ភ្នំពេញ៖ ល្ងាចនេះតារាភាពយន្ត ៣ដួងរបស់កម្ពុជា នឹងឡើងយន្តហោះទៅប្រទេសមហាយក្ស័ចិន ដើម្បីចូលរួមមហោស្រពភាពយន្តចិនដ៏ធំប្រចាំអាស៊ី នៅទីក្រុងកួនមីងប្រទេសចិន ដែលដឹកនាំដោយតំណាងនាយកដ្ឋានភាពយន្តគឺលោក ឈាង ឆដាភក្រ្ត័។

ភាពយន្តដែលតំណាងកម្ពុជា សម្រាប់មហោស្រពភាពយន្តចិនលើកនេះ ក៏មិនទៅណាឆ្ងាយពីភាពយន្តដែលកក្រើកប្រចាំអាស៊ីផងដែរ ដែលមានប្រទេសថៃប្រទេសឡាវ ប្រទេសម៉ាឡេស៊ី បានទទួលស្គាល់រួចមកហើយ គឺរឿងវិកលចរិត។ 

លោកហ៊ុយយ៉ាឡេងបានថ្លែងអោយដឹងថា លោកសែនរីករាយមែនទែន ដែលទទួលដំណឹងថាភាពយន្តលោក ត្រូវជាប់ក្នុងមហោភាពយន្តចិនជាលើកទី២ ដែលក្នុងពេលលោកកំពុងថតរឿងថ្មី រឿងធ្មប់។ ហើយរឹតតែសប្បាយទៀតនោះ តួអង្គធំទាំង៣មានពេលស្របគ្នា ក្នុងការអញ្ជើញចូលរួមផងដែរ ដែលមុនៗពួកគាត់មានការរវល់រៀងខ្លួន តែលើកនេះពួកយើង នឹងដឹកដៃគ្នាបង្ហាញពិភពលោក ក៏ដូចប្រជាជនចិនថា ភាពយន្តខ្មែរកំពុងតែដើរទៅមុខហើយ។ មិននៅឆ្ងាយពីអ្នកទាំងអស់គ្នាឡើយ នោះជារឿងសប្បាយរីករាយសម្រាប់ផលិតករវ័យក្មេង ដែលដាក់បេះដូង និងជីវិតលើវិថីភាពយន្តនិងក្តីបំណងចង់នាំភាពយន្តខ្មែរ អោយពិភពលោកស្គាល់បានចេញជាផ្លែផ្កា។ 

អ្នកដឹកនាំក៏ដូចជាតួសម្តែងដែលមានលក្ខណៈអន្តរជាតិរូបនេះ បានបន្តទៀតថា លោកនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីនាំភាពយន្តខ្មែរចូលទីផ្សារអាមេរិកអោយទាល់តែបាននាពេលខាងមុខ។ ខ្មែរឡូតតែងតែតាមដានចំពោះកូនខ្មែរម្នាក់នេះ ដែលតែងតែខំប្រឹង ហើយទទួលបានផ្លែផ្កាសម្រាប់ជាតិ  ខ្មែរឡូតមានតែសូមជូនពរអោយលោកហ៊ុយយ៉ាឡេង សម្រេចក្តីបំណងចូលទីផ្សារអាមេរិក អោយបានឆាប់ៗនាពេលខាងមុខ៕

ល្ងាចនេះតារាភាពយន្ត ៣ដួងរបស់កម្ពុជា នឹងឡើងយន្តហោះទៅប្រទេសមហាយក្ស័ចិន
ដើម្បីចូលរួមមហោស្រពភាពយន្តចិនដ៏ធំប្រចាំអាស៊ី នៅទីក្រុងកួនមីងប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]