ជប៉ុន៖  អាចចាត់ទុកថាជារឿងចម្លែក និងគួរភ្ញាក់ផ្អើលមួយ ដែលក្រុមហ៊ុនអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន នាំយកសត្វឆ្មាចិញ្ចឹមរបស់ពួកគេ ចូលក្នុងការិយាល័យធ្វើការបាន។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា (IT) Ferray មានមូលដ្ឋាន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន យកសត្វឆ្មាចិញ្ចឹមរបស់ពួកគេមកកន្លែងធ្វើការបាន។  ជាពិសេសក្រុមហ៊ុនមួយនេះថែមទាំង ផ្តល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិកបន្ថែម  សម្រាប់ការមើលថែទាំឆ្មារបស់ពួកគេទៀតផង។ ព្រោះនេះក៏ជាផ្នែកមួយ ក្នុងការជួយលើកកម្ពស់ជួយសង្រ្គោះសត្វផងដែរ។ ចំពោះមូលហេតុវិញគឺដើម្បីជួយបន្ថូរបន្ថយភាពតានតឹងអារម្មណ៍របស់បុគ្គលិក  កុំឲ្យស្ត្រេស និងមានភាពឯកោ។

លោក Hidenobu Fukuda ប្រធាននៃក្រុមហ៊ុន Ferray បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា ខាងក្រុមហ៊ុនផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមចំនួន ៥,០០០យេន (ប្រហែល ៤៥ដុល្លារអាមេរិក) ដល់បុគ្គលិកជារៀងរាល់ខែ សម្រាប់ចូលរួមចំណែកជួយ និងមើលថែទាំសត្វឆ្មាចិញ្ចឹមរបស់បុគ្គលិក។

ប្រភពដដែលបន្តថា ការរៀបចំឲ្យមានលក្ខខណ្ឌពិសេសបែបនេះឡើង គឺបន្ទាប់ពីមានបុគ្គលិកម្នាក់ បានស្នើសុំក្រុមហ៊ុន ដើម្បីយកសត្វឆ្មាចិញ្ចឹមរបស់ខ្លួនមកកាន់កន្លែងធ្វើការជាមួយ។

យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ទំនាក់ទំនងរវាងសត្វចិញ្ចឹមនិងម្ចាស់ គឺជារឿងមួយដែលប្រសើរបំផុត ដែលអាចជួយកាត់បន្ថយសម្ពាធឈាម និងកូឡេស្តេរ៉ុល ផងដែរ។ នេះបើយោងតាមកាសែត Huffington Post បានចុះផ្សាយ។

ប៉ុន្តែទោះបីជាយ៉ាងណា  វាក៏អាចបង្កនូវបញ្ហាមួយចំនួន ក្នុងការរិយាល័យដែលជាកន្លែងធ្វើការផងដែរ។ ព្រោះពេលខ្លះសត្វឆ្មាទាំងអស់នោះ អាចបង្កបញ្ហារំខាន តាមរយៈការប៉ះខ្សែភ្លើង  ឬកុងតាក់ផ្សេងៗ  ដែលអាចបណ្តាលឲ្យរលត់កំព្យូរទ័រ ឬបង្កជាហានិភ័យផ្សេងទៀតជាដើម៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ក្រុមហ៊ុនបច្ចេកវិទ្យា (IT) Ferray មានមូលដ្ឋានគ្រឹះក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន បានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន យកសត្វឆ្មាចិញ្ចឹមរបស់គាត់ មកកន្លែងធ្វើការបាន
ជាពិសេស ក្រុមហ៊ុនមួយនេះថែមទាំង ផ្តល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិកបន្ថែមទៀត សម្រាប់ការមើលថែទាំកូនឆ្មារបស់គេទៀតផង
ព្រោះនេះក៏ជាផ្នែកមួយ ក្នុងការជួយលើកកម្ពស់ជួយសង្រ្គោះសត្វផងដែរ
លោក Hidenobu Fukuda ប្រធាននៃក្រុមហ៊ុន Ferray បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា ខាងក្រុមហ៊ុនផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមចំនួន ៥,០០០យេន (ប្រហែល៤៥ដុល្លារអាមេរិក) ដល់បុគ្គលិកជារៀងរាល់ខែ សម្រាប់ការជួយសង្គ្រោះ និងមើលថែទាំសត្វឆ្មាចិញ្ចឹមរបស់ពួកគេ

ការរៀបចំឲ្យមានលក្ខខណ្ឌពិសេសនេះឡើង គឺបន្ទាប់ពីមានបុគ្គលិកម្នាក់ បានស្នើសុំដល់ក្រុមហ៊ុន ដើម្បីយកសត្វឆ្មាចិញ្ចឹមរបស់គេមកធ្វើការជាមួយ
ការរៀបចំឲ្យមានលក្ខខណ្ឌពិសេសនេះឡើង គឺបន្ទាប់ពីមានបុគ្គលិកម្នាក់ បានស្នើសុំដល់ក្រុមហ៊ុន ដើម្បីយកសត្វឆ្មាចិញ្ចឹមរបស់គេមកធ្វើការជាមួយ
ការសិក្សាបានបង្ហាញថា ទំនាក់ទំនងរវាងសត្វចិញ្ចឹមនឹងម្ចាស់ គឺជារឿងមួយដែលប្រសើរបំផុត ដែលអាចជួយកាត់បន្ថយ ពីជំងឺលើសសម្ពាធឈាម និងលើសកូឡេស្តេរ៉ុល ឬស្ត្រេសជាដើម

ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាក៏អាចបង្កនូវបញ្ហាមួយចំនួន ក្នុងការរិយាល័យនៅកន្លែងធ្វើការរបស់អ្នកបានផងដែរ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]