ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កូនប្រុស ពិធីករដ៏ល្បី លោក ជា វណ្ណារិទ្ធ កាន់តែធំ និងកាន់តែចេះ និង គួរឲ្យស្រលាញ់ ជាងមុនទៅទៀត។

កាលពីម្សិលមិញនេះដែរ ពិធីកររូបនេះ បានបង្ហោះនូវវីដេអូខ្លីមួយ ដែលកូនប្រុសគួរឲ្យក្នាញ់របស់លោក អូន ហ្វេម ចេះកូរអ្នកម្តាយ នៅក្នុងរថយន្ត។ ជាមួយគ្នានោះដែរ រូបលោក ក៏បានសរសេរសារខ្លី ខាងលើថា «ហួសចិត្តថ្ងៃនេះ Fame កូរ Mommy ខ្លាំង»។

មិនតែប៉ុណ្ណោះ វីដេអូ អមជាមួយនឹង រូបថតប៉ុន្មានសន្លឹក បានទាក់ចិត្ត អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខ្លាំង ដែលមានអ្នកចុចLike ជាង ២ម៉ឺនដង និងចំនួនអ្នកShare ក៏ច្រើនសន្ធឹកសន្ធាប់ទៀត។

នាពេលបច្ចុប្បន្ន គេសង្កេតឃើញថា សន្ទុះនៃប្រជាប្រិយភាព របស់កូនប្រុសពិធីករ លោក ជា វណ្ណារិទ្ធ ពិតជា មិនធម្មតានោះទេ ព្រោះតែ មុខមាត់គួរឲ្យស្រលាញ់ និងស្នាមញញឹមដ៏ស្រស់ស្រាយរបស់គេ៕

តោះទស្សនាវីដេអូខាងក្រោម៖

កូនប្រុស ពិធីករ ជា វណ្ណារិទ្ធ
អូនហ្វេម សប្បាយចិត្ត ពេលកូរម៉ាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ