ភ្នំពេញ៖ មុននេះបន្តិចនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់តារាកំប្លែងលោក ពាក់មី បានប្រកាសប្រាប់ពីចំនួនទឹកប្រាក់សរុប ដែលបានមកពីការធ្វើបុណ្យ៧ថ្ងៃរបស់ លោក អ៊ិត សេដ្ឋា គឺមានសរុបទាំងអស់ចំនួនជាង១ម៉ឺនដុល្លារ។

គិតសរុបថវិកាទាំងអស់ដែលប្រមូលបានទាំងកាលលើកមុន និងគិតមកដល់ត្រឹមពិធីបុណ្យ៧ថ្ងៃនេះលោក ពាក់មី បានប្រាប់ថាគឺមានទាំងអស់ បានជាង៧ម៉ឺនដុល្លារឯណោះ ដោយបានប្រគល់ជូនម្តាយរបស់លោក អ៊ិត សេដ្ឋាផងដែរ។

យោងតាមហ្វេសប៊ុកលោក ពាក់មី នៅថ្ងៃនេះបានឱ្យដឹងទាំងស្រុងដូច្នេះថា៖

«សរុបថវិកាបុណ្យ៧ថ្ងៃបង អ៊ិត សេដ្ឋា ទាំងទទួលក្នុងរោងបុណ្យ និងតាមរយៈលេខទូរស័ព្ទ ខ្ញុំផ្ទាល់ចំនួន 17350$ បូកទាំងថវិកាប្រគល់ជូនលើកមុនចំនួន 62420$ គឺមានចំនួនសរុបទាំងពីរលើកស្មើនឹង 79770$ សូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាផង សូមអរគុណ»

គួរឱ្យដឹងដែរថា ពិធីករមានឈ្មោះល្បីល្បាញរបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន លោក អ៊ិត សេដ្ឋា បានទទួលមរណភាព កាលពីថ្ងៃអាទិត្យទី៤មិថុនាកន្លងទៅ ដោយសារជំងឺមហារីក។ 

ទន្ទឹមនឹងនេះគេឃើញមានសប្បុរសជនជាច្រើន បាននាំគ្នាជួយឧបត្ថម្ភដល់គ្រួសារលោកសេដ្ឋាជាបន្តបន្ទាប់។ យ៉ាងណាក៏សូមឱ្យវិញ្ញាណក្ខន្ធលោក អ៊ិត សេដ្ឋា បានទៅកាន់ក្នុងទីឋានបរមសុខតរៀងទៅ៕ 

រូបភាព៖ លោក ពាក់មី និងលោក សាយ រតនៈ ប្រគល់ថវិកាជូនម្តាយលោក អ៊ិត សេដ្ឋា
រូបភាព៖ កូនប្រុសស្រីទាំងបីនាក់ក្នុងពិធីបុណ្យ៧ថ្ងៃ របស់លោក អ៊ិត សេដ្ឋា
រូបភាព៖ កូនប្រុសពិការរបស់លោក អ៊ិត​ សេដ្ឋា
រូបភាព៖ កូនប្រុសលោក អ៊ិត សេដ្ឋា គេងក្បែររូបថតឪពុក
រូបភាព៖ សកម្មភាព លោក ពាក់មី ដែលបានធ្វើការប្រមូលថវិការបស់សប្បុរសជនកន្លងមក
រូបភាព៖ ការប្រមូលថវិការបស់មូលនិធីស៊ីធីអិន ជួយគ្រួសារលោក អ៊ិត សេដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី