ភ្នំពេញ៖ ម្សិលមិញនេះ យោងតាមការ Live Video ផ្ទាល់នៅលើហ្វេសប៊ុករបស់ពិធីករល្បីឈ្មោះលោក សាយ រតនៈ បានបង្ហាញថា លោក នូ ស៊ិប ដែលយើងស្គាល់ថាធ្លាប់ជាតារាជើងចាស់មួយរូប ខាងផ្នែកចម្រៀង និងតូរ្យតន្ត្រី សព្វថ្ងៃនេះលោកកំពុងតែរស់នៅ ក្នុងជីវភាពមួយ ដ៏ក្រីក្រលំបាក និងកំពុងតែធ្លាក់ខ្លួនឈឺផងដែរ។

ជាក់ស្តែងគឺលោក នូ ស៊ិប បានរស់នៅក្នុងបន្ទប់ជួលតូចចង្អៀតមួយ ដែលមានតម្លៃ៥០ដុល្លារក្នុងមួយខែ។ 

ជួបជាមួយលោក សាយ រតនៈ ដែលបានធ្វើការចុះទៅសួរសុខទុក្ខ លោក នូ ស៊ិប បានរៀបរាប់ថាពេលនេះលោកមានជំងឺនៅជើង ដែលជាជំងឺឈឺរ៉ាំរ៉ៃអស់រយៈពេលជាង១០ឆ្នាំមកហើយ និងរស់នៅយ៉ាងកម្សត់ក្នុងជីវភាពខ្សត់ខ្សោយយ៉ាងខ្លាំង។

ចំពោះសប្បុរសជន ដែលមានបំណងចង់ជួយដល់លោកគ្រូ ក៏អាចធ្វើការទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទលោកគ្រូផ្ទាល់ គឺលេខ ០១២ ៩៥ ៨០​ ៥៤៕

ចង់ដឹងស្ថានភាពរស់នៅរបស់លោកគ្រូ នូ ស៊ិប មានសភាពយ៉ាងណាខ្លះនោះ ស្តាប់ការសម្ភាសន៍ទាំងអស់គ្នា៖

រូបភាព៖ លោក នូ ស៊ិប រៀបរាប់ពីជីវភាពរស់នៅប្រាប់លោក សាយ រតនៈ
រូបភាព៖ លោកគ្រូ នូ ស៊ិប នៅក្នុងបន្ទប់ជួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]