អ្នកប្រហែលធ្លាប់ដឹងទេថា ទូរស័ព្ទដៃរបស់អ្នក ពោរពេញទៅដោយមេរោគនោះទេ។ ជាក់ស្តែង វាមានជាប់បាក់តេរី ច្រើនជាងចានបង្គន់ដល់ទៅ ១០ ដងឯណោះ។ រៀងរាល់ផ្ទៃ ៦.៥ សង់ទីម៉ែត្រការ៉េ របស់ទូរស័ព្ទដៃ មានជាប់បាក់តេរីប្រមាណជា ២៥,០០០ មេរោគ ដែលតួលេខនេះ បញ្ជាក់ច្បាស់ណាស់ថា វាជារបស់ប្រើប្រាស់កខ្វក់បំផុត ក្នុងចំណោមរបស់ប្រើប្រាស់ប្រចាំថ្ងៃទាំងអស់។

មិនដូចជាមនុស្សយើងតែងតែគិតនោះទេ តាមពិតទៅ ចានបង្គន់មានអនាម័យស្អាតជាងទូរស័ព្ទទៅទៀត ដោយសារតែជាធម្មតា វាត្រូវបានសម្អាតញឹកញាប់ ជារៀងរាល់ថ្ងៃ។ 

ទូរស័ព្ទដៃ មានជាប់បាក់តេរី ច្រើនជាងចានបង្គន់ដល់ទៅ ១០ ដងឯណោះ

យោងតាម អ្នកជំនាញសិក្សាខាងផ្នែកមីក្រូសារពាង្គកាយ បានលើកឡើងថា មនុស្សយើងមានទំនោរគិតថា មេរោគនៅក្នុងបន្ទប់ទឹកនិងបង្គន់មានច្រើន ហេតុនេះទើបបានជាម្នាក់ៗធ្វើការសម្អាតជាញឹកញាប់។ ប៉ុន្តែ មនុស្សយើងមិនបានដឹង និងគិតពីបាក់តេរី ដែលមានជាប់នឹងដៃដូចជា ទូរស័ព្ទនេះឡើយ។

មួយវិញទៀតនោះ អ្វីដែលជាបញ្ហា មិនមែនតែជាបរិមាណមេរោគ ដែលនៅជាប់នឹងទូរស័ព្ទប៉ុណ្ណោះទេ បញ្ហាគឺការចែករំលែកទូរស័ព្ទដៃប្រើប្រាស់ ដោយដៃមនុស្សជាច្រើន។ ប្រសិនបើទូរស័ព្ទដៃរបស់អ្នក មិនចែករំលែកឲ្យអ្នកដទៃកាន់ទេនោះ អ្នកនឹងមិនមានជំងឺទេ ព្រោះវាមានមេរោគតែមួយប្រភេទប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីអ្នកចែកទូរស័ព្ទទៅកាន់ដៃមនុស្សច្រើននាក់ ញឹកញាប់នោះ វានឹងជាប់មកនូវមេរោគជាច្រើនប្រភេទ ជាក់ជាមិនខាន។

ជាងនេះទៅទៀត សព្វថ្ងៃនេះម្នាក់ៗប្រើសុទ្ធតែទូរស័ព្ទអេក្រង់ Touch screen ដែលទាមទារត្រូវប្រើម្រាមដៃចុចជាប់លើអេក្រង់ជាប្រចាំ ហើយអ្វីដែលសំខាន់ យើងតែងតែយកវាមកដាក់ជាប់នឹងមុខ ជាប់នឹងមាត់ ដែលបង្កជាបញ្ហាឆ្លងមេរោគ និងប្រតិកម្មផ្សេងៗ។ 

សព្វថ្ងៃនេះម្នាក់ៗប្រើសុទ្ធតែទូរស័ព្ទអេក្រង់ Touch screen ដែលទាមទារត្រូវប្រើម្រាមដៃចុចជាប់លើអេក្រង់ជាប្រចាំ ហើយអ្វីដែលសំខាន់ យើងតែងតែយកវាមកដាក់ជាប់នឹងមុខ ជាប់នឹងមាត់ ដែលបង្កជាបញ្ហាឆ្លងមេរោគ និងប្រតិកម្មផ្សេងៗ

*** ហេតុនេះ ដើម្បីការពារ និងកាត់បន្ថយបាក់តេរីមេរោគ ពីទូរស័ព្ទបាន អ្នកគួរតែកុំចែករំលែកទូរស័ព្ទរបស់អ្នក ទៅដៃអ្នកដទៃច្រើនពេកនោះទេ ព្រមទាំងត្រូវជូតសម្អាត ជាប្រចាំឲ្យបានញឹកញាប់ផង (ត្រឹមតែកូនកន្សែងធម្មតា ក៏អាចជូតសម្អាតបានដែរ)។

តោះទៅទស្សនាវីដេអូ ដែលបង្ហាញពី វត្ថុដែលអ្នកមិនដឹងថា មានចំនួនបាក់តេរីតិចជាងទូរស័ព្ទដៃទៅទៀត ដូចខាងក្រោមនេះ ៖ 

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]