ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងស្រី កញ្ញា តូតា ទំនងដូចជាខឹងអ្នកណាម្នាក់ រហូតដល់ទៅបង្ហោះសារ តាមទំព័រហ្វេសប៊ុក​របស់នាងផ្ទាល់។ 

កញ្ញា តូតា បានសរសេរថា «ដឹងថាអ្នកស្គាល់ខ្ញុំជាតារា…ប៉ុន្តែអ្នក​ស្គាល់​ខ្ញុំច្បាស់ទេ អ្នក​ជិតស្និទ្ធនឹងខ្ញុំរាល់ថ្ងៃអត់…? អ្នកធ្លាប់បាននិយាយលេងជាមួយ​ខ្ញុំអត់…? ក៏គ្រាន់តែ​ឃើញ​ពីចំងាយ រឺក៏ឃើញនៅក្រៅដោយភាពចៃដន្យទើបបានជា​វាយតំលៃតែសំបក​ក្រៅបែបនេះ…? សូមមេត្តាត្រិះរិះ ឲ្យបានល្អិតល្អន់មុននឹងគិតទៅលើអ្នកដែលមិនល្អ…តិចថ្ងៃក្រោយ​​គេមែនចឹង ប្រយ័ត្នខ្មាស់ខ្លួនឯងនៅគំនិតអវិជ្ជមានរបស់ខ្លួន»។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏ព្យាយាម សាកសួរនាងផងដែរថា អ្នកណាគេ ដែលធ្វើឲ្យនាង ខឹងរហូតបង្ហោះសារបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា នាង មិនបានបញ្ជាក់ជាអ្នកណានោះឡើយ។

គួររំលឹកផងដែរ កញ្ញា តូតា ជាតារាម្នាក់ មិនសូវទម្លាយអារម្មណ៍ខ្លួនឯងប៉ុន្មាននោះទេ ទាល់តែពេលណា​ នាងអត់ទ្រាំមិនបាន ទើបនាងបង្ហាញ និងប្រាប់មហាជន។

នាពេលបច្ចុប្បន្ន កញ្ញា តូតា កំពុងតែ មានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ហើយថ្មីៗនេះ នាងក៏បានថតស្ពតមួយឲ្យក្រុមហ៊ុនថៃ ជាមួយនឹង កំពូលតារាប្រុសថៃ Mark Prin ផងដែរ៕

សាររបស់កញ្ញា តូតា
កញ្ញា តូតា ក្នុងសម្លៀកបំពាក់សាមញ្ញ
កញ្ញា តូតា ក្នុងសម្លៀកបំពាក់បុរាណ
កញ្ញា តូតា និងមិត្តរួមការងារ ក្នុងសម្លៀកបំពាក់បុរាណ
កញ្ញា តូតា​ ឈរកាច់រាងដ៏ស្រស់ស្អាត
កញ្ញា តូតា​ ឈរកាច់រាងដ៏ស្រស់ស្អាត
កញ្ញា តូតា​ ឈរកាច់រាងដ៏ស្រស់ស្អាត
រូបភាព៖ កញ្ញា តូតា កាលពីពេលរៀបចំ ថតស្ពត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា