(ភ្នំពេញ)៖ «បេះដូងមិនងាយស្រឡាញ់» ជាបទចម្រៀងបែបមនោសញ្ចេតនា កម្សត់ រៀបរាប់ពីរឿងរាវស្នេហា របស់តារាចម្រៀងរាងស្រឡូន ប៉ាច គីមមួយ ដែលធ្វើឲ្យមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ជាពិសេសគឺយុវវ័យតែម្ដង ព្រោះថាបទនេះមានសាច់ភ្លេងល្អ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺសំឡេងរបស់កញ្ញា ប៉ាច គីមមួយ គឺធ្វើឲ្យទស្សនិកជន ស្លុងអារម្មណ៍តែម្ដង។

បទចម្រៀងមនោសញ្ចេតនា ដែលមានចំណងជើងថា «បេះដូងមិនងាយស្រឡាញ់» ច្រៀងដោយ ប៉ាច គីមមួយ និងទំនុកច្រៀងដោយ នី សុគន្ធា។

«បេះដូងនារីម្នាក់នេះ គឺរឹងខ្លាំងណាស់ មិនងាយនឹងស្រឡាញ់នរណាម្នាក់ឡើយ! តែមួយរយៈពេលដែលនៅក្បែរបង អូនបែរជាបាក់ចិត្តលើបង!» នេះជាខ្លឹមសារ និងអត្ថន័យសំខាន់ក្នុងបទចម្រៀង។

សូមបញ្ជាក់ថា កញ្ញា ប៉ាច់ គីមមួយ គឺជាអតីតបេក្ខនារី នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ផងដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ