ភ្នំពេញ៖ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៧ - ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោ Nokia ថ្ងៃនេះបានដាក់បង្ហាញនូវស៊េរីស្មាតហ្វូនម៉ាក Nokia លើកដំបូងរបស់ខ្លួន រួមមាន Nokia 6, Nokia 5 និង Nokia 3 ដែលនឹងមានលក់នៅទីផ្សារកម្ពុជាចាប់ពីខែមិថុនានេះតទៅ ជាមួយនិងទូរស័ព្ទ Nokia 3310 ដ៏ល្បីល្បាញ។

បន្ទាប់ពីដាក់បង្ហាញជាលើកដំបូងកាលពីដើមឆ្នាំនេះក្នុងពិព័រណ៍ Mobile World Congress នៅទីក្រុង បាសេឡូណា ធ្វើឱ្យគេដឹងថា ស្មាតហ្វូនទាំងនេះបានសំយោគនូវការរចនា ដែលមានលក្ខណៈពិសេសប្លែកគេ រួមនិងទឹកដៃសិល្បៈល្អឯក និងអត្ថប្រយោជន៍ផ្នែកកម្សាន្តយ៉ាងច្រើនសម្បូរបែប តាមរយៈប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិតប្រាកដ ធ្វើឱ្យអតិថិជនអាចប្រើទូរស័ព្ទរបស់ពួកគេ ទៅតាមតម្រូវការរៀងៗខ្លួន។

Nokia 3: ផលិតផលថ្មី ទំនើបចុងក្រោយ តម្លៃសមរម្យ

Nokia 3: ផលិតផលថ្មី ទំនើបចុងក្រោយ តម្លៃសមរម្យ

ស្មាតហ្វូនថ្មីដ៏ទាក់ទាញនេះ រចនាឡើងជាពិសេស ដើម្បីផ្តល់នូវបទពិសោធដ៏អស្ចារ្យមិនធ្លាប់មានជូនចំពោះអតិថិជន។ Nokia 3 មានរូបរាងលេចធ្លោ ទាក់ទាញ រចនាឡើងជាពិសេស ដើម្បីផ្តល់នូវការការពារបានល្អតាមស្ថានភាពនីមួយៗ ដោយមានម៉ាស៊ីនខ្លាំងស្រោបដោយស៊ុមដែលផលិតពីអាលុយមីញ៉ូមមួយដុំ។ ភ្ជាប់មកជាមួយនូវអេក្រង់ IPS ទំហំ 5.0” HD យ៉ាងពេញរូបរាងអ៊ុតភ្ជាប់ដោយសុញ្ញាកាស និងស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® អេក្រង់របស់ Nokia 3 ផ្តល់នូវលក្ខណៈពិសេសប្រើបានយូរ និង ភ្លឺច្បាស់ត្រជាក់ភ្នែក ផ្តល់បទពិសោធនៃការទស្សនារូបភាព ឬវីដេអូបានល្អឥតខ្ចោះគ្មានពីរ។ ស្រទាប់អេក្រង់ប្រភេទ polarised ធ្វើឱ្យមានចំណាំងផ្លាតតិច ដែលផ្តល់នូវរូបភាពកាន់តែច្បាស់ល្អ ទោះបីនៅក្រោមពន្លឺថ្ងៃខ្លាំង។

ដោយមានបំពាក់កាមេរ៉ាមុខក្រោយ ទំហំ 8MP ភ្លឺច្បាស់ត្រជាក់ភ្នែក Nokia 3 ពិតជាផ្តល់នូវបទពិសោធស្មាតហ្វូនគុណភាពខ្ពស់យ៉ាងពិតប្រាកដ ជាមួយនិងរូបរាងតូច ដ៏ទាក់ទាញរបស់ខ្លួន។ Nokia 3 មានបួនពណ៌ខុសៗគ្នា គឺ ខ្មៅ ទឹកប្រាក់ ខៀវ និងទង់ដែង។ វានឹងមានលក់នៅចុង ខែមិថុនា ឆ្នាំ២០១៧ ក្នុងតម្លៃ ១៤៣ដុល្លារ។

Nokia 5: ភ្លឺរលោង ល្អប្រណីត ធន់ប្រើបានយូរ

Nokia 5: ភ្លឺរលោង ល្អប្រណីត ធន់ប្រើបានយូរ

ទូរស័ព្ទ Nokia 5 ត្រូវបានផលិតយ៉ាងផ្ចិតផ្ចង់ចេញពីលោហធាតុអាលុយមីញ៉ូមកម្រិត៦០០០មួយដុំ ដើម្បីបង្កើតបានរូបរាងដែលល្អឥតខ្ចោះ ស្អាតភ្លឺរលោង ស័ក្តិសមនឹងអេក្រង់ធំទំហំ 5.2 " IPS HD អ៊ុតភ្ជាប់ដោយសុញ្ញាកាសប្រភេទ Corning®Gorilla®Glass។ ដោយមានការច្នៃប្រឌិតថ្មីដំបូងគេ ក្នុងការរចនាអង់តែន Nokia 5 នាំមកនូវរចនាសម្ព័ន្ធយ៉ាងរឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងលម្អិតគ្រប់ផ្នែក និងគុណភាពនៃស្មាតហ្វូនទំនើប ដែលប្រើបច្ចេកវិទ្យាខ្ពស់ចុងក្រោយ។ ដំណើរការដោយអង្គប្រតិបត្តិការ Qualcomm® Snapdragon ™ 430 ស្មាតហ្វូន Nokia 5 ផ្ដល់នូវថាមពលថ្មល្អឥតខ្ចោះ ប្រព័ន្ធក្រាហ្វិកទាំងអស់ត្រូវបានកែលម្អកាន់តែប្រសើរជាងមុន ធ្វើឱ្យមានតុល្យភាពនឹងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយនឹងការរចនាប្រកបដោយសោភ័ណភាព និងប្រណីតភាព។

មានហេតុផលជាច្រើន ដែលលោកអ្នកត្រូវប្រើ Nokia 5 គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលអ្នកទៅ ព្រោះវាមានគុណសម្បត្តិពិសេសបន្ថែមជាច្រើន ដូចជា កាមេរ៉ាក្រោយទំហំ 13MP បំពាក់មុខងារ auto focus និងមានភ្លើង flash ពីរ រួមទាំងកាមេរ៉ាមុខទំហំ 8MP កម្រិតចាប់រូបភាព ៨៤ ដឺក្រេ ដែលធ្វើឱ្យការថតរូបបែបស៊ែលហ្វីរបស់អ្នក កាន់តែធំទូលាយ និងភ្លឺច្បាស់ត្រជាក់ភ្នែក ពិសេសវាមានមុខងារចាប់រូបភាពបានល្អទាំងនៅកន្លែងភ្លឺ និងទីងងឹត ។ Nokia 5 មាន បួនពណ៌ខុសៗគ្នាគឺ ខ្មៅ ទឹកប្រាក់ ខៀវ និងទង់ដែង។ វានឹងមានលក់នៅពាក់កណ្តាលខែកក្តដា ឆ្នាំ ២០១៧ ក្នុងតម្លៃ ១៩៣ដុល្លារ។

Nokia 6: ស្មាតហ្វូនគុណភាពប្រណីត ផ្តល់ការកម្សាន្តគ្មានដែនកំណត់

Nokia 6: ស្មាតហ្វូនគុណភាពប្រណីត ផ្តល់ការកម្សាន្តគ្មានដែនកំណត់

តាមរយៈការសំយោគបញ្ចូលគ្នារវាងទឹកដៃសិល្បៈប្រកបដោយប្រណីតភាព សោភ័ណភាព និងការរចនាដ៏លេចធ្លោប្លែកគេ រួមជាមួយនឹងបទពិសោធថ្មីលើមុខងារផ្នែកសំឡេង ជាមួយនិងអេក្រង់ ទំហំ 5.5” full HD ស្មាតហ្វូន Nokia 6 ថ្មី ផ្ដល់នូវបទពិសោធស្មាតហ្វូនកម្រិតខ្ពស់ដ៏ពិតប្រាកដ។ Nokia 6 មានតួខ្លួន ផលិតចេញពីលោហធាតុអាលុយមីញ៉ូមកម្រិត ៦០០០ មួយដុំ ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់បានទូរស័ព្ទដែលរឹងមាំ ជាមួយកម្មវិធីកម្សាន្តយ៉ាងច្រើនសម្បូរបែប។ វាបំពាក់ដោយប្រព័ន្ធសំឡេង ឆ្លាតវៃ មាន speaker ចំនួនពីរដែលអាចឱ្យអ្នកប្រើប្រាស់ទទួលបាននូវសំឡេងឮច្បាស់ល្អ ខណៈដែលប្រព័ន្ធសំឡេង Dolby Atmos® នឹងផ្តល់នូវបទពិសោធន៍ការកម្សាន្តផ្នែកភាពយន្តដ៏អស្ចារ្យមួយទៀតពុំធ្លាប់មាន។

តាមរយៈពណ៌ដ៏លេចធ្លោរបស់វា Nokia 6 មានអេក្រង់ដែលស្រោបដោយបន្ទះការពារពន្លឺថ្ងៃដែលអាចឱ្យយើងមើលឃើញ និងអានបានទោះជានៅចំក្រោមពន្លឺព្រះអាទិត្យយ៉ាងណាក៏ដោយ។ ដំណើរការដោយអង្គប្រតិបត្តិការ Qualcomm® Snapdragon ™ 430 និងអង្គក្រាហ្វិក Qualcomm® Adreno™ 505 ស្មាតហ្វូន Nokia 6 ផ្តល់តុល្យភាពរវាងការប្រើប្រាស់ និងថាមពលថ្មបានយ៉ាងល្អឥតខ្ចោះ ផ្តល់ជូននូវការកម្សាន្តដែលមានគុណភាព ជាមួយថាមពលថ្មដែលប្រើបានរយៈពេលយូរ។ Nokia 6 មាន បួនពណ៌ខុសៗគ្នាគឺ ខ្មៅ ទឹកប្រាក់ ខៀវ និងទង់ដែង។ វានឹងមានលក់នៅពាក់កណ្តាលខែកក្តដា ឆ្នាំ ២០១៧ក្នុងតម្លៃ ២២៩ដុល្លារ។

ប្រព័ន្ធប្រតិបត្តិការ Android ពិតប្រាកដ

ស្មាតហ្វូនទាំងអស់របស់ Nokia នឹងផ្តល់ជូនអ្នកនូវបទពិសោធទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិតប្រាកដ។ ជាមួយនឹងប្រព័ន្ធអាប់ដេតសុវត្ថិភាពប្រចាំខែ ស្មាតហ្វូន Nokia របស់អ្នកនឹងមានសុវត្ថិភាព កម្មវិធីទាន់សម័យ ព្រមទាំងគ្មានភាពរញ៉េរញ៉ៃ ដែលជាជម្រើសដ៏ល្អ និងពេញនិយមរបស់អតិថិជន។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុត រួមជាមួយនិងសមត្ថភាពថ្មីចុងក្រោយរបស់មុខងារ Doze ដែលជួយរក្សាទុកថាមពលថ្មនៅពេលទូរស័ព្ទទុកចោលមិនមានការប្រើប្រាស់។ ស្មាតហ្វូន Nokia ថ្មី ត្រូវបានបំពាក់ដោយមុខងារច្នៃប្រឌិតថ្មីបំផុតរបស់ Google ដែល Google Assistant បានសាងនូវបទពិសោធន៍កាន់តែអស្ចារ្យដល់អ្នកប្រើប្រាស់ទូរស័ព្ទ Android ។ ក្រុមការងាររបស់យើង បានធ្វើការរួមគ្នាដើម្បីធានាឱ្យច្បាស់ថា រាល់ការសន្ទនាទៅកាន់ Google Assistant ដំណើរការ បានយ៉ាងរលូននៅលើស្មាតហ្វូន Nokia ។

Nokia 3310: ទូរស័ព្ទស៊េរីចាស់ជំនាន់ថ្មី

Nokia 3310: ទូរស័ព្ទស៊េរីចាស់ជំនាន់ថ្មី

ជាមួយនិងរូបរាងស្តើងស្រាល និងប្រើធន់បានយូរគ្មានទូរស័ព្ទណាដូច បានធ្វើឱ្យ Nokia 3310 ក្លាយជាទូរស័ព្ទដែលលក់ដាច់បំផុតមួយក្នុងប្រវត្តិសាស្ត្រ។ Nokia 3310 ត្រូវបានផលិតជាថ្មីជាមួយកំណែប្រែថ្មី ដោយសារតែវាមានពណ៌ស្រស់ស្អាត ការរចនាមានលក្ខណៈទំនើប ពិសេសកាន់ថ្មបានយូរ ដោយអាចនិយាយបានរហូតដល់ ២២ម៉ោង ហើយបើគ្រាន់តែ ទុកសម្រាប់ទទួលការហៅចូលវិញ គឺអាចទុកបានដល់ទៅមួយខែឯណោះ។

អ្នកប្រើប្រាស់អាចផ្ញើសារ និយាយបានពេញមួយថ្ងៃ ថតរូប ស្តាប់ចម្រៀង និងលេងហ្គេមពស់ដ៏ល្បីល្បាញជាថ្មីម្តងទៀត ដោយប្រើថាមពលថ្មតែមួយ។ ជាមួយនឹងសមត្ថភាពកាន់ថ្មបានយូររហូតដល់ពេញមួយខែ Nokia 3310 មានអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់ស្គាល់ និងស្រឡាញ់ ដូចជាមានស៊ុមផលិតពីប៉ូលីកាបូនរលោងទាន់សម័យជាដើម។ ចំណែកពណ៌ប្រចាំខ្លួនរបស់វា កាន់តែធ្វើឱ្យ Nokia 3310 រស់រវើក និងលេចធ្លោជាងមុនថែមទៀត។ Nokia 3310 មាន៤ពណ៌ គឺ ក្រហម និងលឿង ដែលមានសម្បករលោង ចំណែកប្រផេះ និងខៀវ មានសម្បកគ្រើម ។ វានឹងមានលក់នៅចុងខែមិថុនា ឆ្នាំ ២០១៧ នេះ ក្នុងតម្លៃ៤៨ដុល្លារ៕

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោ Nokia ថ្ងៃនេះបានដាក់បង្ហាញនូវស៊េរីស្មាតហ្វូនម៉ាក Nokia លើកដំបូងរបស់ខ្លួន
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុត រួមជាមួយនិងសមត្ថភាពថ្មីចុងក្រោយរបស់មុខងារ Doze
ស្មាតហ្វូន Nokia ថ្មី ត្រូវបានបំពាក់ដោយមុខងារច្នៃប្រឌិតថ្មីបំផុតរបស់ Google ដែល Google Assistant
ស្មាតហ្វូនទាំងនេះបានសំយោគនូវការរចនា ដែលមានលក្ខណៈពិសេសប្លែកគេ រួមនិងទឹកដៃសិល្បៈល្អឯក និងអត្ថប្រយោជន៍ផ្នែកកម្សាន្តយ៉ាងច្រើនសម្បូរបែប
Nokia 6, Nokia 5 និង Nokia 3 នឹងមានលក់នៅទីផ្សារកម្ពុជាចាប់ពីខែមិថុនានេះតទៅ
ស្មាតហ្វូនទាំងអស់របស់ Nokia នឹងផ្តល់ជូនអ្នកនូវបទពិសោធទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិតប្រាកដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]