តារាម៉ូដែលស្រី Zhang You គឺជាតារាស្រី ដែលមានសម្រស់ស្រស់ស្អាត និងមានភាពស៊ិចស៊ី គួរឲ្យទាក់ទាញ។

នាងបានកើតនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ១៩៨៩ ដែលមានអាយុ ២៣ឆ្នាំ មានកំពស់ ១ម៉ែត្រ ៦២សង់ទីម៉ែត្រ និងមានទំងន់ ៤៤គីឡូក្រាម មកពីទីក្រុង Lianyungang  ដែលស្ថិតនៅទិសខាងកើតប្រទេសចិន។ នាងធ្លាប់បានធ្វើជាពិធីករទូរទស្សន៏ និងតួសម្តែងក្នុងរឿងជាច្រើន ឥឡូវនេះនាងបានក្លាយទៅជា តារាម៉ូដែលដ៏ល្បីល្បាញមួយរូប បន្ទាប់ពីមានការគាំទ្រ ពីសំណាក់ប្រិយមិត្តជាច្រើនអ្នករបស់នាង ទាំងនៅក្នុងប្រទេស ក៏ដូចជាអ្នកប្រើប្រាស់អិនធើណេត។ យ៉ាងណាម៉ិញ តារាម៉ូដែលវ័យក្មេងរូបនេះ ក៏ធ្លាប់បានឈ្នះ ក្នុងកម្មវិធី “ChinaJoy Showgirl” ផងដែរ។

នាពេលថ្មីៗនេះនាងត្រូវបានជាប់ឈ្មោះ ជាតារាម៉ូដែល ដែលមានដើមទ្រូវមូលស្អាត និងមានភាពស៊ិចស៊ី គួរឲ្យទាក់ទាញ បូករួមនឹងសម្រស់ដ៏ស្រស់ស្អាត គួរឲ្យស្រឡាញ់របស់នាងទៀត ធ្វើឲ្យនាងមានកេត្តិរ៏ឈ្មោះកាន់តែល្បីល្បាញ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]