អ្នកដឹងទេថា ត្រឹមតែអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ក៏អាចបង្ហាញបីអត្តចរិតរបស់អ្នកបានដែរ។ ក្នុងនោះសូម្បីពណ៌ដែលអ្នកចូលចិត្តក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានយ៉ាងច្រើនដែរ។

ចង់ដឹងថាពណ៌ដែលអ្នកស្រលាញ់បង្ហាញពីបុគ្គលិកលក្ខណៈបានយ៉ាងណាខ្លះនោះ សូមតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ៖ 

អ្នកស្រលាញ់ពណ៌ខៀវ ជាមនុស្សស្ងប់ស្ងាត់ ជម្រៅចិត្តជ្រាលជ្រៅ ពឹងពាក់បាន ស្រលាញ់សន្តិភាព ខ្វល់ខ្វាយយកចិត្តទុកដាក់អ្នកជុំវិញ និងអាចទុកចិត្តបានជានិច្ច

១. ពណ៌ខៀវ ៖ អ្នកជាមនុស្សស្ងប់ស្ងាត់ ជម្រៅចិត្តជ្រាលជ្រៅ ពឹងពាក់បាន ស្រលាញ់សន្តិភាព ខ្វល់ខ្វាយយកចិត្តទុកដាក់អ្នកជុំវិញ និងអាចទុកចិត្តបានជានិច្ច។ ពណ៌ខៀវគឺជាពណ៌របស់សមុទ្រ ដែលមើលពីខាងក្រៅអ្នកដូចជារឹងមាំ មានទំនុកចិត្តខ្ពស់ ប៉ុន្តែជាក់ស្តែង អ្នកជាមនុស្សមានបញ្ហាក្នុងចិត្តច្រើន។

២. ពណ៌ក្រហម ៖ អ្នកជាមនុស្សក្លាហាន ហ៊ានខ្លាំង ពោរពេញដោយថាមពល មានមហិច្ឆតាខ្ពស់ មានគោលដៅច្បាស់លាស់ និងចូលចិត្តប្រកួតប្រជែង។ អ្នកក៏ចូលចិត្តការផ្សងព្រេង ខិតខំសម្រេចអ្វីដែលចង់បានទាល់តែបាន និងជាមនុស្សដែលមានភាពលេចធ្លោរ ក្នុងចំណោមហ្វូងមនុស្សទៀតផង។ 

អ្នកស្រលាញ់ពណ៌ក្រហម ជាមនុស្សក្លាហាន ហ៊ានខ្លាំង ពោរពេញដោយថាមពល មានមហិច្ឆតាខ្ពស់ មានគោលដៅច្បាស់លាស់ និងចូលចិត្តប្រកួតប្រជែង

៣. ពណ៌ខ្មៅ ៖ អ្នកជាមនុស្សដែលមានចិត្តរឹងមាំ ម៉ត់ចត់ខ្ពស់ ចង់បានអំណាច និងកិត្យានុភាព ព្រមទាំងខិតខំប្រឹងប្រែងយ៉ាងណា សម្រេចគោលដៅឲ្យទាល់តែបាន។ មើលពីសំបកក្រៅអ្នកជាមនុស្សមានមន្តស្នេហ៍ តែដូចជាមានអាថ៌កំបាំងច្រើន រហូតមានពេលខ្លះ សូម្បីតែមិត្តភក្តិ ក៏ខ្លាចអ្នកដែរ។

៤. ពណ៌បៃតង ៖ អ្នកជាមនុស្សឆ្លាត មិនសាំញ៉ាំ ស្មោះត្រង់ និងសម្របបានគ្រប់កាលៈទេសៈ។ អ្នកក៏ជាមនុស្សមានចិត្តនឹងនរ និងចិត្តល្អដាក់អ្នករាល់គ្នា ព្រមទាំងបើកទូលាយនូវគំនិតដែលមាន ទៅកាន់ពិភពលោកទាំងមូល។ អ្នកដូចជាធម្មជាតិយ៉ាងអញ្ចឹង ដោយអ្នកអាចទាក់ទាញមនុស្សឲ្យគោរពស្រលាញ់អ្នកដោយមិនចាំបាច់ខំប្រឹងឡើយ។ 

អ្នកស្រលាញ់ពណ៌បៃតង ជាមនុស្សឆ្លាត មិនសាំញ៉ាំ ស្មោះត្រង់ និងសម្របបានគ្រប់កាលៈទេសៈ

៥. ពណ៌ស ៖ អ្នកជាមនុស្សសាមញ្ញម្នាក់ ចូលចិត្តសន្តិភាព ជាពិសេស មានសណ្តាប់ធ្នាប់របៀបរៀបរយខ្ពស់។ អ្នកមានបុគ្គលិកលក្ខណៈសុទិដ្ឋិនិយម និងមានការគិតវិជ្ជមានជានិច្ច លើជីវិតនិងអនាគត។ មនុស្សជុំវិញចូលចិត្តអ្នកណាស់ ដោយសារតែអ្នកជាមនុស្សដែលពោរពេញដោយភាពរីករាយ តែអ្នកក៏ជាមនុស្សឯករាជ្យ ចូលចិត្តចំណាយពេលតែម្នាក់ឯងច្រើនផងដែរ។

៦. ពណ៌លឿង ៖ អ្នកជាមនុស្សដែលចង់ដឹង ចង់ឮ និងចូលចិត្តរៀនធ្វើរឿងថ្មីៗជានិច្ច។ អ្នកជាមនុស្សពោរពេញដោយភាពរីករាយ តែងតែធ្វើអ្វីដែលខ្លួនស្រលាញ់ និងចូលចិត្តធ្វើឲ្យអ្នកដទៃសប្បាយចិត្ត បើទោះជាខ្លួនឯងកំពុងកើតទុក្ខក៏ដោយ។ អ្នកក៏ជាមនុស្សដែលមានបញ្ញាខ្ពស់ និងពូកែយកចិត្តទុកដាក់ដែរ ទាស់តែលាក់រឿងក្នុងចិត្តច្រើនបន្តិច។ 

អ្នកស្រលាញ់ពណ៌លឿងជាមនុស្សដែលចង់ដឹង ចង់ឮ និងចូលចិត្តរៀនធ្វើរឿងថ្មីៗជានិច្ច

៧. ពណ៌ត្នោត ៖ អ្នកជាមនុស្សស្ងប់ស្ងាត់ ចិត្តត្រជាក់ និងចូលចិត្តការលួងលោម។ អ្នកក៏ជាមនុស្សដាក់ខ្លួន សុភាពរាបសារ មានភក្តីភាព និងអាចពឹងពាក់បាន ហេតុនេះអ្នកជាមិត្តភក្តិ ជាឪពុកម្តាយ និងជាដៃគូ ដែលល្អបំផុត។ អ្នកជាមនុស្សឧស្សាហ៍ ខំប្រឹងធ្វើការ ជាពិសេស ជាមនុស្សមានភាពផ្អែមល្ហែមខ្ពស់។

៨. ពណ៌ស្វាយ ៖ អ្នកជាមនុស្សប្រកបដោយសិល្បៈក្នុងខ្លួន និងជាមនុស្សដែលមានលក្ខណៈពិសេសខុសពីអ្នកដទៃ។ អ្នកក៏ជាមនុស្សមានមេត្តា និងមានវិចារណញាណខ្ពស់ គិតជ្រៅក្នុងជីវិត។ អ្នកយកចិត្តទុកដាក់លើរឿងរ៉ាវតូចធំទាំងអស់ ឲ្យតែអ្នកជួបប្រទះ ហេតុនេះ អ្នកអាចជាមនុស្សងាយខឹងបន្តិច ពីព្រោះអ្នកពូកែគិតច្រើនពេក។ 

អ្នកស្រលាញ់ពណ៌ស្វាយ ជាមនុស្សប្រកបដោយសិល្បៈក្នុងខ្លួន និងជាមនុស្សដែលមានលក្ខណៈពិសេសខុសពីអ្នកដទៃ

៩. ពណ៌ប្រាក់ ៖ អ្នកជាមនុស្សពូកែគិត ត្រិះរិះពិចារណាខ្ពស់ និងចូលចិត្តស្រមើលស្រមៃ។ អ្នកហ៊ាននិយាយនូវអ្វី ដែលអ្នកគិតចេញមក ទោះបីជាអ្នកដទៃគិតថាចម្លែកក៏ដោយ។ អ្នកមានបទពិសោធន៍ជីវិតច្រើន និងចូលចិត្តចែករំលែករឿងរ៉ាវ រួមទាំងពាក្យពេចន៍ល្អៗជាមួយមនុស្សជុំវិញ។ អ្នកជាបុគ្គលដែលមានឥទ្ធិពល ដែលអ្នកគ្រប់គ្នាចង់បាន។

១០. ពណ៌ផ្កាឈូក ៖ អ្នកជាមនុស្សដែលពិសេសម្នាក់ ពោរពេញដោយក្តីស្រលាញ់ ភាពកក់ក្តៅ មានភាពទាក់ទាញ រ៉ូមែនទិក ទន់ភ្លន់ ចិត្តល្អ និងមានភាពច្បាស់ការណ៍។ អ្នកជាមនុស្សដែលសុខចិត្តផ្តល់ឲ្យគេ ច្រើនជាងអ្វីដែលខ្លួនបានទទួលទៅទៀត។ អ្នកក៏ជាមនុស្សផ្អែមល្ហែម និងមានមន្តស្នេហ៍ ជាពិសេស មានចរិតដូចជាកូនក្មេង ដែលគួរឲ្យស្រលាញ់បំផុត។ 

អ្នកស្រលាញ់ពណ៌ផ្កាឈូកជាមនុស្សដែលពិសេសម្នាក់ ពោរពេញដោយក្តីស្រលាញ់ ភាពកក់ក្តៅ មានភាពទាក់ទាញ រ៉ូមែនទិក ទន់ភ្លន់ ចិត្តល្អ និងមានភាពច្បាស់ការណ៍

១១. ពណ៌មាស ៖ អ្នកជាមនុស្សដែល ចង់ឲ្យគេស្គាល់ និងចង់ធ្វើអ្វីដែលលើសគេ ជារៀងរាល់ពេល។ អ្នកខិតខំធ្វើយ៉ាងណា ឲ្យខ្លួនឯងមានលក្ខណៈពិសេស មានភាពលេចធ្លោ និងនៅមុខគេជានិច្ច។ អ្នកក៏ជាបុគ្គលមានទំនុកចិត្ត មានភាពទាក់ទាញ ស្គាល់ពីខ្លួនឯង ស្គាល់ពីគោលដៅ ជាពិសេសធ្វើអ្វីក៏ផ្តោតលើគុណភាព ជាងបរិមាណដែរ៕

ប្រភព៖ Thought Catalog

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]