ភ្នំពេញ៖​កាលពីថ្ងៃសុក្រ បើតាមក្រុមហ៊ុនសាមសុងអេឡិចត្រូ និចថា ទស្សនាវដ្តីប្រព័ន្ធសោទស្សន៍អាល្លឺម៉ង់បានដាក់ពិន្ទុរហូតដល់ទៅ 920 ពិន្ទុ ដល់ ទូរទស្សន៍សាមសុងស៊េរី QLED TV Q9 ដែលលំដាប់ពិន្ទុខ្ពស់បំផុតត្រឹមគឺ 1,005។ នេះ មានន័យថា សាមសុងបានទទួលរង្វាន់ពីភាពឥតខ្ចោះបីផ្ទួនៗគ្នា ដែលធ្វើឲ្យ ទូរទស្សន៍ សាមសុង QLED គឺជា ទូរទស្សន៍តែមួយគត់ដែលទទួលបានភាពអស្ចារ្យ លើ​លក្ខខណ្ឌ​ វាយតម្លៃទាំងបីគឺ៖ ការបញ្ជាក់ គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេច​ធ្លោ។ 

ក្រុមហ៊ុនសាមសុងបានចាប់ផ្តើមលក់ទូរទស្សន៍នៅក្នុងទ្វីបអឺរ៉ុប កាលពីខែមីនាកន្លង​ទៅ។ ពេលនេះក្រុមហ៊ុន កំពុងត្រៀមដាក់បង្ហាញខ្សែរស្រឡាយទូរទស្សន៍ QLED ដែល​​ជម្រុញភាពជោគជ័យនៃម៉ូដែលទើប នឹងសម្ពោធរួចមួយនេះ។ ចំនួនការលក់ប្រចាំសប្តាហ៍នៃទូរទស្សន៍ប្រភេទ QLED TV បានកើនឡើង លើសបួន​ដង​នៅដើមខែឧសភា បើប្រៀបធៀបនឹងសប្តាហ៌មុនៗ កាលពីចាប់ផ្តើមដាក់លក់។

ជាមួយនឹងយុទ្ធសាស្រ្តដ៏រលូននៃផលិតផលទូរទស្សន៍ប្រភេទ QLED TV ឆ្នាំនេះ ភាគ​ហ៊ុន​ទីផ្សារក្រុមហ៊ុនសាមសុង ឈរយ៉ាងរឹងមាំឈានមុខគេនៅក្នុងទីផ្សារអាមេរិក និង​អឺរ៉ុប។ ក្រុមហ៊ុនសាមសុងក៏កំពុងនាំមុខនៅទីផ្សារអឺរ៉ុប ផ្នែកទូរទស្សន៍ដ៏ទំនើបផងដែរ ជាមួយនឹងភាគហ៊ុនទីផ្សារប្រមាណ40%។

នៅប្រទេសចិន ផលិតផលអេឡិចត្រូនិច និងប្រភពនៃប្រើប្រាស់គ្រឿងអេឡិចត្រូនិច​មានទំហំធំ ជាមួយនឹងការចាប់ផ្តើមលក់ទើបតែជាង10សប្តាហ៍ ភាគហ៊ុនទីផ្សាររបស់​ទូរទស្សន៍​សាមសុងប្រភេទ Quantum Dot កើនឡើងរហូត ដល់ 2.4% នៅក្នុងទីផ្សារ​ដែល​មានការប្រកួតប្រជែងខ្ពស់បំផុត។ ក្រុមហ៊ុនសាមសុងបានធ្វើឲ្យទូរទស្សន៍​ ​សាម​សុងប្រភេទ Quantum dot មានចំណែកទីផ្សារភាគហ៊ុនពី 80% ទៅ 90% នៅទីផ្សារ​ប្រទេស​ចិន។

លោក Yoon Lee អនុប្រធានជាន់ខ្ពស់អាជីវកម្មផ្នែក Visual Display របស់ក្រុមហ៊ុន​សាមសុង​ អេឡិចត្រូនិច បានមានប្រសាសន៍ថា ទូរទស្សន៍ប្រភេទ QLED TV មិនត្រឹម​តែផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាទូរទស្សន៍ដែលឆ្លុះបញ្ចាំងពី​បែប​បទ​ជីវិតទាន់សម័យ តាមរយៈការរចនា និងមុខងារទំនើប របស់វា»។

នៅក្នុងការដាក់សម្ពោធទូរទស្សន៍ប្រភេទ QLED TV កាលពីខែមីនាកន្លងមក ក្រុមហ៊ុន​សាមសុងបានប្តេជ្ញាចិត្តក្នុងការ នាំមុខនូវទូរទស្សន៍ទាន់សម័យថ្មីមួយ ជាមួយនឹងការ​ព័ណ៌នាអំពីទូរទស្សន៍ដែលអាចរួមបញ្ចូលមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រោមចំណង​ជើងថា «ផ្ទាំងកញ្ចក់គ្រប់ទីកន្លែង»។ សាមសុងក៏បានរៀបចំការសម្ពោធជាសកលនូវទូរទស្សន៍ ប្រភេទ QLED TV នៅ​សារមន្ទីរ Louvre ទីក្រុងប៉ារីស កាលពីដើមខែមីនា ដើម្បីបង្ហាញថាវាសិល្បៈមួយផ្នែក នៃគ្រឿងលម្អបច្ចេកវិទ្យា។

ដើម្បីទស្សនាដោយផ្ទាល់នូវពណ៌ធម្មជាតិដ៏អស្ចារ្យពិតៗរបស់ទូរទស្សន៍ប្រភេទ QLED TV សូមកុំភ្លេច ចូលទស្សនាហាងទំនើបសាមសុងនៅទូទាំងប្រទេស ឬនៅហាងទំនើប​សាមសុងណាមួយដែលនៅជិត លោកអ្នកបំផុត។

ទូរទស្សន៍សាមសុង QLED TV ទទួលបានពានរង្វាន់បីផ្ទួនៗគ្នាជាលើកដំបូង
ទូរទស្សន៍សាមសុង QLED TV ទទួលបានពានរង្វាន់បីផ្ទួនៗគ្នាជាលើកដំបូង
ទូរទស្សន៍សាមសុង QLED TV ទទួលបានពានរង្វាន់បីផ្ទួនៗគ្នាជាលើកដំបូង
ទូរទស្សន៍សាមសុង QLED TV ទទួលបានពានរង្វាន់បីផ្ទួនៗគ្នាជាលើកដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]