ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី កញ្ញា ពេជ្រ អាវីហ្សា បានទៅដើរលេងកម្សាន្ត នៅប្រទេសថៃ ជាមួយនឹងមិត្តភក្តិ នៅតាមតំបន់ជាច្រើន។ ស្រាប់តែពេលនោះរូបនាង ក៏បានជួបនឹង តួឯកប្រុស ក្នុងរឿង «ហង្សបាក់ស្លាប» លោក Vee Veraparb Suparbpaiboon ដោយចៃដន្យ។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតមួយសន្លឹក ដែលបានថត ជាមួយនឹងលោក ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរថា «With My Idol He so handsome»។

អ្វីដែលអ្នកគាំទ្រ ចាប់អារម្មណ៍នោះ គឺកម្ពស់របស់ លោកVee Veraparb ពិតជាខ្ពស់ខ្លាំង នៅពេល បានឃើញខាងក្រៅ ព្រោះភាគច្រើន គេតែងតែឃើញ តាមរយៈការសម្តែងក្នុងរឿងភាគរបស់លោក តែប៉ុណ្ណោះ។

ជាពិសេស បើក្រឡេកមើលទៅតាមរូប គឺលោក ពិតជាសប្បាយរីករាយ នៅពេល បានឃើញថតជាមួយនឹង តារាសម្តែងស្រីខ្មែរយើង គឺកញ្ញា អាវីហ្សា ផងដែរ៕

កញ្ញា អាវីហ្សា និង លោក Vee Veraparb Suparbpaiboon
កញ្ញា ពេជ្រ អាវីហ្សា
លោក Vee Veraparb Suparbpaiboon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]