ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរវាង តារាសម្តែងប្រុស វ៉ៃហាំង និង តារាសម្តែងស្រី ស៊ីន យូប៊ីន កាន់តែមានភាពផ្អែមល្ហែមដាក់គ្នា មិនថានៅក្នុង ឬក្រៅសិល្បៈនោះទេ។

នៅក្នុងដើមខែមិថុនានេះ ជាខួបកំណើតរបស់ កញ្ញា យូប៊ីន ដែលឃើញ មិត្តភក្តិ និងអ្នកគាំទ្រ បានរៀបចំខួបកំណើតឲ្យនាង។ ចុះចំណែកលោក វ៉ៃហាំង វិញ តើមានអ្វីពិសេស សម្រាប់នាង?

ចំពោះការ Surprise របស់លោក វ៉ៃហាំង ទៅកាន់កញ្ញា យូប៊ីន ពិតជាមិនធម្មតា ដែលលោក បានបង្ហោះវីដេអូមួយ ប្រាប់ថា រូបលោក មមាញឹកក្នុងការថតខ្លាំង មិនបានទៅជូនពរដោយផ្ទាល់ តែបែរនៅពេលយប់ លោកបានទៅដល់ មុខផ្ទះយូប៊ីន ដែលពេលនោះ កញ្ញា ពិតជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្វីដែលសំខាន់ គឺគេឃើញទឹកមុខ កញ្ញា យូប៊ីន សើចបិទមាត់មិនជិតដែលបង្ហាញពីភាពសប្បាយចិត្ត នៅពេល វ៉ៃហាំង យកចិត្តទុកដាក់ និងចាំថ្ងៃកំណើតរបស់នាងយ៉ាងដូច្នេះ។

ក្នុងនោះដែរ កញ្ញា យូប៊ីន ក៏បានបង្ហោះរូប និងវីដេអូ ជាមួយនឹងសារមួយថា «អរគុណដែលបានមក Surprise Birthday ដល់មុខផ្ទះតាំងកណ្តាលយប់ម៉ង»។

នៅពេលដែលឃើញភាពផ្អែមល្ហែម របស់អ្នកទាំងពីរ កាន់តែធ្វើឲ្យអ្នកគាំទ្រ រឹតតែចង់ឲ្យ ពួកគេស្រលាញ់គ្នាមែនទែន មិនមែនតែនៅក្នុងខ្សែភាពយន្តនោះទេ៕

តោះចង់ដឹងថា ផ្អែមល្ហែមយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖

លោក វ៉ៃហាំង Surprise យូប៊ីន នៅក្នុងថ្ងៃកំណើត
លោក វ៉ៃហាំង និង កញ្ញា យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង