ភ្នំពេញ៖ មុននេះបន្តិច មានជនមិនស្គាល់មុខ បានខលចង់មកបោក តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ស្តែងៗតែម្តង។

ក្នុងនោះផងដែរ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសាររួមជាមួយ នឹងភស្តុតាងជាវីដេអូ​ដែលលោកបានថត ដោយសរសេរថា៖ "ប្អូន ចាន់សីហា លេខទូរស័ព្ទ ០៩៦៦៣១ ០២៦២ ប្អូនបោក អ្នកណាបាន ដោយសារអ្នកនោះមិនបានគិតពិចារណាល្អិតល្អន់ ព្រោះអាចរំភើបនឹង លុយ១ម៉ឺនដុល្លារដែលជារង្វាន់ តែប្អូនបោកបងមិនបានទេ មនុស្សដូចបងពិបាកបោកណាស់ ម្យ៉ាងហួសសម័យហើយstyleនឹងប្អូន ! សំខាន់ប្អូនយកឈ្មោះថ្នាក់ដឹកនាំ យកឈ្មោះស្ថានីយទូរទស្សន៍គេ យកមកធ្វើរឿងចឹងប្អូនមិនខ្លាចច្បាប់ទេ???"

យ៉ាងណាមិញ បងប្អូន សូមមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ទៅលើពាក្យសម្តី ជនខិលខូច ដែលមានបំណងចង់បោកប្រាស់ ជាទ្រព្យសម្បត្តិ ឬក៏ ថវិកា​​​​​​​​​​​​​​​ ជាដើម៕

តោះស្តាប់ស្ទាយបោកប្រាស់ របស់ជនខិលខូចនោះទាំងអស់គ្នា៖

លោក ណុប បាយារឹទ្ធ
សាររបស់ តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ