បើយោងតាមជំនឿ របស់ប្រជាជនកូរ៉េ គេជឿថាប្រវែងម្រាមដៃកូន ក៏អាចជាសូចនាករមួយបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សបានដែរ។

ហេតុនេះសាកល្បងពិនិត្យប្រៀបធៀបប្រវែងកូនដៃ ជាមួយម្រាមដៃនាង រួចតាមដានការបកស្រាយ ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖ 

បើយោងតាមជំនឿ របស់ប្រជាជនកូរ៉េ គេជឿថាទម្រង់ប្រវែងម្រាមដៃកូន ក៏អាចជាសូចនាករមួយ ដែលអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សបានដែរ

# ប្រភេទ A (កូនដៃមានប្រវែងស្មើនឹង គន្លាក់ម្រាមដៃនាង)

អ្នកគឺជាមនុស្សដែលមានអត្តចរិតរីករាយ មានការគិតវិជ្ជមាន និងពូកែនិយាយលេងកំប្លែងណាស់។  អ្នកតែងតែធ្វើឲ្យអ្នកជុំវិញសើចសប្បាយ  ចូលចិត្តនិយាយត្រង់ចំៗទោះបីជាដឹងថាមិនល្អក៏ដោយ  ជាពិសេសមានជំនាញខាងទំនាក់ទំនងល្អ។  អ្វីដែលអ្នកខ្លាចបំផុតគឺភាពឯកោ  និងជាមនុស្សដែលមិនចេះខឹង និងធ្វើមុខមាំដាក់នរណាម្នាក់បានសោះឡើយ។

# ប្រភេទ B (កូនដៃមានប្រវែងលើសឬវែងជាង គន្លាក់ម្រាមដៃនាង)

អ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈល្អ មានចិត្តសប្បុរស ហើយជាធម្មតា មានអ្នកចូលចិត្តនិងស្រលាញ់ច្រើន។ អ្នកជាមនុស្សដែលស្គាល់ពីអារម្មណ៍ខ្លួនឯងច្បាស់ និងពូកែធ្វើការទំនាក់ទំនងបានយ៉ាងល្អ ជាមួយអ្នកជុំវិញ។ អ្នកជាមនុស្សមិនចូលចិត្ត ជម្លោះទាល់ទែងទេ និងមានតែការខិតខំធ្វើយ៉ាងណារក្សាភាពចុះសម្រុង រវាងគ្នានឹងគ្នា។

# ប្រភេទ C (កូនដៃមានប្រវែងខ្លីជាង គន្លាក់ម្រាមដៃនាង)

អ្នកជាមនុស្សដែលមានអាថ៌កំបាំងលាក់ក្នុងចិត្តច្រើន  និងមិនងាយនិយាយវាចេញមកនោះទេ។  អ្នកមានបញ្ហាលំបាកក្នុងការសម្តែងចេញនូវអារម្មណ៍របស់ខ្លួន បើទោះជាចំពោះមនុស្សដែលកំពុងលួចស្រលាញ់ក៏ដោយ។  អ្នកក៏ចូលចិត្តមានការរំពឹងទុកនៅលើអ្នកដទៃខ្ពស់  ហេតុនេះពេលមានបញ្ហាកើតឡើង អ្នកក៏ខកចិត្តខ្លាំងណាសដែរ។  តែទោះជាយ៉ាងណា អ្នកតែងតែជួយមិត្តភក្តិជិតដិតរបស់អ្នកជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

ចុះប្រិយមិត្តវិញ ស្ថិតក្នុងប្រភេទណាមួយដែរ?

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]