ថៃ៖ អ្នកគាំទ្រភាគច្រើន ពិតជាបានទទួលជ្រាបរួចមកហើយថា ថ្មីៗនេះតារាសម្តែង និងតារាបង្ហាញម៉ូតល្បីល្បាញគឺ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានចូលរួមនៅក្នុងការថតស្ពតពាណិជ្ជកម្ម តំណាងឱ្យផលិតស្បែកជើងម៉ាក ADDA Thailand របស់ ក្រុមហ៊ុន Studio Aromdi ជាមួយនឹងតារាសម្តែងរបស់ថៃលោក Mark Prin។

នៅក្នុងសកម្មភាព ថតផ្សព្វផ្សាយពាណិជ្ជកម្មយើងឃើញ កញ្ញា ម៉ាក សែនសូនីតា និងលោកគឺមានភាពចុះសម្រុង ជាមួយគ្នាបានយ៉ាងល្អ ស្ថិតក្នុងជាមិត្តរួមការងារ។

ម្សិលមិញ ថ្ងៃទី១៣មិថុនានេះ សារព័ត៌មាននៅក្នុងស្រុកមួយរបស់ថៃ ក៏បានធ្វើការចុះផ្សាយពីតារាស្រីវ័យក្មេង ដ៏ល្បីល្បាញរបស់យើងកញ្ញា ម៉ាក សែនសូនីតា ហៅតូតាផងដែរ។

សារព័ត៌មាន បានចុះថា អ្នកគាំទ្ររបស់កញ្ញា Kimberley និងកញ្ញា Kimberly សូមកុំខឹង ឬប្រច័ណ្ឌ ពេលឃើញកញ្ញា ម៉ាក សែនសូនីតា និងលោក Mark Prin ថតពាណិជ្ជកម្មជាមួយគ្នាយ៉ាងស្និទ្ធស្នាលដូច្នេះ ព្រោះកញ្ញា តូតា គឺជាតួឯកស្រីនៅក្នុងរឿង «ចន្ទ្រា» ដែលបានធ្លាប់បានធ្វើការ ចាក់ផ្សាយនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១៦កន្លងទៅ។ 

លោក Mark Prin និងកញ្ញា Kimberly ជាគូស្នេហ៍

ទន្ទឹមនឹងនេះ អ្នកគ្រងគ្រងក្រុមហ៊ុន Studio Aromdi ក៏បានប្រាប់ថា លោកក៏មានគម្រោងចង់ឱ្យស្រីស្អាត ម៉ាក សែនសូនីតា មកថតខ្សែភាពយន្តថៃផងដែរ ប៉ុន្តែដោយសារតែនាងមានការងារច្រើន នៅក្នុងវិស័យសិល្បៈគម្រោងនេះបានផ្អាកសិន។ ឯលោក Mark Prin វិញ មិនប្រាប់ក៏ដឹងដែរថា មានការងារជាប់រវល់ស្ទើរតែដកឃ្លាមិនរួចដែរ។

អ្នកគ្រប់គ្រងក្រុមហ៊ុន Studio Aromdi និងកញ្ញា ម៉ាក សែនសូនីតា

ជួបសម្ភាសន៍ជាមួយសារព័ត៌មានថៃក្នុងស្រុកមួយនេះ កញ្ញា សូនីតា ក៏បានប្រាប់ខ្លីៗថា រំភើបខ្លាំងណាស់ដែលបានរួមការងារនៅលើកនេះ ក្រុមការងារជនជាតិថៃក៏គួរឱ្យស្រលាញ់ មើលថែបានយ៉ាងល្អ។ ចំណែកលោក Mark Prin វិញក៏ជាបុរសដែលសង្ហា ហើយគួរឱ្យចូលចិត្ត ជាងការដែលធ្លាប់គិតទុកទៅទៀត៕

ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖ 

សកម្មភាពក្រៅឆាកនៃការថតស្ពតពាណិជ្ជកម្មស្បែកជើងម៉ាក ADDA Thailand

រូបថតអនុស្សាវរីយ៍របស់ ម៉ាក សែនសូនីតា​និងលោក Mark Prin
រូបថតអនុស្សាវរីយ៍របស់ ម៉ាក សែនសូនីតា​និងលោក Mark Prin
លោក Mark Prin និងកញ្ញា Kimberley
លោក Mark Prin និងកញ្ញា Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា