អ្នកណាៗក៏ចង់ឲ្យសក់មានក្លិនក្រអូបភាយដែរ មិនថានារី ឬបុរសទេ ព្រោះជាភាពទាក់ទាញមួយកម្រិតធំ សម្រាប់មនុស្សយើង។

ហេតុនេះហើយយើងនឹងលើកឡើង នូវវិធីធ្វើទឹកអប់សម្រាប់បាញ់សក់ ឲ្យក្រអូបតាមបែបធម្មជាតិ ដែលអ្នកអាចធ្វើបានដោយខ្លួនឯងយ៉ាងស្រួល  ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងមិនចាំបាច់ចំណាយលុយលើផលិតផលមានជាតិគីមីច្រើន តទៅទៀតឡើយ។

នេះជាវិធីធ្វើទឹកអប់សម្រាប់បាញ់លើសក់ ឲ្យក្រអូបតាមបែបធម្មជាតិ ដែលអ្នកអាចធ្វើបានដោយខ្លួនឯងយ៉ាងស្រួល ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងមិនចាំបាច់ចំណាយលុយលើផលិតផលមានជាតិគីមីច្រើន តទៅទៀតឡើយ

# គ្រឿងផ្សំមានដូចជា ៖

• ដបមានមាត់បាញ់បានចំនួនមួយ

• ទឹកចម្រោះ (ទឹកស្អាត) ឬទឹកផ្កាកុលាប ចំនួន ៥២ មីលីលីត្រ

• ជែលប្រទាលកន្ទុយក្រពើ ចំនួនមួយស្លាបព្រាបាយ

• ប្រេងក្រអូប ១០ ដំណក់ឡើងទៅ (អាចរកទិញតាមផ្សារទំនើប ជាពិសេសគួរជ្រើសយក ក្លិនផ្កាម្លិះ ឬក្លិនផ្កាកុលាបក៏បាន)។ 

នេះជាវិធីធ្វើទឹកអប់សម្រាប់បាញ់លើសក់ ឲ្យក្រអូបតាមបែបធម្មជាតិ ដែលអ្នកអាចធ្វើបានដោយខ្លួនឯងយ៉ាងស្រួល ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងមិនចាំបាច់ចំណាយលុយលើផលិតផលមានជាតិគីមីច្រើន តទៅទៀតឡើយ
ទឹកអប់បាញ់សក់មួយនេះ មិនត្រឹមតែជួយឲ្យសក់មានក្លិនក្រអូបប្រហើរនោះទេ វាថែមទាំងអាចជួយឲ្យសក់មានសភាពទន់ ភ្លឺរលោង និងការពារការបំផ្លាញសរសៃសក់ ពីកាំរស្មីព្រះអាទិត្យថែមទៀត

# របៀបអនុវត្ត ៖

• បន្តក់ប្រេងក្រអូប លើសាច់ជែលប្រទាលកន្ទុយក្រពើ

• កូរគ្រឿងផ្សំទាំងពីរខាងលើឲ្យសព្វសាច់ (ឲ្យចេញជាល្បាយរាវ)

• ចាក់ទឹកស្អាតចូលល្បាយខាងលើ (ឬប្រើទឹកផ្កាកុលាបក៏បាន) រួចកូរឬក្រឡុកឲ្យសព្វចូលគ្នា

• ចាក់ល្បាយដែលកូរ ឬក្រឡុករួចនោះចូលទៅក្នុងដបដែលមានមាត់បាញ់

• ក្រឡុកម្តងទៀត រួចទុកប្រើការ តាមតម្រូវការជាការស្រេច។

មុននឹងប្រើអ្នកត្រូវក្រឡុកជាមុនសិន សឹមបាញ់ពាសពេញផ្ទៃសក់ (ទោះសក់ស្ងួតឬសើម ក៏អាចប្រើបានដូចគ្នា) រួចយកក្រាសមកសិតតាមធម្មតា ជារៀងរាល់ថ្ងៃជាការស្រេច។ ទឹកអប់បាញ់សក់មួយនេះ មិនត្រឹមតែជួយឲ្យសក់មានក្លិនក្រអូបប្រហើរប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យសក់មានសភាពទន់ ភ្លឺរលោង និងការពារការបំផ្លាញសរសៃសក់ ពីកាំរស្មីព្រះអាទិត្យថែមទៀត៕

អ្នកណាៗក៏ចង់ឲ្យសក់មានក្លិនក្រអូបភាយដែរ មិនថាតែនារី ឬក៏បុរសនោះទេ ពីព្រោះវាជាភាពទាក់ទាញមួយកម្រិតធំ សម្រាប់មនុស្សយើង

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]