(ភ្នំពេញ)៖ បន្ទាប់ពីបានបើកសវនការជំនុំជំរះ ជាច្រើនលើករួចមកនោះ សំណុំរឿងរវាងឪពុកចុង វាយធ្វើបាបកូនស្រីដើម ដែលត្រូវជាប្អូនស្រីរបស់តារាចម្រៀង ជុំ លីណូ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសពិរុទ្ធជនឈ្មោះ ភុំ មុនីរ័ត្ន ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ៦ខែ និងបង់ប្រាក់សងជំងឺចិត្ត ចំនួន១២ លានរៀល ទៅកាន់ដើមបណ្ដឹង។

តារាចម្រៀងលោក ជុំ លីណូ បានថ្លែងប្រាប់ឲ្យដឹងថា ការប្រកាសសាលក្រមផ្ទន្ទាទោសនេះ គឺហាក់បីដូចជាមិនទាន់គ្រប់គ្រាន់ ចំពោះទំហំនៃការឈឺចាប់ របស់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាពូរបស់លោក ដែលជាឪពុកក្មេងស្រី និងជាដើមបណ្ដឹងនោះឡើយ។ ប៉ុន្តែលោកគិតថា នេះជាច្បាប់ ហើយលោកសូមឲ្យតុលាការចាត់ចែង ឲ្យមានប្រសិទ្ធភាពជាទីបំផុត កុំឲ្យមានទោសតែនៅលើក្រដាស ហើយជនជាប់ចោទ ឬពិរុទ្ធជន នៅមានសេរីភាពដដែល។

លោក ជុំ លីណូ បានបង្ហាញជំហរថា ការពិតក្រុមគ្រួសាររបស់លោក មិនចង់ឲ្យមានអ្វីវែងឆ្ងាយអ្វីទៀតដែរ ប៉ុន្តែទង្វើរបស់ឪពុកចុង ដែលជាអតីតជាព្រះសង្ឃផងនោះ ធ្វើមកលើប្អូនស្រីរបស់លោក ហាក់ច្រើនដង និងផ្គើនខ្លាំងពេក ទើបលោក និងពូរបស់លោកទ្រាំលែងបាន។ អ្វីដែលតុលាការសម្រេចនៅថ្ងៃនេះ គឺជាយុត្តិធម៌មួយ ដើម្បីឲ្យមហាជនដឹងថា តើមនុស្សដែលល្អតែសម្រកក្រៅ ធាតុពិតខាងក្នុងយ៉ាងណា ហើយបានប្រព្រឹត្តិទង្វើអាក្រក់អ្វីខ្លះ?

តារាចម្រៀងលោក ជុំ លីណូ បានថ្លែងប្រាប់ឲ្យដឹងថា ការប្រកាសសាលក្រមផ្ទន្ទាទោសនេះ គឺហាក់បីដូចជាមិនទាន់គ្រប់គ្រាន់

ដោយឡែកលោក មាស ឡេង ដែលជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ បានថ្លែងបញ្ជាក់ក្រោយចេញពីតុលាការថា តាមការប្រកាសសាលក្រមថ្ងៃនេះ បើនិយាយពីទំហំនៃឈឺចាប់របស់លោក និងកូនស្រី គឺស្ទើរតែមិនអាចទទួលយកបាន ប៉ុន្តែនេះគឺជាច្បាប់ យើងត្រូវគោរពច្បាប់។ ការដាក់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ និងសងជំងឺចិត្តផ្សេងៗ លោកអាចទទួលយកបាន។ តែអ្វីដែលលោកចង់បានខ្លាំងបំផុតនោះ គឺចង់ឲ្យការផ្តន្ទាទោសនេះ មានប្រសិទ្ធភាព ដោយលោកមិនចង់ឃើញតុលាការដាក់ទោសពិរុទ្ធជន តែនៅលើក្រដាស ហើយមនុស្សនៅតែរួចខ្លួនដដែលនោះទេ វាអាចធ្វើឲ្យមនុស្សនៅក្នុងសង្គម ហ៊ានធ្វើអ្វីតាមចិត្ត ព្រោះមនុស្សអាក្រក់នៅតែរួចខ្លួន។

លោកបន្តថា ទោះបីជាយ៉ាងណា ពិរុទ្ធជនមិនសុខចិត្តជាប់គុកនោះទេ ពោលគេនឹងអាចប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ គឺលោកទទួលបានពន្លឺយុត្តិធម៌រួចហើយ ហើយជឿជាក់ថា ស្ថាប័នមួយនេះ នឹងធ្វើឲ្យមហាជន មានជំនឿយ៉ាងមុតមាំថា យុត្តិធម៌ត្រូវតែមានពិតមែន ចំពោះជនរងគ្រោះ។

សូមបញ្ជាក់ថា អ្វីដែលលោក មាស ឡេង មិននឹកស្មានដល់នោះ គឺអំឡុងពេលកូនស្រីទាំង២របស់លោក ទៅរស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ ត្រូវបានឪពុកចុង មានឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃផងនោះ ធ្វើទារុណកម្មជាច្រើនលើក ហើយមានសភាពធ្ងន់ធ្ងរ បង្កស្លាកស្នាមលើរាងកាយ កូនស្រីទី២ឈ្មោះ ទូច សុម៉ានិតា គួរឲ្យខ្លោចចិត្តបំផុត។

ក្រោយពេលដឹងថា ប្ដីចុងអតីតភរិយារបស់លោក ធ្វើទារុណកម្មលើកូនស្រី ហើយលោកមានទាំងភស្តុតាង និងសាក្សីទៀតនោះ លោកក៏បានដាក់ពាក្យប្ដឹងទាមទារសិទ្ធ គ្រប់គ្រងចិញ្ចឹមកូនទាំង៣មកវិញ។ ប៉ុន្តែនៅពេលដែលលោក ចំណាយអស់ប្រាក់ជាច្រើនម៉ឺនដុល្លារ ដើម្បីប្ដឹងទាមទារ សិទ្ធិគ្រប់គ្រងកូនទាំង៣មកវិញនោះ ស្រាប់តែខាងអតីតភរិយា និងប្ដីចុងប្ដឹងលោកពីបទបង្ឃាំងកូនទុក គឺចង់ប្ដឹងឲ្យលោកជាប់គុក និងទាមទារឲ្យលោកសងជំងឺចិត្ត១០ម៉ឺនដុល្លារទៀតផង។

ដូច្នេះលោកក៏ប្ដឹង ពីបទប្រើហិង្សាធ្វើទារុណកម្ម លើកូនស្រីរបស់លោក ដែលទើបមានវ័យ១១ឆ្នាំ ពោលគឺអតីតព្រះមហា ភុំ មុនីរ័ត្ន បានធ្វើហិង្សាលើកូនស្រីរបស់លោក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ហើយក្នុងបណ្ដឹងលោកទាមទារ ឲ្យសងជំងឺចិត្ត៥ម៉ឺនដុល្លារ និងត្រូវប្រឈមជាប់ពន្ធធនាគារ តាមផ្លូវច្បាប់។

ឪពុកក្មេងស្រីរងគ្រោះ បានបញ្ជាក់ទៀតថា បើទោះបីបច្ចុប្បន្ននេះ លោកដឹងថា អតីតព្រះសង្ឃនិងជាអតីត ប្រធានអង្គការក្ដីសង្ឃឹម ហើយបច្ចុប្បន្នមានឋានៈជា «ឯកឧត្តម» នឹងជាទីប្រឹក្សាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ប៉ុន្តែតុលាការបានផ្ដល់យុត្តិធម៌ឲ្យកូនស្រីរបស់លោក និងរូបលោករួចហើយ។

សូមរំឭកថា ពាក់ព័ន្ធនឹងរឿងនេះ លោក មាស ឡេង ជាឪពុកបង្កើតកុមារីរងគ្រោះ និងជាពូបង្កើតរបស់តារាចម្រៀង ជុំ លីណូ បានថ្លែងឲ្យដឹងថា លោកបានរៀបការ ជាមួយអ្នកនាង ពេជ្រ ចិន្តា ដែលបច្ចុប្បន្នវ័យ៣៧ឆ្នាំ កាលពីអំឡុងឆ្នាំ២០០០ ដែលមានសុភមង្គលល្អូកល្អិននឹងគ្នា រហូតទទួលបានចំណងដៃកូន៣នាក់ ប្រុស១ស្រី២។ លុះនៅឆ្នាំ២០១៤ ជីវិតគ្រួសាររបស់លោក ក៏ចាប់ផ្ដើមមានបញ្ហារកាំរកូស ជាបន្តបន្ទាប់ ខណៈដែលអតីតភរិយា របស់លោកចង់នាំកូនប្រុសស្រី ទៅរស់នៅប្រទេសអូស្ត្រាលី ហើយដោយសារតែចង់បំពេញបំណងភរិយា លោកក៏ស្របតាមចិត្តអតីតភរិយា បើទោះបីចិត្ត របស់លោកមិនចង់ក្ដី។

ប៉ុន្តែអ្វីដែលជាការពិតនោះ ការចង់ចេញទៅរស់នៅអូស្ត្រាលី គ្រាន់តែជាលេស របស់អតីតភរិយាតែប៉ុណ្ណោះ ពោលគឺអតីតភរិយារបស់លោក បានលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយព្រះសង្ឃព្រះមហា ភុំ មុនីរ័ត្ន ដែលបានទាក់ទងគ្នា តាមបណ្ដាញ សង្គមហ្វេសប៊ុក ហើយបន្ទាប់មក លោកក៏សម្រេចចិត្តលែងលះ តាមប្រព័ន្ធតុលាការ នៅអំឡុងឆ្នាំ២០១៤ ដែលត្រូវបែងចែកឲ្យកូនស្រី២នាក់ ទៅឲ្យខាងអតីតភរិយាគ្រប់គ្រង ហើយលោកទទួលបានសិទ្ធិគ្រប់គ្រង ចិញ្ចឹមកូនប្រុសច្បង។ ក្រោយពេលលែងលះ មិនបានប៉ុន្មានផង អតីតភរិយារបស់លោក ក៏បានរៀបការប្ដីថ្មី គឺជាមួយអតីតព្រះ សង្ឃព្រះមហា ភុំ មុនីរ័ត្ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥៕

លោក មាស ឡេង ដែលជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ បានថ្លែងបញ្ជាក់ក្រោយចេញពីតុលាការថា តាមការប្រកាសសាលក្រមថ្ងៃនេះ បើនិយាយពីទំហំនៃឈឺចាប់របស់លោក និងកូនស្រី គឺស្ទើរតែមិនអាចទទួលយកបាន

សូមបញ្ជាក់ថា អ្វីដែលលោក មាស ឡេង មិននឹកស្មានដល់នោះ គឺអំឡុងពេលកូនស្រីទាំង២របស់លោក ទៅរស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ ត្រូវបានឪពុកចុង មានឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃផងនោះ ធ្វើទារុណកម្មជាច្រើនលើក

តារាចម្រៀង ជុំ លីណូ

កុមារីរងគ្រោះ ទូច សុម៉ានិតា អាយុ១២ឆ្នាំ
លោក ភុំ មុនីរ័ត្ន និងនាង ពេជ្រ ចិន្តា ក្នុងថ្ងៃរៀបការ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]