ពិតប្រាកដណាស់ មានមនុស្សជាច្រើនមិនមានភាពជឿជាក់លើខ្លួនឯង ជាពិសេសក្នុងនាមជាបុគ្គលិកមួយរូប ពេលខ្លះអ្នកមិនដែលដឹង និងមើលមិនឃើញពីតម្លៃវិជ្ជមានរបស់ខ្លួនឯងទេ។ ដូច្នេះខាងក្រោមនេះគឺជាសញ្ញាទាំង ០៩ ដែលបញ្ជាក់ថាអ្នកគឺជាបុគ្គលិកដ៏គំរូល្អម្នាក់៖

១. អ្នកមានទំនាក់ទំនងល្អមួយមិត្តរួមការងារប្រកដោយភាពស៊ីជម្រៅ និងភាពស៊ីសង្វាក់គ្នាបានល្អក្នុងការធ្វើការងារ។

២. អ្នកជាបុគ្គលិកម្នាក់ដែលមានភាពទៀងត្រង់ក្នុងការធ្វើកាងារ ទាំងជាមួយថៅកែ និងមិត្តរួមការងារ។

៣. អ្នកជាបុគ្គលម្នាក់ដែលព្យាយាមដុះខាត់ខ្លួនឯងគ្រប់ពេល ព្យាយាមវិវត្តន៍ខ្លួនឯងបន្តិចម្ដងៗ ដើម្បីអោយសមត្ថភាពរបស់ខ្លួនកាន់តែល្អប្រសើរ។

៤. អ្នកជាបុគ្គលិកម្នាក់ ដែលមានទំនួលខុសត្រូវ។ 

៥. អ្នកគឺជាបុគ្គលិកម្នាក់ដែលអាចទុកចិត្តបាន៖ នោះទាល់តែអ្នកជាមនុស្សគោរពពេលវេលា និងដាក់ចិត្តធ្វើកាងារអ្វីមួយ ត្រូវធ្វើអោយហើយទាន់ពេលវេលា។

៦. បើអ្នកជាបុគ្គលិកម្នាក់ ដែលបានហែលឆ្លងនូវឧបសគ្គច្រើននៅកន្លែងធ្វើការនោះ នោះអ្នកនឹងមានសក្ដានុពល នៅកន្លែងនោះបន្តទៀត និងជាសញ្ញាមួយដ៏ល្អ។

៧. អ្នកជាមនុស្សម្នាក់ដែលមានយុទ្ធសាស្រ្តចេះទប់ទល់ នឹងបញ្ហានៅជុំវិញខ្លួន និងស្វែងរកដំណោះស្រាយរួចជាស្រេច ដោយមិនចាំបាច់មានជំនួយពីអ្នកណាមួយឡើយ។

៨. អ្នកជាមនុស្សដែលមានមហិច្ឆតា ការស្រមៃ គំនិត និងមានផែនការក្នុងការធ្វើការងារអ្វីមួយអោយសម្រេច។ មានន័យថាអ្នកត្រូវធ្វើអ្វីអោយបានជោគជ័យ ដូចអ្វីដែលអ្នកបានគ្រោងទុកពីខាងដើម។

៩. អ្នកជាមនុស្សដែលមានមនសិកា៖ ក្រៅពីភាពល្អទាំងនោះ អ្នកក៏ត្រូវធ្វើជាបុគ្គលិកម្នាក់ដែលឧហ្សាហ៍ព្យាយាម មានសណ្ដាប់ធ្នាប់ និងចង់បាននូវសមិទ្ធផលល្អៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]