ការផឹកស្រា ដែលមានជាតិអាល់កុលខ្ពស់ អាចប៉ះពាល់ដល់បេះដូង ថ្លើម ក្រពះ និងខួរក្បាលរបស់អ្នក ហើយបើផឹកច្រើនហួសនោះ វាក៏អាចបណ្ដាលឲ្យមានជំងឺមហារីក និងបញ្ហាសុខភាពផ្សេងទៀតផងដែរ។

ខាងក្រោមនេះគឺជាប្រភេទស្រា ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក

1. Zombie

ផ្សំពីទឹកសឺរ៉ូ ដែលមានកាឡូរីខ្ពស់ បើយើងផឹកជាប្រចាំអាចធ្វើឲ្យយើងធាត់ ដែលប្រឈមមុខនិងជំងឺ ទឹកនោមផ្អែម និងលើសឈាម។

 

2. Porn Star Martini

វាជាប្រភេទស្រា Cocktail បើផឹកជាប្រចាំ អាចប្រឈមមុខនិង ជំងឺលើសឈាម ឈឺពោះ និងមហារីក។

 

3. Long Island Iced Tea

ជាប្រភេទស្រា Cocktail តែងតែជាជំរើសរបស់បុរស ព្រោះវាមានលាយជាមួយនឹងថ្នាំសម្រើប ប៉ុន្ដែវាអាក្រក់ចំពោះស្រ្ដីភេទ។

 

4. Sazerac

មានជាតិអាល់កុលខ្ពស់ អាចបង្កឲ្យមានជំងឺក្រិនថ្លើម។

 

5. Prohibition Punch

បើផឹកស្រាប្រភេទនេះ ច្រើនវានឹងប្រឈមមុខនឹង ជំងឺ មហារីកមាត់ ក និងបំពង់ក ចំពោះស្ដ្រីអាចបង្ករឲ្យកើតជំងឺមហារីកដោះ។

 

6. Jagerbomb

ជាប្រភេទកាហ្វេ ដែលលាយជាមួយអាល់កុល ជួយផ្ដល់កំលាំង ប៉ុន្ដែវាធ្វើឲ្យសំពាធឈាមឡើងខ្ពស់ ចង្វាក់បេះដូងលូតលឿន នៅពេលខ្លះអាចធ្វើឲ្យញ័រដើមទ្រូង.

7. Green Vespa

 ជាប្រភេទ Cocktail ខ្លាំងមួយ វាអាចប៉ះពាល់ដល់ បេះដូង និងថ្លើម តែបើផឹកច្រើន អាចប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។

 

8. Absolut Chambulls

ជាប្រភេទស្រាខ្លាំង អាចធ្វើឲ្យអ្នកស្រវឹងយូរ ព្រោះពពុះរបស់វា អាចនាំជាតិអាល់កុល ទៅកាន់ប្រព័ន្ធឈាម។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]