់ជួប លោក សាន ផានិត ក្នុងគោលបំណង គឺជាការនឹករលឹក និងប្រគល់នូវកាដូជា វ៉ែនតាដ៏ស្រស់ស្អាតមួយ ឲ្យលោក សាន ផានិត ដែលមានតម្លៃ ទៅដល់ ៥០០ដុល្លារឯណោះ ហើយ វ៉ែនតានេះដែរ គឺលោក បានទិញពីប្រទេសជប៉ុន ជាម៉ាក MARC JACOBS។

លោក ខាន់ ជេម ក៏បាននិយាយឲ្យដឹងថា ការណាត់ជួបលើកនេះ ព្រោះលោក ចង់លើកទឹកចិត្ត និងសុំ លោក សាន ផានិត ឲ្យចែករំលែក នូវបទពិសោធន៍ល្អៗមួយចំនួន នៅក្នុងពិភពសិល្បៈ ។

នេះមិនមែនលើកទីមួយនោះទេ ដែលតារាចម្រៀង បានសុំឲ្យ លោក សាន ផានិត ចែករំលែក នូវបទពិសោធន៍ និងមេរៀន ក្នុងសិល្បៈ ពោលមានបណ្តាតារាចម្រៀងមួយចំនួនទៀត ដែលបានសុំលោក ផ្តល់នូវគន្លឹះល្អៗ ក្នុងនាមជាតារាចម្រៀង៕

ខាន់ ជេម ទិញកាដូជាវែនតា ពីប្រទេសជប៉ុន ជូនលោក សាន ផានិត
រូបភាព៖ ជួបជុំគ្នា
ខាន់ ជេម ទិញកាដូជាវែនតា ពីប្រទេសជប៉ុន ជូនលោក សាន ផានិត
ម៉ាក វែនតា ដែល ខាន់ ជេម បានទិញជូន សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍