ហ្វីលីពីន៖ កំពូលតារាសម្តែងហ្វីលីពីន នាង Marian Rivera ដែលប្រិយមិត្ត តែងហៅនាងថា ម៉ារីម៉ា ពេលនេះ នាងនៅតែទទួលបានប្រជាប្រិយភាពល្បីល្បាញខ្លាំង មិនធម្មតា បើទោះបីជា នាងបានបង្កើតគ្រួសារមួយហើយក៏ដោយ។

បើក្រឡេកមើលសម្រស់របស់នាងវិញ នៅតែស្រស់ស្អាតដដែល ដែលធ្វើឲ្យនារីភាគច្រើន តែងតែលួចពេញចិត្ត និងច្រណែន ជាមួយនឹងនាងយ៉ាងខ្លាំង។

ក្នុងនោះ កាលពីម្សិលមិញរូបនាង ក៏បានបង្ហាញនូវរូបថតមួយសន្លឹក ដែលបង្ហាញពី សម្រស់ តាំងពីនៅក្មេង រហូតដល់វ័យ៣២ឆ្នាំ។ ប៉ុន្តែទោះបីអាយុរបស់នាង ទៅមុខក៏ដោយ ក៏អ្នកគាំទ្រ នៅតែគិតថា នាងមិនបានផ្លាស់ប្តូរ សម្រស់របស់នាងនោះទេ ហើយអ្វីដែលចាប់អារម្មណ៍ គឺនាងកាន់តែអាយុច្រើន កាន់តែស្រស់ស្អាត និងស៊ិចស៊ីជាងមុន៕

បើចង់ជ្រាបកាន់តែច្បាស់ថា ម៉ារីម៉ា ប្រែប្រួល ឬមិនប្រែប្រួលសម្រស់ តាំងពីក្មេង រហូតដល់ពេលនេះ យ៉ាងណា តោះមើលរូបថតខាងក្រោម៖

កំពូលតារាសម្តែងស្រី ម៉ារីម៉ា
រូបភាពរបស់នាង តាំងពីនៅក្មេង រហូតដល់អាយុ៣២ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]