វាជារឿងគួរឲ្យខ្មាសគេណាស់ ដែលក្លៀករបស់អ្នកខ្មៅ មានក្លិន និងមានរោមច្រើន ជាពិសេស សុភាពនារីយើងតែម្តង។  ហេតុនេះដើម្បីជួយលើកសម្រស់ក្លៀករបស់អ្នក នៅរាល់ពេលពាក់រ៉ូប ឬអាវវាលនោះ ទើបយើងនឹងលើកយកនូវវិធីកម្ចាត់រោមក្លៀក ក្លិនក្លៀក និងក្លៀកខ្មៅ តាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពខ្ពស់ ជូនប្រិយមិត្តទាំងអស់គ្នា។

ចង់ដឹងថាយ៉ាងណានោះ សូមតានដានវិធីធ្វើ ដូចខាងក្រោម៖

១. រូបមន្តបំបាត់ក្លៀកខ្មៅ

# គ្រឿងផ្សំ ៖

• ស្ករស មួយស្លាបព្រាបាយ

• ប្រេងដូង ២ ទៅ ៣ ស្លាបព្រាបាយ

# វិធីអនុវត្ត ៖

• លាយគ្រឿងផ្សំទាំងពីរខាងលើចូលគ្នា

• យកល្បាយខាងលើមកត្រដុសក្លៀក រយៈពេល ៥ នាទី រួចទុកចោលរយៈពេល ៥ នាទី បន្ថែមទៀត

• លាងសម្អាតដោយប្រើទឹកក្តៅឧណ្ណៗ

• មួយសប្តាហ៍អាចអនុវត្ត ២ ទៅ ៣ ដង អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 

ដើម្បីជួយលើកសម្រស់ក្លៀករបស់អ្នក នៅរាល់ពេលពាក់រ៉ូប ឬអាវវាលនោះ ទើបបានជាថ្ងៃនេះយើងនឹងលើកឡើងនូវវិធីកម្ចាត់រោមក្លៀក ក្លិនក្លៀក និងក្លៀកខ្មៅ តាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពខ្ពស់ ជូនប្រិយមិត្តទាំងអស់គ្នា

២. រូបមន្តកម្ចាត់រោមក្លៀក

# គ្រឿងផ្សំ ៖

• ស្ករសប្រមាណជា ២ ពែង

• ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ

# វិធីអនុវត្ត ៖

• ចាក់គ្រឿងផ្សំខាងលើ ចូលក្នុងឆ្នាំងមួយ

• ដាក់ឆ្នាំងលើចង្រ្កាន រួចបើកភ្លើងល្មមៗ ព្រមទាំងកូរឲ្យជាប់ផង

• មួយនាទីក្រោយ នៅពេលវាពុះ បិទភ្លើងភ្លាម ហើយអ្នកនឹងសង្កេតឃើញថាវាមានសភាពស្អិតអន្លាយៗ ដូចជាចាហួយជាមិនខាន

• លាងសម្អាតក្លៀកឲ្យស្អាត រួចយកស្ករស្អិតនេះទៅលាបតាមបរិវេណក្លៀក ជាការស្រេច។ 

ដើម្បីជួយលើកសម្រស់ក្លៀករបស់អ្នក នៅរាល់ពេលពាក់រ៉ូប ឬអាវវាលនោះ ទើបបានជាថ្ងៃនេះយើងនឹងលើកឡើងនូវវិធីកម្ចាត់រោមក្លៀក ក្លិនក្លៀក និងក្លៀកខ្មៅ តាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពខ្ពស់ ជូនប្រិយមិត្តទាំងអស់គ្នា

៣. រូបមន្តបំបាត់ក្លិនក្លៀក

# គ្រឿងផ្សំ ៖

• ស្ករស មួយស្លាបព្រាបាយ

• ម្សៅ Baking soda មួយស្លាបព្រាបាយ (អាចរកជាវបានតាមផ្សារទំនើប)

• ទឹកខ្មេះប៉ោម (Apple Cider Vinegar) ២០០ មីលីលីត្រ (អាចរកជាវបានតាមផ្សារទំនើប)

# វិធីអនុវត្ត ៖

• លាយស្ករស និងម្សៅ Baking soda ចូលគ្នា

• ចាក់ទឹកខ្មេះប៉ោមចូលបន្ថែម រួចកូរឲ្យសព្វ

• យកល្បាយនេះទៅលាបតាមបរិវេណក្លៀករបស់អ្នក ទុកចោលប្រមាណជា ៥ នាទី ជាការស្រេច៕ 

ដើម្បីជួយលើកសម្រស់ក្លៀករបស់អ្នក នៅរាល់ពេលពាក់រ៉ូប ឬអាវវាលនោះ ទើបបានជាថ្ងៃនេះយើងនឹងលើកឡើងនូវវិធីកម្ចាត់រោមក្លៀក ក្លិនក្លៀក និងក្លៀកខ្មៅ តាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាពខ្ពស់ ជូនប្រិយមិត្តទាំងអស់គ្នា

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]