ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកថា ជាតារាចម្រៀងដែលមមាញឹកការងារខ្លាំង និងរកចំណូលបានយ៉ាងច្រើននោះ ។ កាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញាបានបង្ហើបថា កញ្ញាពិតជាចង់ចាយទុនមួយចំនួនបើកមុខជំនួញដែលនាងស្រលាញ់ តែគ្រប់យ៉ាងបានត្រឹមគិតសិនព្រោះមិនទាន់មានឱកាស។

ជួបសម្ភាសន៍ជាមួយ Looking TODAY ក្នុងឱកាសដែលកញ្ញាបាន ចូលរួមការបើកសម្ពោធមុខជំនួញថ្មី របស់លោក លាន អាព្រីគីនីន តារាចម្រៀងរូបនេះបានប្រាប់ថា នាង ស្រលាញ់ការងាររកស៊ី ចង់មានមុខជំនួញសម្រាប់ខ្លួនឯង តែពេលវេលានិងឱកាសហាក់មិនផ្តល់ឲ្យសោះ ព្រោះថានាងរវល់ការងារសិល្បៈច្រើន ។

ម្ចាស់បទ "ពេលបងចាស់ទៅ" កញ្ញា សុគន្ធកញ្ញា បាន ប្រាប់ទៀតថា តាមពិតទៅនាងចូលចិត្តខោអាវកីឡា ហើយក៏ចង់ចាយទុនបើកហាងនាំ Brand ពីក្រៅមកលក់ដែល តែនាងគិតថាពេលនេះត្រឹមជាគម្រោងសិន តែថ្ងៃណាមួយនាងនឹងឆ្លៀតឱកាសបើកមុខជំនួញ ដើម្បីបានចំណូលទៅថ្ងៃក្រោយ៕

កំពូលតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមហាជនចាត់ទុកថា ជាតារាចម្រៀងដែលមមាញឹកការងារខ្លាំង និងរកចំណូលបានយ៉ាងច្រើននោះ
កញ្ញាបានបង្ហើបថា កញ្ញាពិតជាចង់ចាយទុនមួយចំនួនបើកមុខជំនួញដែលនាងស្រលាញ់ តែគ្រប់យ៉ាងបានត្រឹមគិតសិនព្រោះមិនទាន់មានឱកាស
កញ្ញាបានបង្ហើបថា កញ្ញាពិតជាចង់ចាយទុនមួយចំនួនបើកមុខជំនួញដែលនាងស្រលាញ់ តែគ្រប់យ៉ាងបានត្រឹមគិតសិនព្រោះមិនទាន់មានឱកាស

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា