ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង របស់ផលិតកម្ម សាន់ដេ កញ្ញា និច កាលពីថ្មីៗនេះ នាងបានចេញនូវចម្រៀងមួយបទចំណងជើងថា៖ «ចង់អោយប្រុសសាវ៉ាក្លាយជាខ្ទើយ»។ ដោយក្នុងនោះ យើងឃើញបទចម្រៀងមួយបទនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គម លើសពីនេះនោះ គឺកំពុងតែត្រូវចិត្តមិត្តៗនារីតែម្តង។

ប៉ុន្តែក្នុងនោះ ក៏យើងសង្កេតឃើញថា មានអ្នកគាំទ្រមួយចំនួន និងបងប្អូនភេទទី៣ ក៏បានសម្តែងពីអារម្មណ៍អាក់អន់ស្រពោនចិត្តជាខ្លាំង ជាមួយនឹងចម្រៀងមួយបទនេះផងដែរ។ 

ដោយពួកគាត់មានអារម្មណ៍តូចចិត្ត ចំពោះចំណងជើង និងអត្ថន័យនៃបទចម្រៀងនេះ ដែលចង់ឲ្យប្រុសសាវ៉ាទាំងអស់ ក្លាយជាខ្ទើយ ដោយស្តាប់ទៅហាក់មនុស្សភេទទី៣ គឺជាមនុស្ស ដែលមិនបានត្រូវគេឲ្យតម្លៃនៅក្នុងសង្គមដូច្នេះដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

កញ្ញា និច
សាររបស់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង