ភ្នំពេញៈ បន្ទាប់ពី​សាង​ភាព​ល្បីល្បាញ​ ក្នុងពិភព​សិល្បៈ​ អស់ជាច្រើនទស្សវត្សរ៍ តារាចម្រៀង ព្រាប​ សុវត្ថិ គ្រោងដឹក​ដៃ ​កូនប្រុស​សំណព្វចិត្ត​ទាំងបីរបស់លោក​ចូលច្រៀងក្នុងផលិត​កម្ម​ហង្ស​មាស ថែម​ទៀត។

តាម​ការទម្លាយ​ឲ្យ​ដឹង​ពី​​​គម្រោងដឹកដៃកូន​ប្រុសពីរនាក់ ចូល​ច្រៀង​នៅផលិតកម្ម​ហង្សមាស​នេះ គឺបន្ទាប់​ពី ព្រាប​ សុវត្ថិ បាននាំកូនប្រុសចេញទៅច្រៀងរាំ នៅលើទឹកដី​នៃប្រទេសជប៉ុន ​កាលពី​ពេល​កន្លង​ទៅ។

យោងតាមប្រភពពីអ្នកដឹកនាំសម្តែង នៅផលិតកម្មហង្សមាស បានឱ្យដឹងថា ព្រាប សុវត្ថិ បានត្រៀមរួចជាស្រេច ក្នុងការរុញកូនប្រុស២នាក់ ឱ្យចូលច្រៀងនៅផលិតកម្មហង្សមាស នោះ គឺប្រុសសង្ហា សុវត្ថិ មុនីវណ្ណ សុវត្ថិ សិរីវុធ និងសុវត្ថិ មុនីនាគ។

ប្រភពបន្តថា កន្លងមកកូនប្រុសសង្ហាទាំងបីរបស់លោក​ បាន​អម​ដំណើរ​ឪពុក និងឡើងរាំយ៉ាងស្ទាត់​ជំនាញផងដែរ។ មានការលើកឡើងដែរថា ក្នុងចំណោមកូនប្រុសទាំងបី គឺពួកគេបានធ្វើតេស្តសំឡេងហើយ គឺ​ពួក​គេ​សុទ្ធ​តែ​មាន​សមត្ថ​ភាព​ មិន​ចាញ់​ឪពុក​របស់​គេ​ឡើយ ហើយផលិតកម្មធំនេះ បានយល់ព្រមយកកូនព្រាប សុវត្ថិ ជាផ្លូវការទៅហើយ។

ទោះយ៉ាងណា មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់ស្វែងរក ការបញ្ជាក់បន្ថែមពី​​តារាចម្រៀង ព្រាប​ សុវត្ថិបាន​នៅឡើយទេ ខណៈដែលភាគីផលិតកម្ម ក៏មិន​ទាន់មានការបំភ្លឺនៅឡើយដែរ។

ប៉ុន្តែ​កន្លងមក លោក​ព្រាប សុវត្ថិ ធ្លាប់​លើក​ឡើងដែរថា លោក បើក​ផ្លូវ​ឲ្យកូនៗ​ទាំងអស់ ​មានសិទ្ធិ​ជ្រើសរើសជំនាញ​ និង​អាជីព ដែលពួកគេ​ចូលចិត្ត បូករួម​ទាំង​ការងារសិល្បៈនេះ​។ ទោះ​ជា​យ៉ាង​ណា​ លោក​ក៏​ជំរុញ​ឲ្យកូនៗ​ទាំងអស់​របស់លោក​ ឲ្យ​បញ្ចប់ការសិក្សា​លើកជំនាញណាមួយ​ នៅមហាវិទ្យាល័យផងដែរ មុនពេលប្រឡូកក្នុង​ការងារ​សិល្បៈ។

ប្រសិន​បើគម្រោង​ចូលច្រៀង​របស់កូនប្រុស ​លោក ព្រាប សុវត្ថិ ​ចេញរូប​រាងមែននោះ ព្រាប សុវត្តិ​ និងក្លាយ​ជាតារាចម្រៀងជើងចាស់ទីពីរ ដែល​អាចរុញកូនឲ្យចូលច្រៀង​ ក្នុងផលិតកម្ម ហង្សមាស​បានបន្ទាប់ពី លោក ហួរ ឡាវី ដែលបានរុញច្រាន កូនស្រីវី ឌីណែត​ ចូលច្រៀងលើ​ទ្រនំល្បីល្បាញមួយនេះ។ រូបរាងសង្ហា​របស់​កូន​ប្រុស ​លោក​ ព្រាប សុវត្ថិ ក៏​នឹងទាក់​ទាញ​ការចាប់អារម្មណ៍​ខ្លាំង ​ពីមហាជនផងដែរ ដូចនេះ​ពួកគេក៏​មិនពិបាក ក្នុងការ​ទាញ​បានការគាំទ្រ បានយ៉ាង​ងាយ​៕

បន្ទាប់ពី​សាង​ភាព​ល្បីល្បាញ​ ក្នុងពិភព​សិល្បៈ​ អស់ជាច្រើនទស្សវត្សរ៍ តារាចម្រៀង ព្រាប​ សុវត្ថិ គ្រោងដឹក​ដៃ ​កូនប្រុស​សំណព្វចិត្ត​ទាំងបីរបស់លោក​ចូលច្រៀងក្នុងផលិត​កម្ម​ហង្ស​មាស ថែម​ទៀត
បន្ទាប់ពី​សាង​ភាព​ល្បីល្បាញ​ ក្នុងពិភព​សិល្បៈ​ អស់ជាច្រើនទស្សវត្សរ៍ តារាចម្រៀង ព្រាប​ សុវត្ថិ គ្រោងដឹក​ដៃ ​កូនប្រុស​សំណព្វចិត្ត​ទាំងបីរបស់លោក​ចូលច្រៀងក្នុងផលិត​កម្ម​ហង្ស​មាស ថែម​ទៀត
បន្ទាប់ពី​សាង​ភាព​ល្បីល្បាញ​ ក្នុងពិភព​សិល្បៈ​ អស់ជាច្រើនទស្សវត្សរ៍ តារាចម្រៀង ព្រាប​ សុវត្ថិ គ្រោងដឹក​ដៃ ​កូនប្រុស​សំណព្វចិត្ត​ទាំងបីរបស់លោក​ចូលច្រៀងក្នុងផលិត​កម្ម​ហង្ស​មាស ថែម​ទៀត

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ