ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់អ្នកនាង ស្វែង សុជាតា ដែលប្រិយមិត្តធ្លាប់តែបានស្គាល់អ្នកនាងថា គឺជាតួស្រីដែលមានចរិកកាចនៅក្នុងខ្សែភាយន្តនោះ ថ្មីៗនេះដោយសារតែមានរឿងរ៉ាវត្រូវសា្វមីវាយធ្វើបាប បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការអាណិតអាសូរចំពោះអ្នកនាងយ៉ាងខ្លាំង។

មើលទៅជីវិតរបស់តារាសម្តែងអ្នកនាង ស្វែង សុជាតា ហាក់ដូចជាជួបរឿងអាក្រក់ មកផ្ទួនៗមិនចេះចប់មិនចេះហើយសោះ ក្នុងមួយរយៈពេលចុងក្រោយនេះ។ ប៉ុន្តែទោះបីជាមានរឿងដូច្នេះក្តី ក៏យើងសង្កេតឃើញថាអ្នកនាង ស្វែង សុជាតា នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។

ជាក់ស្តែង អ្នកនាងក៏ធ្លាប់បានប្រាប់ឲ្យដឹងថា នឹងសម្តែងជាមួយនឹងតារាបរទេសក្នុងរឿងហូលីវូដមួយនៅក្នុងពេលខាងមុខ ដោយក្នុងនោះក៏តម្រូវឱ្យអ្នកនាងចេះក្បាច់គុន បាញ់កាំភ្លើង ក្បាច់គុនតៃក្វាន់ដូ ល្បុកតោផងដែរ។

ចំណែកឯនៅព្រឹកនេះវិញ តាមរយៈហ្វេសប៊ុករបស់អ្នកនាង ស្វែង សុជាតា ក៏បានធ្វើការ Live Video ផ្ទាល់ឱ្យដឹងថា ពេលនេះអ្នកនាងកំពុងតែថតរូបសម្អាងការបុរាណមួយ ឱ្យសម្អាងការមួយ ផងដែរ។

ទន្ទឹមនឹងការ Live Video នៅលើហ្វេសប៊ុកនេះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលមក Comment ជាបន្តបន្ទាប់សរសើរថា អ្នកនាង សុជាតា នៅតែស្រស់ស្អាតពេលតែងខ្លួនជាបែបប្រពៃណីបុរាណបែបនេះ ទោះជាបច្ចុប្បន្ន មានវ័យជ្រេបន្តិចហើយក៏ដោយ៕

ចង់ដឹងអ្នកនាង ស្វែង សុជាតា ថតសម្អាងការបុរាណស្រស់ស្អាតប៉ុណ្ណា ទស្សនាវីដេអូសកម្មភាពខាងក្រោមនេះទាំងអស់គ្នា៖ 

សកម្មភាព អ្នកនាង ស្វែង សុជាតា កំពុងថតសម្អាងការព្រឹកនេះ
អ្នកនាង ស្វែង សុជាតា
អ្នកនាង ស្វែង សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា