(ភ្នំពេញ)៖ នេះជារឿងដ៏ល្អមួយ សម្រាប់អតីតបេក្ខនារី២រូប ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ ពិភពលោក «The voice Cambodia» និងត្រូវជាកូនក្រុមដ៏ឆ្នើម របស់លោក ណុប បាយ៉ារិទ្ធ គឺមិនត្រឹមតែទទួលបាន ប្រជាប្រិយភាព និងការគាំទ្រពីមហាជនប៉ុណ្ណោះទេ ថ្មីៗនេះក៏ត្រូវបានគ្រូបង្វឹក គឺលោក ណុប បាយ៉ារិទ្ធ ទម្លាយពីអារម្មណ៍គាំទ្រ និងលើកសរសើរពីសមត្ថភាព ផងដែរ។

តារាចម្រៀងហង្សមាស លោក ណុប បាយ៉ារិទ្ធ បានលើកឡើងថា «រំឭកទៅកាន់ «The voice Cambodia season1 និង season2 បានធ្វើឲ្យយើងបានស្គាល់គ្នា ក្នុងនាមជា coach របស់អ្នកទាំង២ ខ្ញុំពិតជាសប្បាយចិត្តក្នុងការចងចាំរបស់ខ្លួនឯង ដែលខ្ញុំបានជ្រើសរើស យកបេក្ខនារី២រូប ដែលពោរពេញដោយសមត្ថភាព ក្នុងចំណោមបេក្ខភាព ជាច្រើននាក់!»។

លោក ណុប បាយ៉ារិទ្ធ បាននិយាយទៀតថា «មកដល់ពេលនេះ ប្អូនទាំង២បានស្ថិតក្នុងដួងចិត្ត របស់ទស្សនិកជនជាច្រើន ទៅហើយខ្ញុំពិតជាសប្បាយចិត្ត និងស្ងើចសរសើរចំពោះការខិត ខំប្រឹងប្រែងរបស់ប្អូនទាំងពីរ អរគុណពេលវេលា អរគុណនូវទឹកចិត្ត អរគុណនូវការគោរព អរគុណក្តីស្រឡាញ់!»។

«សមត្ថភាពរបស់ប្អូនទាំងពីរ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯង ក្នុងនាមជាតារាចម្រៀង អាជីពជំនាន់ ក្រោយប៉ុណ្ណោះទេ តែវាគឺជាមោទនភាពមួយសម្រាប់ខ្ញុំ និងសម្រាប់ទស្សនិកជន ដែលជាអ្នកគាំទ្រ។ សូមជូនពរឲ្យប្អូនទាំងពី សុភ័ក្រ (Chamroeun Sopheak) និង រតនៈ (Chhin Ratanak) ស្ថិតនៅក្នុងដួងចិត្តទស្សនិកជន គ្រប់រូបជារៀងរហូត!»។ នេះជាសម្តីបន្ថែម របស់លោក លោក ណុប បាយ៉ារិទ្ធ៕

តារាចម្រៀង ណុប បាយ៉ារិទ្ធ
តារាចម្រៀង ឈីន រតនៈ
តារាចម្រៀង ​ចំរើន សុភ័ក្រ្ត
សាររបស់លោក ណុប ប៉ាយ៉ារិទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ