ប្រទាលកន្ទុយក្រពើ ត្រូវបានគេប្រើទៅព្យាបាលជំងឺ និងពង្រឹងសុខភាពរាងកាយបានយ៉ាងល្អ។ ទន្ទឹមនឹងនោះដែរ វាក៏មានអត្ថប្រយោជន៍ជួយឲ្យសក់ប្រែជាទន់រលោង ដុះក្រាស់យ៉ាងឆាប់រហ័ស ព្រមទាំងជួយការពារមុន និងស្នាមជាំលើផ្ទៃមុខថែមទៀត។

មិនត្រឹមតែមានភាពងាយស្រួលប៉ុណ្ណោះទេ វាថែមទាំងមានប្រសិទ្ធភាពមិនគួរឲ្យជឿថែមទៀតផង។ ហេតុនេះ ចង់ដឹងពីអត្ថប្រយោជន៍និងវិធីអនុវត្តយ៉ាងណានោះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ ៖ 

ប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍ជួយឲ្យសក់ប្រែជាទន់រលោង ដុះក្រាស់យ៉ាងឆាប់រហ័ស ព្រមទាំងជួយការពារមុន និងស្នាមជាំលើផ្ទៃមុខថែមទៀត

# អត្ថប្រយោជន៍សម្រាប់សុខភាពស្បែក

• ប្រទាលកន្ទុយក្រពើ អាចជួយព្យាបាលស្បែករបក ស្បែកស្ងួត និងជួយឲ្យស្បែកតឹងណែនក្មេងជាងវ័យ

• វាអាចជួយព្យាបាលស្បែកស្តើងក្រហម ស្បែករមាស់ បានដោយសារវាមានសារធាតុប្រឆាំងនឹងអាឡែហ្ស៊ី

• វាអាចជួយកាត់បន្ថយមុនលើផ្ទៃមុខ ដោយការពារមិនឲ្យឡើងក្រហម និងរលាកស្បែក

• វាមានវីតាមីន C វីតាមីន E និង Beta carotene ដែលជួយសុខភាពស្បែក ផ្តល់សំណើមស្បែក ការពារស្នាមជ្រីវជ្រួញ ឲ្យនៅតែមើលទៅក្មេងជាងវ័យ

• វាជួយឲ្យស្បែក អាចប្រែជា ស និងម៉ដ្ឋរលោងបាន

• វាក៏អាចជួយកម្ចាត់បញ្ហាស្បែកឡើងខ្លាញ់ បានយ៉ាងល្អដែរ។

# អត្ថប្រយោជន៍សម្រាប់សុខភាពសក់

• ប្រទាលកន្ទុយក្រពើ ជួយកាត់បន្ថយស្បែកក្បាលស្ងួត និងរមាស់បាន

• វាក៏មានសារធាតុអាល់កាឡាំង និងកម្រិត pH គ្រប់គ្រាន់ សម្រាប់រក្សានិងផ្តល់សំណើម ដល់ស្បែកក្បាលបានយ៉ាងល្អ

• វាក៏អាចកម្ចាត់បញ្ហាអង្គែ លើសក់ក្បាលបានដែរ

• វាក៏អាចជួយដល់បុរសៗ ដែលមានបញ្ហាទំពែកបានដែរ ប្រសិនបើអនុវត្តជាញឹកញាប់

• វាថែមទាំងជួយឲ្យសក់មានសភាពទន់រលោង ភ្លឺចែងចាំង បានទៀតផង។ 

អ្នកអាចធ្វើការអនុវត្តក្នុងពេលតែមួយ ដើម្បីភាពងាយស្រួល
គ្រាន់តែយកប្រទាលកន្ទុយក្រពើ មកលាងសម្អាត រួចបកសំបកក្រៅឲ្យស្អាត និងកោសយកជែលប្រទាលកន្ទុយក្រពើនោះចេញ មកក្រឡុកជាការស្រេច

# វិធីអនុវត្ត

អ្នកគ្រាន់តែយកប្រទាលកន្ទុយក្រពើ មកលាងសម្អាត រួចបកសំបកក្រៅឲ្យស្អាត និងកោសយកជែលប្រទាលកន្ទុយក្រពើនោះចេញ (អ្នកអាចលៃលក តាមបរិមាណដែលអ្នកត្រូវការ)។ បន្ទាប់មកយកជែលរបស់ប្រទាលដែលកោសចេញរួចនោះ មកកិនឲ្យសព្វសាច់ ក្នុងម៉ាស៊ីនទឹកក្រឡុក រួចយកវាមកលាបឲ្យពេញស្បែកក្បាល និងសរសៃសក់ និងលើកសក់ចងបួងទៅលើទុក ៤ ទៅ ៥ ម៉ោង សឹមកក់សក់លាងសម្អាតចេញជាការស្រេច។ សម្រាប់ផ្ទៃមុខវិញ អ្នកអាចយកប្រទាលដែលកិនរួចនោះ មកលាបឲ្យសព្វផ្ទៃមុខ ទុលចោលរយៈពេល ១៥ នាទី សឹមលាងសម្អាតចេញ។ មិនយូរទេ អ្នកនឹងសង្កេតឃើញពីលទ្ធផលមិនគួរជឿ របស់ប្រទាលកន្ទុយក្រពើ ចំពោះស្បែកមុខ និងសក់ ក្នុងពេលតែមួយនោះ ជាក់ជាមិនខានឡើយ៕ 

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]