ភ្នំពេញ៖ តារាចម្រៀងសម្បូរប្រជាប្រិយភាព និងជាទីពេញចិត្តរបស់អ្នកគាំទ្រជាច្រើន  មាស សុខសោភា ក្រៅពីជាតារាដែលមានទឹកសម្លេង ពេញចិត្តមិត្តអ្នកស្តាប់ស្ទើរតែគ្រប់វ័យហើយ ក៏នៅមានសមត្ថភាពនិពន្ធ និងដឹកនាំចម្រៀងកាយវិការដោយខ្លួនឯងបានទៀតផង។ 

ជាក់ស្តែងមុននេះបន្តិច មាស សុខសោភា ក៏បានបញ្ចេញនូវចម្រៀងកម្សាន្តមួយបទ ដើម្បីបម្រើអារម្មណ៍អ្នកស្តាប់ផងដែរ។ អ្វីដែលពិសេសនោះគឺ បទចម្រៀងមួយបទនេះ ក៏ជាស្នាដៃដឹកនាំសម្តែងដំបូងរបស់អ្នកនាងផងដែរ។ 

ទន្ទឹមនឹងនេះក៏មានការផ្តិតយក នូវទេសភាពដ៏ស្រស់ស្អាតនៅសមុទ្រដ៏ស្រស់បំព្រង ឃើញហើយច្បាស់ជាចង់ទៅលេងកម្សាន្តជាក់ជាមិនខាន។

មាស សុខសោភា បានប្រាប់ទាំងស្រុងនៅលើហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

«នេះគឺជាបទចម្រៀងដំបូង ដែលនាងខ្ញុំ មាស សុខសោភា បានដឹកនាំសម្ដែង សង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្រ ហើយបទនេះដែរ គឺចង់អប់រំឱ្យក្មេងៗតាំងចិត្តខិតខំរៀនសូត្រក្រេបយកចំណេះដឹង និងចំណេះធ្វើឱ្យបានពេញខ្លួន ដើម្បីសម្រេចបាននូវក្ដីស្រមៃដែលខ្លួនចង់បាន និងអនាគតដ៏ល្អរបស់ខ្លួនឯង។ 

នាងខ្ញុំសូមជូនពរដល់ក្មួយៗប្អូនៗទាំងអស់គ្នា ត្រូវតាំងចិត្តតស៊ូខិតខំ ដើម្បីអនាគតខ្លួនឯងក៏ដូចជាគ្រួសារ និងសង្គមទាំងមូលផងដែរ។» 

ចង់ដឹងថាបទចម្រៀងថ្មី ស្នាដៃដឹកនាំការសម្តែងដោយតារាចម្រៀង មាស សុខសោភា មានភាពទាក់ទាញយ៉ាងណា ទស្សនាទាំងអស់គ្នា៖

រូបភាព៖ កុមារី កុមារា ចូលរួមសម្តែងនៅក្នុងបទចម្រៀង ដែលដឹកនាំដោយ មាស​​ សុខសោភា
រូបភាព៖ ថតពីលើអាកាស លើទឹកសមុទ្រដ៏ស្រស់ស្អាត
រូបភាព៖ ទេសភាពនៅលើទឹកដីឆ្នេរសមុទ្រដ៏ស្រស់ស្អាត
រូបភាព៖ កុមារី កុមារា ចូលរួមសម្តែងនៅក្នុងបទចម្រៀង
រូបភាព៖ តារាចម្រៀង មាស សុខសោភា
រូបភាព៖ តារាចម្រៀង មាស សុខសោភា
រូបភាព៖ តារាចម្រៀង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា