ភ្នំពេញ៖ នៅថ្ងៃនេះតារាសម្តែងស្រីស៊ិចស៊ីកញ្ញា ដេននី ក្វាន់ បានបង្ហោះរូបថត កំពូលតារាស្រីនៅក្នុងស្រុកល្បីៗ ចំនួន៤ដួង ដែលរួមមានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ហ៊ិន ចាន់នីរត្ន័ កញ្ញា ឌុច លីដា និង កញ្ញា ម៉ាក សែនសូនីតា។

ទន្ទឹមនឹងនេះ កញ្ញា ដេននី ក្វាន់ បានសរសេររៀបរាប់ប្រាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា តារាសម្តែងស្រីទាំងបួនរូបខាងលើនេះ គឺជាមនុស្សដែលនាងចូលចិត្ត និងមានការគាំទ្រយ៉ាងខ្លាំង ជាពិសេសគឺស្រលាញ់ការសម្តែង ព្រមទាំងទម្រង់មុខរបស់ពួកគេតែម្តង។

កញ្ញា ដេននី ក្វាន់ រៀបរាប់ទាំងស្រុងលើហ្វេសប៊ុកខ្លួនដូច្នេះថា៖

«តារាសម្តែងស្រីបច្ចុប្បន្នដែលនាងខ្ញុំចូលចិត្ត និងគាំទ្រខ្លាំង គឺមានតែបួនរូបទេ ខ្ញុំស្រលាញ់ការសម្តែងរបស់គាត់ និងទម្រង់មុខស្អាតបែបធម្មជាតិរបស់គាត់ ដែលមើលទៅស្រស់ស្អាតមិនចាញ់តួថៃទេ»

មិនដែលដឹងសោះថាតារាស៊ិចស៊ី កញ្ញា ដេននីក្វាន់ ស្រលាញ់ និងមានការគាំទ្រ ទៅលើតារាស្រីស្រស់ស្អាតទាំងបួនដួងនាក់នេះ៕

ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖ 

១. អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
២. កញ្ញា ហ៊ិន ចាន់នីរត្ន័
កញ្ញា ហ៊ិន ចាន់នីរត្ន័
កញ្ញា ហ៊ិន ចាន់នីរ័ត្ន
៣. កញ្ញា ឌុច លីដា
កញ្ញា ឌុច លីដា
៤. កញ្ញា ម៉ាក សែនសូនីតា ហៅតូតា
កញ្ញា ម៉ាក សែនសូនីតា ហៅតូតា
រូបភាព៖ កញ្ញា ដេននី ក្វាន់
រូបភាព៖ កញ្ញា ដេននី ក្វាន់
រូបភាព៖ កញ្ញា ដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់