ភ្នំពេញ៖ ក្នុងនាមជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មមួយរូប ថៅកែហាងកាហ្វេ និងភោជនីយដ្ឋាន Pick Up ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យ លីមកុកវីង បានចូលរួមចែករំលែកបទពិសោធន៍នៃការធ្វើមុខជំនួញរបស់លោកជាមួយខ្មែរឡូត ដើម្បីចែកជូនមិត្តអ្នកអានទុកជាបទពិសោធន៍។

លោក គួន កុសល «រៀនចប់បរិញ្ញាប័ត្រ៤ឆ្នាំ បើកលក់កាហ្វេតាមចិញ្ចើមថ្នល់» ដល់ឥឡូវ បើកហាងកាហ្វេ ហាងបាយ ឡើងជោគជ័យ....

លោក គួន កុសល អាយុ២៧ឆ្នាំ បានចាកចេញពីស្រុកកំណើតរបស់ខ្លួន នាខេត្តព្រះវិហារ ដើម្បីមកសិក្សានៅឯទីក្រុងភ្នំពេញ នៅសាកលវិទ្យាល័យមួយ ក្នុងមុខជំនាញឯកទេស គ្រប់គ្រងពាណិជ្ជកម្ម។ លោក កុសល បានប្រាប់មកកាន់ខ្មែរឡូតឲ្យដឹងថា “កាលនៅរៀន ខ្ញុំមិនសូវជាខិតខំរៀនសូត្រប៉ុន្មានទេ ហើយខ្ញុំក៏មិនមែនជាសិស្សពូកែដែរ ប៉ុន្តែខ្ញុំមានដុងតាំងពីកំណើតមួយ គឺចូលចិត្តការរកស៊ី។” អស់រយៈពេល៤ឆ្នាំ ការសិក្សារបស់លោក ក៏ត្រូវបានបញ្ចប់ដោយជោគជ័យ ហើយលោកក៏បានចូលបម្រើការងារឲ្យក្រុមហ៊ុនមួយ ដោយទទួលបានប្រាក់បៀវត្សរ៍ត្រឹម ៧០ដុល្លារ ទៅ ៨០ដុល្លារ តែប៉ុណ្ណោះក្នុងមួយខែ។

ក្នុងអំឡុងឆ្នាំ ២០១៣ ដោយសារតែប្រាក់ចំណូលទាបពេក និងចិត្តស្រឡាញ់លើការរកស៊ីនោះ លោក កុសល ក៏បានសម្រេចចិត្តធ្វើរទេះមួយ ដើម្បីលក់កាហ្វេតាមចិញ្ចើមថ្នល់ ប៉ុន្តែលោកនៅតែបន្តការងាររបស់លោកដដែល ដោយលោកបានជួលកម្លាំងពលកម្មដើម្បីលក់ជំនួសលោក។ រហូតដល់ក្នុងអំឡុងឆ្នាំ ២០១៥ ដោយសារតែការសន្ទុះនៃការគាំទ្រកាហ្វេរបស់លោកកាន់តែខ្លាំង ស្របពេលដែលវិស័យកាហ្វេកាន់តែរីកចម្រើនទៀតនោះ លោកក៏បានសម្រេចចិត្តឈប់ធ្វើការ និងពង្រីកអាជីវកម្មរបស់ខ្លួន ពីលក់តាមរទេះ មកជាមានហាងមួយដែលធំ និងមានការតុបតែងគួរជាទីចាប់អារម្មណ៍។

លោក គួន កុសល ពង្រីកអាជីវកម្មរបស់ខ្លួន ពីលក់តាមរទេះ មកជាមានហាងមួយដែលធំ និងមានការតុបតែងគួរជាទីចាប់អារម្មណ៍

លោកថៅកែវ័យក្មេងរូបនេះ បាននិយាយថា “ដោយសារតែពេលដែលយើងលក់នៅតាមរទេះ មាននិស្សិតនៅសាកលវិទ្យាល័យលីមកុកវីង ជាច្រើនគាំទ្រ ហើយចេះតែទទូចឲ្យ Pick Up Coffee បើកហាងមួយដែលមានកន្លែងអង្គុយត្រឹមត្រូវ ឬបើកក្នុងសាលាក៏បាន។ ដូច្នេះ ខ្ញុំក៏សាកល្បងទាក់ទងជាមួយខាងសាលា ហើយក៏ទទួលបានលទ្ធផលជោគជ័យយ៉ាងពិតប្រាកដមែន។” បន្ទាប់ពីភាពជោគជ័យមិនយូរប៉ុន្មាន Pick Up កាហ្វេ បានពង្រីកខ្លួនពី ហាងកាហ្វេធម្មតា ទៅជាភោជនីយដ្ឋានមួយដែលមានបម្រើម្ហូបអាហារជាច្រើនមុខបន្ថែមទៀតផង។ លោក កុសល បាននិយាយថា “ដោយសារតែមានតម្រូវការម្ហូបអាហារពីអតិថិជន ដូច្នេះ Pick Up ក៏បានរៀបចំឲ្យមានសេវាកម្មម្ហូបអាហារបន្ថែមពីលើកាហ្វេ ដែលរហូតមកដល់ពេលនេះ បញ្ជីមុខម្ហូបរបស់ Pick Up មានរហូតដល់ទៅជិត ៣០មុខហើយ។”

រសជាតិកាហ្វេនៃខេត្តមណ្ឌលគីរី ដែលត្រូវបានសិក្សាដោយអ្នកជំនាញអំពីរសជាតិ និងការចុះកុងត្រាផ្តាច់មុខជាមួយអ្នកផ្គត់ផ្គង់

ទោះជាយ៉ាងណាក៏ដោយ ការធ្វើអាជីវកម្មត្រូវការជាចាំបាច់ គឺយុទ្ធសាស្ត្រនៃការទាក់ទាញភ្ញៀវ គុណភាពសេវាកម្ម និងភាពខុសប្លែកពីគេ។ ទន្ទឹមនឹងនេះដែរ Pick up មានលក្ខណៈពិសេសនៅត្រង់ចំនុចជាច្រើនដូចជា៖

• រសជាតិកាហ្វេនៃខេត្តមណ្ឌលគីរី ដែលត្រូវបានសិក្សាដោយអ្នកជំនាញអំពីរសជាតិ និងការចុះកុងត្រាផ្តាច់មុខជាមួយអ្នកផ្គត់ផ្គង់

• រសជាតិម្ហូបអាហារដែលត្រូវបានចម្អិនឡើងដោយចុងភៅដែលមានទេពកោសល្យ មានជំនាញ និងការតុបតែងលម្អគ្រប់ចាន

• សេវាកម្មដែលមានគុណភាព លឿន និង ភាពរួសរាយរាក់ទាក់។

ម្ហូបប្រចាំហាង៖ បាយPick Up
ម្ហូបដែលពេញនិយមបំផុតនៅក្នុងហាងគឺ បាយPick Up និងបាយឆាកាពិ ដែលមានរសជាតិឆ្ញាញ់ប្លែកខុសពីហាងដទៃ

លោក កុសល បានបញ្ជាក់ថា “ការផលិតកាហ្វេរបស់ Pick Up ត្រូវបានសិក្សាយ៉ាងត្រឹមត្រូវ ហើយយើងក៏បានធ្វើការសម្រេចចិត្តជ្រើសរើសគុណភាព និងស្តង់ដាណាមួយដែលពួកយើងគិតថានឹងអាចតម្រូវចិត្តអតិថិជន ជាមួយអ្នកជំនាញផងដែរ ។ ចំនែកឯម្ហូបអាហារវិញ ត្រូវបានចម្អិនដោយចុងភៅដែលមានបទពិសោធន៍យូរឆ្នាំ ហើយមុខម្ហូបដែលពេញនិយមបំផុតនៅក្នុងហាងគឺ បាយPick Up និងបាយឆាកាពិ ដែលមានរសជាតិឆ្ញាញ់ប្លែកខុសពីហាងដទៃ។” ចំនុចទាំងអស់នេះហើយ ដែលធ្វើឲ្យ Pick Up Coffee បានវិវឌ្ឍន៍ខ្លួនទៅជា Pick Up Coffee and Resturant បានយ៉ាងជោគជ័យបែបនេះ។

ភាពជោគជ័យនេះ មិនអាចកើតឡើងទៅបាន ដោយសារតែខ្ញុំតែម្នាក់ឯងឡើយ

លោក កុសល បានបន្ថែមទៀតថា “ភាពជោគជ័យនេះ មិនអាចកើតឡើងទៅបាន ដោយសារតែខ្ញុំតែម្នាក់ឯងឡើយ ដូច្នេះ ខ្ញុំសូមអរគុណដល់ ក្រុមការងារ និងបុគ្គលិកទាំងអស់ដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីភាពរីកចម្រើនរបស់ Pick Up ជាពិសេសអរគុណដល់ អតិថិជនទាំងខ្មែរ និងបរទេសដែលតែងតែជួយគាំទ្រដល់ Pick Up Coffee and Resturant។ ហើយក៏មិនភ្លេចអរគុណដល់គណៈគ្រប់គ្រងសាលាលីមកុកវីងផ្ទាល់ ដែលបានផ្តល់ជាទីតាំងដ៏ធំនេះ ហើយខ្ញុំសង្ឃឹមថា សាលានឹងនៅតែបន្តផ្តល់ទីតាំងនេះជូន Pick Up ជារៀងរហូត”។

លោក កុសល បានបញ្ជាក់ជាចុងក្រោយថា នៅថ្ងៃអនាគត លោកនឹងមានគម្រោងបង្កើតសាខាមួយទៀតនៅក្រៅសាលារៀន និងបន្តបង្កើតសាខាឲ្យបានកាន់តែច្រើនឡើងៗ ដោយសង្ឃឹមថា អតិថិជននឹងបន្តការគាំទ្រ និងចូលចិត្ត Pick Up Coffee and Resturant រៀងរហូតទៅ។

រសជាតិម្ហូបអាហារដែលត្រូវបានចម្អិនឡើងដោយចុងភៅដែលមានទេពកោសល្យ មានជំនាញ និងការតុបតែងលម្អគ្រប់ចាន

ប្រិយមិត្តក៏អាចសាកភ្លក់ជាមួយរសជាតិកាហ្វេ ភេសជ្ជៈ និងម្ហូបរបស់ហាង Pick Up Coffee and Resturant តាមរយៈអាស័យដ្ឋាន ជាន់ផ្ទាល់ដីនៃសាលាលីមកុកវីង ផ្លូវសែនសុខ ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៣ ៦០ ៦០ ៧០ ឬ ទំព័រហ្វេសប៊ុក Pick Up Coffee and Resturant៕ 

សេវាកម្មដែលមានគុណភាព លឿន និង ភាពរួសរាយរាក់ទាក់
អរគុណដល់ អតិថិជនទាំងខ្មែរ និងបរទេសដែលតែងតែជួយគាំទ្រដល់ Pick Up Coffee and Resturant
រហូតមកដល់ពេលនេះ បញ្ជីមុខម្ហូបរបស់ Pick Up មានរហូតដល់ទៅជិត ៣០មុខហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]