GANGNAM STYLE វិដេអូក្នុង Youtube បានក្លាយជាវិដេអូដែលគេចូលចិត្តជាងគេ ក្នុងពិភពលោក។ ចំនួនអ្នកចូលចិត្តមានរហូតដល់ទៅ  likes នៅក្នុង Youtube។ វិដេអូនេះត្រូវបានគេ បង្ហោះ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២។ ហើយមកដល់ពេលនេះ មានចំនួននៃការមើល វិដេអូនេះ ដល់ទៅ 433,713,350 អាចនឹង ឈ្នះវិដេអូរបស់ Justin Bieber មុនចុងឆ្នាំ ២០១២នេះហើយ បើមើលទៅតាមការកើនឡើងនៃចំនួនអ្នកមើល។ វិដេអូបទ Baby របស់ Justin Bieber មានអ្នកទស្សនារហូតដល់ទៅ 787,484,393 ដែលជាវិដេអូមានអ្នកទស្សនាច្រើនជាងគេ តែវិដេអូបានត្រូវគេបង្ហោះ តាំងពីពីរឆ្នាំមុន មកម្លេះ។ យើងអង្កេតឃើញថា មានវិដេអូ ជាច្រើន បានយកលំនាំតាម GANGNAM STYLE បានទទួលអ្នកទស្សនាជាច្រើនដែរ។ ក្នុងនោះ មានវិដេអូ Gangnam Style របស់ខ្មែរសំដែងដោយ លោក ហ្វាន់ តារ៉ា។ មកដល់ពេលនេះមានអ្នកទស្សនាដល់ទៅជាង ៤ម៉ឺននាក់ហើយ។

 

Khmer Version of Gangnam Style 

តើប្រិយមិត្តចូលចិត្តបទនេះទេ? 

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]