តៃវ៉ាន់៖ លោកតាម្នាក់បានធ្វើឲ្យមហាជនចាប់អារម្មណ៍  និងកោតសរសើរយ៉ាងខ្លាំង  លើស្នាដៃដ៏អស្ចារ្យរបស់គាត់ បន្ទាប់ពីគេដឹងថា គាត់បានចំណាយពេលរហូតដល់ទៅរាប់សិបឆ្នាំ ស្ទើរតែពាក់កណ្តាលជីវិតរបស់គាត់ ដើម្បីធ្វើទូកបុរាណទុកជាកេរ្តិ៍តំណែល ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់។ នេះបើយោងតាម ប្រភពសារព័ត៌មានចិន People’s Daily បានចុះផ្សាយ។

លោកតា Wang Xuhiu អាយុ៦៧ឆ្នាំ ជាអ្នកស្រុករស់នៅតំបន់កោះ Penghu ភាគខាងត្បូងកោះតៃវ៉ាន់។  រូបភាពជាច្រើនសន្លឹក បានបង្ហាញពីសកម្មភាពរបស់លោកតា Wang កំពុងចង្អុលបង្ហាញ  និងរៀបចំដំឡើងផ្នែកខ្លះៗនៃទូកបុរាណ នៅក្នុងបន្ទប់របស់គាត់ កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៧កន្លងទៅ។

លោកតា Wang បានរៀនសិល្បៈធ្វើទូកបុរាណដោយដៃនេះ តាំងតែពីគាត់មានអាយុ១៣ឆ្នាំមកម្ល៉េះ ដែលរៀនតពីគ្រួសាររបស់គាត់ពីបរមបុរាណ បើគិតមកទល់ពេលនេះ មានរយៈពេលជាង១០០ឆ្នាំឯណោះ។  ហើយសម្រាប់ស្នាដៃរបស់លោកតា Wang ត្រូវមហាជនជាច្រើន គោរពនិងឲ្យតម្លៃយ៉ាងខ្លាំង ព្រោះនេះគឺជាស្នាដៃដែលត្រូវបានធ្វើឡើងដៃផ្ទាល់។

គួរឲ្យថា ទូកបុរាណជាច្រើនប្រភេទដែលលោកតា Wang បានធ្វើឡើង ត្រូវបានខាងសារមន្ទីរនៃកោះតៃវ៉ាន់ ប្រមូលយកទៅដាក់តាំងបង្ហាញនៅទីនោះ ដើម្បីឲ្យមនុស្សជំនាន់ក្រោយ និងមហាជនបានទស្សនា ស្គាល់ពីរបស់បុរាណប្រភេទនេះ។  លើសពីនេះ ទូករបស់លោកតា Wang ក៏ត្រូវបានគេប្រើប្រាស់ក្នុងកម្មវីធីបុណ្យប្រពៃណីផ្សេងៗក្នុងប្រទេសផងដែរ ៕  

លោកតា Wang Xuhiu អាយុ៦៧ឆ្នាំ
លោកតា Wang កំពុងតែចង្អុលបង្ហាញ និងរៀបចំដំឡើងផ្នែកខ្លះៗនៃទូកបុរាណ នៅក្នុងបន្ទប់របស់គាត់
លោកតា Wang បានរៀនពីសិល្បៈធ្វើទូកបុរាណដោយដៃនេះ តាំងតែពីគាត់មានអាយុ១៣ឆ្នាំមកម្ល៉េះ
ទូកបុរាណជាច្រើនប្រភេទដែលលោកតា Wang បានធ្វើឡើង ត្រូវបានខាងសារមន្ទីរនៃកោះតៃវ៉ាន់ ប្រមូលយកទៅដាក់តាំងបង្ហាញនៅទីនោះ

ប្រភព៖ People's Daily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]