ប្រសិនបើអ្នកកំពុងមានបញ្ហា សក់ស្ងួត សំពីងសំពោង គ្មានទម្ងន់នោះ សូមកុំបារម្ភតទៅទៀតអី ពីព្រោះទឹកខ្មេះប៉ោម (Apple Cider Vinegar អាចរកទិញបានតាមផ្សារទំនើប) អាចជួយឲ្យសក់ ប្រែមកជាទន់ និងភ្លឺរលោងវិញបាន ដោយសារតែវាមានផ្ទុកអាស៊ីតអាសេទិចដ៏ពិសេស។

# អត្ថប្រយោជន៍ នៃទឹកខ្មេះប៉ោម ដល់សុខភាពសក់ 

ទឹកខ្មេះប៉ោម អាចជួយឲ្យសក់ ប្រែមកជាទន់ និងភ្លឺរលោងវិញបាន ដោយសារតែវាមានផ្ទុកអាស៊ីតអាសេទិចដ៏ពិសេស

• ទឹកខ្មេះប៉ោម ជួយរក្សាតុល្យភាព pH នៃសក់ និងស្បែកក្បាល

• ជួយកម្ចាត់អង្គែ រមាស់ និងស្បែកក្បាលដែលស្ងួត

• ជួយកាត់បន្ថយសក់ដែលរួញ

• ការពារសក់កុំឲ្យបែកចុង

• ជួយឲ្យសក់ត្រង់មិនជំពាក់គ្នា

• ជួយឲ្យសក់ដុះក្រាស់។

ដើម្បីកុំឲ្យរង់ចាំយូរ តោះទៅតាមដានដាន អាថ៌កំបាំងសក់ស្អាតដោយប្រើទឹកខ្មេះប៉ោម ទាំងអស់គ្នា ដូចខាងក្រោម៖

# អ្វីដែលអ្នកត្រូវការ ៖

• ទឹកស្អាត ចំនួនមួយពែង

• ទឹកខ្មេះប៉ោមសុទ្ធ ២ ស្លាបព្រាបាយ។

(គួរបញ្ជាក់ផងដែរថា អ្នកអាចរកទិញទឹកខ្មេះប៉ោម នៅតាមផ្សារទំនើបនានាបាន)។ 

គួរបញ្ជាក់ផងដែរថា អ្នកអាចរកទិញទឹកខ្មេះប៉ោម នៅតាមផ្សារទំនើបនានាបាន

# របៀបអនុវត្ត ៖

• លាយទឹកខ្មេះប៉ោម ជាមួយទឹកស្អាត ក្នុងបរិមាណដូចរៀបរាប់ខាងលើ ចូលទៅក្នុងដបមានមាត់បាញ់មួយ។

• កក់ និងអប់សក់របស់អ្នក តាមទម្លាប់ធម្មតា។

• បន្ទាប់ពីលាងសម្អាតសក់រួច យកដបទឹកខ្មេះដែលលាយរួចនោះ មកបាញ់លាងសម្អាតសក់បន្ថែម ព្រមទាំងធ្វើការម៉ាស្សាសក់ និងស្បែកក្បាលឲ្យសព្វផង សឹមទុកចោលរយៈពេល ២ នាទី។

• ២ នាទីក្រោយ លាងទឹកសម្អាតចេញធម្មតា ជាការស្រេច។

សាកល្បងអនុវត្តទាំងអស់គ្នា មិនយូរទេ អ្នកនឹងសង្កេតឃើញថា សក់មានភាពខុសប្លែកជាក់ជាមិនខានឡើយ៕ 

សាកល្បងអនុវត្តទាំងអស់គ្នា មិនយូរទេ អ្នកនឹងសង្កេតឃើញថា សក់មានភាពខុសប្លែកជាក់ជាមិនខានឡើយ

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]