ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ជីជី តែងតែត្រូវគេចាប់អារម្មណ៍ថា មានទំនាក់ទំនងជិតស្និទ្ធ រវាងតារាសម្តែងប្រុស យឹម ណារ៉ា លើសពីមិត្តរួមអាជីព។

កាលពីម្សិលមិញនេះដែរ លោក យឹម ណារ៉ា បានSurprise កញ្ញា​ជីជី នៅក្នុងថ្ងៃកំណើត ជាមួយនឹង នំខេកដ៏ស្រស់ស្អាត ជាពណ៌ផ្កាឈូក ដែលជាពណ៌ ដែលជីជី ស្រលាញ់ ពេញចិត្តទៀត។ 

អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺជីជី បានហក់ទៅថើប លោក យឹម ណារ៉ា យ៉ាងពេញទំហឹង ដែលនេះមិនមែន នៅក្នុងការសម្តែង ខ្សែភាពយន្តអ្វីនោះទេ គឺស្តែងៗតែម្តង។

ក្នុងនោះដែរ អ្នកគាំទ្រ ឆ្ងល់ថា តើទំនាក់ទំនងរវាង កញ្ញា​ ជីជី និង លោក យឹម ណារ៉ា ជាអ្វីនឹងគ្នាឲ្យប្រាកដ បើជាមិត្តរួមអាជីព ហេតុអ្វីបានជាស្និទ្ធស្នាលគ្នា ម្លឹងៗ។ ប៉ុន្តែ ក៏មានមនុស្សមួយចំនួន បានគិតថា លោក យឹម ណារ៉ា និង កញ្ញា ជីជី គ្រាន់តែរាប់អាន ជាបងប្អូននឹងគ្នាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ ព្រោះ លោក មានម្ចាស់បេះដូងរួចមកហើយ។

យ៉ាងណាមិញ សង្ឃឹមថា តារាទាំង២ដួង នឹងចេញមុខបកស្រាយ ពីរឿងនេះឲ្យបានច្បាស់ ដើម្បីឲ្យអ្នកគាំទ្រ បានអស់ចម្ងល់៕

តោះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖

កញ្ញា ជីជី ថើបលោក យឹម ណារ៉ា
ពិធីការិនី ជីជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យឹម​ណារ៉ា