ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា មាន សូនីតា បានធ្វើឲ្យអ្នកគាំទ្រ កោតសរសើរលើនាងយ៉ាងខ្លាំង ដែលមិនត្រឹមតែ ពួកែក្នុងការសម្តែងរឿងប៉ុណ្ណោះ ថែមទាំងចេះរកស៊ី និង មានគំនិតច្នៃប្រឌិត មិនធម្មតានោះឡើយ។

ប៉ុន្តែទោះបីជា កញ្ញា មមាញឹក នៅក្នុងការងារផង រកស៊ីផង តែនាង មិនដែលភ្លេចក្រេបយកចំណេះដឹងបន្ថែមពីសាលានោះទេ គឺនាងតែងតែឆ្លៀតពេលទៅរៀន ជាប់ជានិច្ច។

ក្នុងនោះដែរ កញ្ញា ក៏បានទម្លាយនូវការរៀបចំ ការសិក្សារបស់នាងផងដែរថា «ធ្វើការផង រៀនផង មិនមែនជាការងាយទេ ដោយសារតែរវល់ ក៏ទៅរៀនពេលយប់ ចូល៥៖៣០( ម៉ោងគេចេញញ៉ាំអី) ទម្រាំចេញពីរៀន ម៉ោង៨៖៣០(យប់បាត់) ឃ្លានក៏ឃ្លាន យប់ក៏យប់ ជូនការភ្លៀងទៀត ចឹងបានថាជីវិតអ្នកធ្វើការបណ្តើរ រៀនបណ្តើរ គឺតស៊ូណាស់ មិនធម្មតាទេ តែថ្ងៃខ្ញុំ បានសម្រចហើយ។ ចុះថ្ងៃណាដល់វេនអ្នកទាំងអស់គ្នា»?

សាររបស់កញ្ញា មាន សូនីតា មួយនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្តជាពន់ពេក ព្រោះថា ទោះបីនាង រវល់យ៉ាងណា ក៏នាងនៅតែបន្តការសិក្សាឲ្យចប់ ផងដែរ។

នៅថ្ងៃស្អែក កញ្ញា រូបស្រស់ មាន សូនីតា នឹងទទួលបរិញ្ញាបត្រ ការសិក្សា នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្ត៕

ចុះចំណែកប្រិយមិត្តវិញ មានអ្វីជូនពរ នៃភាពជោគជ័យ របស់កញ្ញា មាន សូនីតា?

រូបភាពស្អាតៗ របស់កញ្ញា មាន សូនីតា
ស្ទាយថតរបស់នាង មុនថ្ងៃទទួលបរិញ្ញាបត្រ នៅថ្ងៃស្អែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា