ភ្នំពេញ៖ ពិតជាគួរឲ្យអាណិត ទៅដល់ជីវិត របស់អ្នកនាង ឈិន ច័ន្ទសុធារី ដែលមិនត្រឹមតែស្វាមី ក្បត់ចិត្ត មានស្រីប៉ុណ្ណោះទេ ថែមទាំងពេលនេះ រូបលោក មិនចង់ឲ្យអ្វី ដែលជាទ្រព្យសម្បត្តិ របស់នាងទៀត។

កាលពីយប់មិញ តារាស្រីរូបនេះ បានសរសេរសារយ៉ាងវែងអន្លាយ ដែលមានអត្ថន័យថា «សូមកុំបង្ខំខ្ញុំនូវរឿងអ្វីដែលខ្ញុំមិនចង់ធ្វើ កុំរុញខ្ញុំឲ្យដល់ជញ្ជឹងឲ្យសោះ អ្វីៗគ្រប់យ៉ាងមិនមែនជារបស់លោកទេ តើលោកធ្វើនេះដើម្បីអ្វី? លោកឯងចង់យ៉ាងមិចទៀត? ចង់ប្រាប់ថា លោកទៅមិនរួចទេ! លោកសាកមើលទៅ លោកធ្វើនេះតើបានអីមកវិញ? ចង់បានអ្វីពិតប្រាកដ ពីខ្ញុំទៀត? មិនមែនជារបស់លោកទេ មិចក៏លោកមានចរិកធូរថ្លៃបែបនេះ ខ្ញុំនឹកស្មានមិនដល់ទេ ព្រះអើយព្រះ មនុស្សអើយ មនុស្ស ហួសចិត្ត ស្រាអញ្ជើញមិនចង់ ខ្ញុំយល់ពីលោកច្រើនហើយ សូមលោកយល់ពីខ្ញុំនិងកូនៗផងលោក បើខ្ញុំមានរឿងអីកើតឡើង ក៏មកដោយសារលោកឯងម្នាក់គត់ ហើយខ្ញុំត្រូវដោះស្រាយបញ្ហាឲ្យលោកឯង ដោយសារខ្ញុំទទួលបន្ទុកម្នាក់ឯង ពេលមានរឿងដោយសារក្បាលខ្ញុំម្នាក់ ដែលជួយលោកឯង ពេលមានរឿងលោកឯងគេចរត់យករួចខ្លួន ហើយខ្ញុំមានទៅពឹងលោកឯងទេ? ខ្ញុំគ្រាន់ចង់បានអ្វីជារបស់ខ្ញុំមកវិញ ហេតុអីមិនបាន កុំចង់បានរបស់គេ ដែលជាញើសឈាមគេអី វាគ្មានផលល្អទេ បាបធ្លាក់នរក ណាលោក ញើសឈាមគេ កុំចង់បានអីវាក្តៅក្រហាយរស់នៅមិនសុខទេ ឈឺចាប់ណាស់លោកអើយ ខ្ញុំមិនគួរសោះមិនគួរទុកចិត្តលោកឯងសោះ ពេលនេះធ្លាក់ខ្លួនវេទនា ដោយសារ មនុស្សចិត្តជាសត្វ គ្មានគុណធម៌ គ្មានទំនួលខុសត្រូវ ស្គាល់មុខមាត់មិនស្គាល់ចិត្តមែន បើលោកមិនដោះស្រាយអោយខ្ញុំទេ ខ្ញុំនិងធ្វើតាមផ្លូវច្បាប់ហើយ ខ្ញុំនិងទាមទារយកយុត្តិធម៌របស់ខ្ញុំឡើងវិញ ខ្ញុំឈប់នៅស្ងៀមឲ្យលោកមកជាន់ក្បាលខ្ញុំទៀតហើយ ចាប់ទុកក្នុងខួររបស់លោកផង»។

ក្នុងនោះ ក៏មានអ្នកគាំទ្រ បានសាកសួរលម្អិត ពីអ្នកនាង ឈិន ច័ន្ទសុធារី ផងដែរ តែទោះបីជាយ៉ាងណារូបនាង មិនទាន់បញ្ចេញច្បាស់នៅឡើយទេ គ្រាន់តែសរសេរនូវសារឆ្លើយតបថា «បងភ័យណាស់ ស្រីពៅអើយ ឥឡូវបងកំពុងតែរកមេធាវីហើយ ទ្រព្យសម្បត្តិបងសល់តែប៉ុណ្ណឹងទេ ហើយពេលបងត្រូវការ ពេលបងមានបញ្ហា ត្រូវការរបស់បង យកទៅដោះស្រាយ តែគេគេចមិនឲ្យយើង តែយើងត្រូវប្រឈមមុខ នឹងគេតទៀត របស់យើងសោះ ចង់យ៉ាងមិច»។

នាពេលបច្ចុប្បន្ននេះ អ្នកនាង ឈិន ច័ន្ទសុធារី បានឈានជើងចូលវិស័យសិល្បៈជាថ្មី ដើម្បីអាចរកថវិកាក្នុងការផ្គត់ផ្គង់ កូនភ្លោះរបស់នាង ដែលពេលនេះ នាងមិនទាន់បង្ហើបប្រាប់ថា នាងនឹងចាប់អាជីពចាស់ ជាពិធីការិនីទៀត ឬយ៉ាងណានោះទេ៕

ហេតុអ្វីបានខ្សែជីវិតរបស់ អ្នកនាង ឈិន ច័ន្ទសុធារី ពិតជាកម្សត់យ៉ាងដូច្នេះ? 

អ្នកនាង ឈិន ច័ន្ទសុធារី
រូបភាព៖ កាលនៅជាគ្រួសារគ្នា
សាររបស់អ្នកនាង ឈិន ច័ន្ទសុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី