ថៃ៖ តារាល្បីៗ មិនត្រឹមតែអាចរកប្រាក់ចំណូល នៅក្នុងការសម្តែងរឿងភាគ ខ្សែភាពយន្តប៉ុណ្ណោះទេ តែពួកគេ ក៏អាចមាន ឱកាសក្នុងការកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ពេលផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ ចុះប្រិយមិត្តដឹងទេថា ពួកគេទទួលបានប៉ុន្មានទៅ?

តាមប្រភពព័ត៌មានថៃ បានទម្លាយ នូវតម្លៃខ្លួនរបស់តារាស្រីថៃល្បីៗ នៅពេលពួកគេផ្សព្វផ្សាយ ពាណិជ្ជកម្មម្តងៗ។ ចំពោះតម្លៃខ្លួន របស់ពួកគេ ប្រិយមិត្តប្រហែលជាអាច ភ្ញាក់ផ្អើលបាន ព្រោះថា សុទ្ធតែខ្ទង់លានបាតឯណោះ មិនមែន ត្រឹមខ្ទង់ពាន់ ឬម៉ឺនបាត នោះទេ។

ក្នុងនោះដែរ តារាស្រីថៃ ដែលត្រូវបានគេដឹងថា ទទួលបានតម្លៃខ្លួនច្រើនកប់ពពក ពេលផ្សព្វផ្សាយពាណិជ្ជកម្មម្តងៗ មានដូចជា នាង Aum Patcharapa នាង Mai Davika នាង Chompoo Araya នាង Nune Woranuch នាង Anne Thongprasom នាង Aff Taksaorn នាង Yaya Urassaya នាង Janie Thien Phosuwan នាង Min Pechaya នាង Pancake Khemanit ជាដើម៕

តោះទៅតាមដាន តម្លៃខ្លួន របស់តារាស្រីល្បីៗ ពេលថតផ្សព្វផ្សាយ ពាណិជ្ជកម្ម ទាំងអស់គ្នា៖

១) នាង Pancake Khemanit ៥លានបាត(ប្រហែល១៤ម៉ឺនដុល្លារ)
២) នាង Min Pechaya ៥លានបាត(ប្រហែល១៤ម៉ឺនដុល្លារ)
៣) នាង Janie Thien Phosuwan ៧លានបាត( ប្រហែល២០ម៉ឺនដុល្លារ)
៤) នាង Yaya Urassaya Phosuwan ៧លានបាត( ប្រហែល២០ម៉ឺនដុល្លារ)
៥) នាង Aff Taksaorn ៨លានបាត(ប្រហែល២៣ម៉ឺនដុល្លារ)
៦) នាង Anne Thongprasom ៨លានបាត(ប្រហែល២៣ម៉ឺនដុល្លារ)
៧) នាង Nune Woranuch ៨លានបាត(ប្រហែល២៣ម៉ឺនដុល្លារ)
៨) នាង Chompoo Araya ១០លានបាត ( ប្រហែល២៩ម៉ឺនដុល្លារ)
៩) នាង Mai Davika ១០លានបាត(ប្រហែល២៩ម៉ឺនដុល្លារ)
១០)នាង នាង Aum Patcharapa ១៥លានបាត (ប្រហែល៤៤ម៉ឺនដុល្លារ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]