បើនិយាយពីខ្នើយកើយ មនុស្សយើងភាគច្រើន ហាក់ដូចជាមិនសូវយកចិត្តទុកដាក់បោកសម្អាតប៉ុន្មានទេ ដោយគិតថាវាពិបាកបោកសម្អាត និងមិនប្រឡាក់ដូចជាស្រោមខ្នើយឡើយ។ ប៉ុន្តែជាក់ស្តែង ខ្នើយកើយទាំងនោះ ពោរពេញទៅដោយធូលីដី ក្អែល ញើស បាក់តេរី និងមេរោគអាឡែហ្ស៊ីជាច្រើន។

ហេតុនេះហើយ ទើបបានជាថ្ងៃនេះ យើងនឹងលើកឡើងពីតិចនិកបោកសម្អាតខ្នើយកើយ របស់អ្នក ដោយមានជំនួយពីម៉ាស៊ីនបោកខោអាវ ឲ្យមានសភាពសភ្លឺចែងចាំង និងស្អាតល្អ បានយ៉ាងងាយ ដូចខាងក្រោមនេះ ៖ 

បើនិយាយពីខ្នើយកើយ មនុស្សយើងភាគច្រើន ហាក់ដូចជាមិនសូវយកចិត្តទុកដាក់បោកសម្អាតប៉ុន្មានទេ ដោយគិតថាវាពិបាកបោកសម្អាត និងមិនប្រឡាក់ដូចជាស្រោមខ្នើយឡើយ

# អ្វីដែលអ្នកត្រូវការ

មុននឹងអ្នកដាក់ខ្នើយកើយចូល ក្នុងម៉ាស៊ីនបោកខោអាវ អ្នកត្រូវដាក់គ្រឿងផ្សំទាំងនេះ ចូលក្នុងប្រអប់ដាក់សាប៊ូជាមុនសិន ៖

• សាប៊ូបោកខោអាវ (សាប៊ូម្សៅ ឬសាប៊ូទឹកក៏បាន) ចំនួន ១ ស្លាបព្រាបាយ

• ម្សៅ Baking soda ចំនួនកន្លះស្លាបព្រាបាយ

• ទឹកអូសាវែល ចំនួន ១ ស្លាបព្រាបាយ

• សាប៊ូលាងចាន ចំនួន ១ ស្លាបព្រាបាយ។ 

នេះជាតិចនិកបោកសម្អាតខ្នើយកើយ របស់អ្នក ដោយមានជំនួយពីម៉ាស៊ីនបោកខោអាវ ឲ្យមានសភាពសភ្លឺចែងចាំង និងស្អាតល្អ បានយ៉ាងងាយ

# របៀបអនុវត្ត

ដំបូងបង្អស់ អ្នកត្រូវតែពិនិត្យមើលថា ខ្នើយកើយរបស់អ្នក ជាប្រភេទខ្នើយដែលអាចបោកបានឬក៏អត់សិន មុននឹងចុចដំណើរការម៉ាស៊ីនបោកខោអាវ។ ខ្នើយកើយភាគច្រើន អាចបោកសម្អាតបាន ប៉ុន្តែក៏មានខ្នើយកើយមួយចំនួនតូច មិនអាចយកបោកសម្អាតបាននោះទេ។

គួរបញ្ជាក់ផងដែរថា ក្នុងករណីដែលមានស្រោមខ្នើយពីក្រៅ អ្នកត្រូវតែដោះវាចេញ។ ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើការបោកសម្អាតទាំងស្រោមខ្នើយ និងខ្នើយកើយ អ្នកអាចដាក់វាបោកចូលជាមួយគ្នាបាន តែត្រូវធានាថា ដោះស្រោមខ្នើយចេញពីខ្នើយកើយចេញពីគ្នាផង៕ 

ខ្នើយកើយ ពោរពេញទៅដោយធូលីដី ក្អែល ញើស បាក់តេរី និងមេរោគអាឡែហ្ស៊ីជាច្រើន ដែលទាមទារការបោកសម្អាតឲ្យបានញឹកញាប់

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]