រាជធានី​ភ្នំពេញ ៖ លោក​សៅ ឧត្តម ល្បីឈ្មោះ​ក្នុង​នាម​ជា​អ្នកចម្រៀង​តែ​បាន​បន្ថែម​អាជីព​សម្តែង​ភាពយន្ត​ថែម​ទៀត ។ សម្រាប់​អ្នកគាំទ្រ​របស់​លោក​សៅ ឧត្តម អបអរសាទរ​ដោយ​លោក​ចាប់​អាជីព​សម្តែង​បន្ថែម​លើ​អាជីព​ច្រៀង ។

លោក​សៅ ឧត្តម បាន​សម្តែង​ឱ្យ​ផលិតកម្ម​អិ​ល​ឌី​ដោយ​ព្រមព្រៀង​គ្នា​រួច​ហើយ ។ សម្បុរ​ខ្មែរ​ស្រអែម រាង​ខ្ពស់ មុខមាត់​បែប​ខ្មែរ ជា​ចំណុច​ពិសេស​ធ្វើ​ឱ្យ​សៅ​ឧត្តម ទាក់ទាញ​ផលិតករ​ទាក់ទង​យក​ចូលរួម​សម្តែង​ភាពយន្ត ។

លោក​សៅ ឧត្តម និយាយ​ថា​៖ «​និយាយ​ទៅ​អត់​មាន​ចង់​បោះបង់​អី​ទេ​សម្រាប់​ចម្រៀង​នៅ​តែ​ច្រៀង​ដដែល គឺ​ចាប់​ទាំង​២ ។ ខ្ញុំ​ស្រលាញ់​ទាំង​២​ហ្នឹង ហើយ​បើ​អាច​រីក​ចម្រើន​ទាំង​ពីរ​មែន​កាន់តែ​ប្រសើរ​ឡើង​» ។

តារាចម្រៀង​លោក​សៅ ឧត្តម អះអាង​ដូច្នេះ​គ្រា​ដែល​លោក​ទើប​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម LD Picture រយៈពេល ៣​ឆ្នាំ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ បន្ទាប់​ពី​ចុះ​កិច្ចសន្យា​រួច​មក​ម្ចាស់​ផលិតកម្ម​លោក​លៀក លី​ដា បានឱ្យ​លោក​សៅ ឧត្តម ចូលរួម​សម្តែង​ភាពយន្ត​៣​ទៅ​៤​រឿង ហើយ​ថែម​ទាំង​មានឱកាស​ច្រៀង​ឱ្យ​ផលិតកម្ម​ទៀត​ផង ។ ប្រការ​បែប​នេះ​ហើយ​ធ្វើ​ឱ្យ​លោក​សៅ ឧត្ដម សប្បាយ​រីករាយ ។ លោក​សៅ ឧត្តម ជឿជាក់​ថា ការ​បោះ​ជំហាន​ចូល​អាជីព​សម្ដែង​អាច​នឹង​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​ខ្លួន​កើន​ខ្ពស់​មួយ​កម្រិត​ទៀត ។

ទន្ទឹម​នឹង​ក្ដី​សប្បាយ​រីករាយ​ចំពោះ​អ្វី​ដែល​ម្ចាស់​ផលិតកម្ម LD Picture ផ្ដល់​ឱ្យ​នេះ​លោក​សៅ ឧត្ដម ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​សម្ដែង​ឱ្យ​ល្អ កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ ។ ទន្ទឹម​នេះ​លោក​ស្នើ​ទស្សនិកជន និង​អ្នកគាំទ្រ​ជួយ​គាំទ្រ​ស្នាដៃ​ភាពយន្ត​របស់​លោក​ដែល​នឹង​ចេញផ្សាយ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

លោក​សៅ ឧត្តម ជា​បេក្ខជន​ចូលរួម​ប្រលង​ក្នុង​កម្មវិធី «​ប្រលង​ចម្រៀង​ខេ​ម​បូ​ឌា​ន​អាយ​ដល​នា​រដូវ​កាល​ទី​១ ដែល​ឡើង​ដល់​វគ្គ​ចុង​ក្រោយ ។

លោក​សៅ ឧត្តម​ល្បីឈ្មោះ​តាម​រយៈ​កម្មវិធី​នោះ ហើយ​បច្ចុប្បន្ន​កសាង​ខ្លួន​ជា​តារា​សម្តែង​ទៀត​» ៕

លោក​សៅ ឧត្តម ល្បីឈ្មោះ​ក្នុង​នាម​ជា​អ្នកចម្រៀង​តែ​បាន​បន្ថែម​អាជីព​សម្តែង​ភាពយន្ត​ថែម​ទៀត
សម្រាប់​អ្នកគាំទ្រ​របស់​លោក​សៅ ឧត្តម អបអរសាទរ​ដោយ​លោក​ចាប់​អាជីព​សម្តែង​បន្ថែម​លើ​អាជីព​ច្រៀង
លោក​សៅ ឧត្តម បាន​សម្តែង​ឱ្យ​ផលិតកម្ម​អិ​ល​ឌី​ដោយ​ព្រមព្រៀង​គ្នា​រួច​ហើយ
សម្បុរ​ខ្មែរ​ស្រអែម រាង​ខ្ពស់ មុខមាត់​បែប​ខ្មែរ ជា​ចំណុច​ពិសេស​ធ្វើ​ឱ្យ​សៅ​ឧត្តម ទាក់ទាញ​ផលិតករ​ទាក់ទង​យក​ចូលរួម​សម្តែង​ភាពយន្ត
លោក​សៅ ឧត្តម និយាយ​ថា​៖ «​និយាយ​ទៅ​អត់​មាន​ចង់​បោះបង់​អី​ទេ​សម្រាប់​ចម្រៀង​នៅ​តែ​ច្រៀង​ដដែល គឺ​ចាប់​ទាំង​២ ។ ខ្ញុំ​ស្រលាញ់​ទាំង​២​ហ្នឹង ហើយ​បើ​អាច​រីក​ចម្រើន​ទាំង​ពីរ​មែន​កាន់តែ​ប្រសើរ​ឡើង​»

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សៅ ឧត្តម