ដូចដែលមនុស្សជាច្រើនធ្លាប់បានដឹងរួចមកហើយថា ខ្ញីគឺជាឱសថធម្មជាតិមួយ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយមនុស្ស បានយ៉ាងច្រើន។ ប៉ុន្តែ ជាក់ស្តែង ខ្ញីក៏អាចបង្កជាបញ្ហាសុខភាពវិញបាន ដោយយោងតាមលក្ខខណ្ឌសុខភាពផងដែរ។

ចង់ដឹងថា អាការសុខភាពបែបណាខ្លះ ដែលមិនគួរទទួលទានខ្ញីនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

ជាក់ស្តែង ខ្ញីក៏អាចបង្កជាបញ្ហាសុខភាពវិញបាន ដោយយោងតាមលក្ខខណ្ឌសុខភាពផងដែរ

១. អ្នកមានបញ្ហាលំហូរឈាម

ខ្ញី ជួយដល់អ្នកធាត់ អ្នកមានបញ្ហាសរសៃឈាម អ្នកមានជំងឺទឹកនោមផ្អែម និងជួយសម្រួលដល់លំហូរឈាម។ ប៉ុន្តែ សម្រាប់អ្នកដែលមានបញ្ហាឈាមមិនកក ដែលពាក្យវេជ្ជសាស្រ្តហៅថា Hemophilia អាចទទួលគ្រោះថ្នាក់ដល់ជីវិតបាន ប្រសិនបើទទួលទានខ្ញីត្រឹមតែមួយចំណិតក៏ដោយ។

២. អ្នកទទួលទានថ្នាំមួយចំនួន

អ្នកត្រូវចៀសវាង ទទួលទានខ្ញី ប្រសិនបើអ្នកទទួលទានថ្នាំឡើងសម្ពាធឈាម ឬថ្នាំទឹកនោមផ្អែមជាប្រចាំ។ ថ្វីត្បិតតែវាអាចជួយបញ្ចុះសម្ពាធឈាមបានក៏ពិតមែន ក៏សមាសធាតុដែលមានក្នុងខ្ញី អាចប៉ះពាល់ដល់សារជាតិប្រឆាំងនឹងកំណកឈាម ប៉ះពាល់ដល់អាំងស៊ុយលីន និងអាចបណ្តាលឲ្យស្ទះលំហូរឈាម ដែលមានក្នុងថ្នាំទៀតផង។

៣. អ្នកដែលស្គម

ខ្ញីមានជាតិសរសៃច្រើន និងល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ ព្រមទាំងជួយបង្កើនកម្រិត pH ក្នុងក្រពះ និងអង់ហ្ស៊ីមរំលាយអាហារ ដែលធ្វើឲ្យអ្នកមិនសូវឃ្លាន។ 

តែវាមិនល្អទេ សម្រាប់អ្នកមានរាងស្គម  ព្រោះបើហូបចូលទៅ វាអាចបង្កឲ្យមនុស្សស្រីមករដូវមិនទៀងទាត់  អាចជ្រុះសក់  ស្រកទម្ងន់  និងខ្សោយសាច់ដុំ។

៤. ស្រ្តីមានផ្ទៃពោះ

ស្រ្តីមានផ្ទៃពោះគឺគួរតែចៀសវាង ពីព្រោះវាអាចបណ្តាលឲ្យកើតកូនទាំងមិនគ្រប់ខែបាន ជាពិសេសនៅអំឡុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។  មិនត្រឹមតែប៉ុណ្ណោះ វារារាំងរាងកាយមិនឲ្យស្រូបយកជាតិដែក និងវីតាមីនបានទៀតផង។

*** ហេតុនេះ អ្នកដែលមានស្ថានភាពដូចរៀបរាប់ខាងលើ ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យបន្ថែម ដើម្បីឲ្យកាន់តែយល់ច្បាស់។  គួរបញ្ជាក់ផងដែរថា អ្នកអាចទទួលទាន ម្ទេសក្រហម ឬម្ទេសប្លោក  ជំនួសខ្ញីវិញបាន៕ 

អ្នកអាចទទួលទាន ម្ទេសក្រហម ឬម្ទេសប្លោក មកជំនួសខ្ញីវិញបាន

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]