ភ្នំពេញ៖ ចូលមកដល់ឆ្នាំ២០១៧ ពិធីករប្រចាំទូរទស្សន៍ អាស៊ីអាគ្នេយ៍  DJ Hero បានបាត់បង់របស់របរជាច្រើន ដោយកាលពីប៉ុន្មានខែមុននេះ លោកបានបាត់នូវ ទូរស័ព្ទ Iphone ចំនួន២គ្រឿង កុំព្យូទ័រយូរដៃ Macbook Pro មួយគ្រឿង និងម៉ូតូមួយគ្រឿងថែមទៀតផង។

ដោយទាំងនេះ បើតាមជំនឿវិញគេនិយាយថា វាអាចជារាសីដាក់ ឬឆុងឆ្នាំជាដើម ដែលធ្វើឲ្យលោក តែងតែបាត់បង់របស់របរផ្ទាល់ខ្លួន ជាប្រចាំបែបនេះ។

DJ Hero

ដោយឡែក កាលពីថ្មីៗនេះផងដែរ DJ Hero ក៏បានបាត់បង់របស់ផ្ទាល់ខ្លួន ជាថ្មីម្តងទៀត ដោយលើកនេះ លោកបានជ្រុះបាត់នូវកាបូបដៃម៉ាក Gucci មួយ ដោយនៅក្នុងនោះ គឺមានលុយចំនួន១,១០០ដុល្លារ និងឯកសារសំខាន់ជាច្រើន ដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងកាតធនាគារជាដើម។

នេះបើយោងតាមការរៀបរាប់របស់លោក គឺលោកបានជ្រុះបាត់កាបូបលុយនេះ នៅខាងជើងរបងក្រសួងមហាផ្ទៃ។ ប៉ុន្តែមិនថាយ៉ាងណា DJ Hero ក៏បានសំណូមពរទៅកាន់ប្រិយមិត្តទាំងអស់ បើបានប្រទះឃើញនូវកាបូបរបស់លោក សូមជួយប្រគល់ជូនឯកសារសំខាន់ៗរបស់លោក ដោយមានដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងកាតធនាគារ ឲ្យលោកវិញផង ពីព្រោះថាវាសំខាន់ណាស់សម្រាប់លោក៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

DJ Hero