ការទទួលទានជាតិទឹកមិនបានគ្រប់គ្រាន់ មានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល។  អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺមនុស្សភាគច្រើន មិនទាំងដឹងថាខ្លួនកំពុងមានបញ្ហាខ្វះជាតិទឹកទៀតផង។

ហេតុនេះទើបបានជាថ្ងៃនេះ យើងនឹងលើកឡើងនូវសញ្ញាណដែលរាងកាយ កំពុងប្រាប់មកអ្នកថា ត្រូវតែទទួលទានទឹកឲ្យបានច្រើនជាបន្ទាន់ ដូចខាងក្រោម៖ 

ថ្ងៃនេះ យើងនឹងលើកឡើងនូវសញ្ញាណដែលរាងកាយ កំពុងប្រាប់មកអ្នកថា ត្រូវតែទទួលទានទឹកឲ្យបានច្រើនជាបន្ទាន់

១. ទឹកនោមមានពណ៌លឿងចាស់

នៅពេលអ្នកទទួលទានទឹកបានគ្រប់គ្រាន់ ទឹកនោមរបស់អ្នកមានពណ៌លឿងខ្ចី។ ហេតុនេះ ប្រសិនបើវាមានពណ៌លឿងចាស់ នោះអ្នកត្រូវបង្កើនការទទួលទានទឹកជាបន្ទាន់។  ជាពិសេស ប្រសិនបើអ្នកមិនឈឺបត់ជើងតូច (នោម) លើសពី ២ម៉ោង ក៏អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនវិញដែរ។

២. មានអារម្មណ៍វិលមុខ

ឈាម អាចផលិតបានដោយសារជាតិទឹកដែរ ហេតុនេះអ្នកនឹងមានអារម្មណ៍ថា ឧស្សាហ៍វិលមុខ ពីព្រោះសម្ពាធឈាមមានការធ្លាក់ចុះ ដោយសារខ្វះជាតិទឹក។

៣. មានអាការឈឺក្បាល

ជាក់ស្តែងបញ្ហាឈឺក្បាល ច្រើនតែបណ្តាលមកពីខ្វះជាតិទឹក ដោយសារតែសម្ពាធ ក្នុងសរសៃឈាមធ្លាក់ចុះ បណ្តាលឲ្យបេះដូងមិនអាចបូមខ្យល់អុកស៊ីសែន បានគ្រប់គ្រាន់ទៅខួរក្បាលបានឡើយ។ 

ជាក់ស្តែង បញ្ហាឈឺក្បាល ច្រើនតែបណ្តាលមកពីខ្វះជាតិទឹក ដោយសារតែសម្ពាធ ក្នុងសរសៃឈាមធ្លាក់ចុះ បណ្តាលឲ្យបេះដូងមិនអាចបូមខ្យល់អុកស៊ីសែន បានគ្រប់គ្រាន់ទៅខួរក្បាល

៤. មានអារម្មណ៍ថាខួរក្បាលមិនដំណើរការ

អ្នកមិនអាចប្រើប្រាស់ខួរក្បាលមកគិតបានល្អដូចធម្មតាបានទេ ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ ពីព្រោះខួរក្បាលរបស់មនុស្ស ៩០% ជាជាតិទឹក។ ហេតុនេះ បើអ្នកមិនផឹកទឹកឲ្យបានច្រើនវិញទេ អ្នកនឹងមានអារម្មណ៍ស្ពឹកៗ ភ្លេចៗ និងពិបាកផ្តោតអារម្មណ៍ជាមិនខាន។

៥. គ្មានកម្លាំងកំហែង

ការទទួលទានទឹកមិនគ្រប់គ្រាន់ ក៏អាចបណ្តាលឲ្យមានអាការអស់កម្លាំង និងងងុយដេកដែរ ដោយសារវាបណ្តាលមកពីសម្ពាធឈាមធ្លាក់ចុះ និងមានការលំបាក ក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាល។

៦. ស្បែកប្រែជាស្ងួត

ប្រសិនបើស្បែករបស់អ្នក ប្រែជាមានសភាពស្ងួត នោះមានន័យថា អ្នកកំពុងខ្វះជាតិទឹកហើយ។ ហេតុនេះ អ្នកត្រូវបង្កើនការទទួលទានទឹកឡើងវិញ ដើម្បីរក្សាសុខភាពស្បែកឲ្យល្អស្អាត ឲ្យនៅតែក្មេងជាងវ័យ។ 

ប្រសិនបើស្បែករបស់អ្នក ប្រែជាមានសភាពស្ងួត នោះមានន័យថា អ្នកកំពុងតែខ្វះជាតិទឹកហើយ

៧. ទល់លាមក

ប្រសិនបើអ្នកមានបញ្ហាទល់លាមក អ្វីដែលអ្នកត្រូវធ្វើគឺ ទទួលទានទឹកឲ្យបានច្រើន ពីព្រោះទឹកជួយសម្រួលដល់ផ្លាស់ទីអាហារ ក្នុងពោះវៀន ហើយថែមទាំងអាចជួយលាងសម្អាតបំពង់រំលាយអាហារបានយ៉ាងល្អថែមទៀត។

៨. ទឹកនោមមានក្លិនឆ្អេះឈួលខ្លាំង

ប្រសិនបើរាងកាយរបស់អ្នកខ្វះជាតិទឹក នោះទឹកនោមរបស់អ្នកនឹងមានក្លិនឆ្អេះឡើងឈួលជាមិនខាន។ ក្លិនឆ្អេះខ្លាំងនេះ គឺបណ្តាលមកពីការទទួលទានទឹកមិនគ្រប់គ្រាន់ ហើយជាពិសេស មានពពុះតូចៗនៅនឹងទឹកនោមថែមទៀតផង៕ 

ការទទួលទានជាតិទឹកមិនបានគ្រប់គ្រាន់ មានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]